តើសញ្ញាប័ណ្ណចែកចេញជាប៉ុន្មានប្រភេទ? មានអ្វីខ្លះ?
សញ្ញាប័ណ្ណ គឺជាបំណុល ឬហៅម្យ៉ាងទៀតថា មូលបត្របំណុល។ នៅពេលដែលយើងទិញមូលបត្របំណុលបញ្ជាក់ថាយើងកំពុងឲ្យលុយរបស់យើងទៅឲ្យគេខ្ចី។ ក្នុងសញ្ញាប័ណ្ណគេចែកចេញជាពីរ ដូចជា សញ្ញាប័ណ្ណរដ្ឋាភិបាល និង សញ្ញាសាជីវកម្ម។ បុគ្គលដែលបោះផ្សាយសញ្ញាប័ណ្ណត្រូវបង់ជាការប្រាក់ ឱ្យទៅវិនិយោគិនតាមវេលាជាក់លាក់ និងទៀងទាត់ ព្រមទាំងត្រូវសងថ្លៃដើមដែលបានខ្ចីពីវិនិយោគិនតាមកាលកំណត់ដែលត្រូវសង។
សញ្ញាប័ណ្ណ រួមមាន សញ្ញាប័ណ្ណសាជីវកម្ម និង សញ្ញាប័ណ្ណសហគ្រាសរដ្ឋ ឬ រាជរដ្ឋាភិបាល។ ប៉ុន្ដែផ្សារមូលបត្រកម្ពុជា ទើបតែដាក់ឱ្យប្រើប្រាស់សញ្ញាបណ្ណសារជីវកម្មតែប៉ុណ្ណោះ។
មូលបត្របំណុលរដ្ឋាភិបាល សញ្ញាប័ណ្ណរដ្ឋាភិបាលឬមូលបត្របំណុលរបស់រដ្ឋាភិបាលគឺជាសញ្ញាប័ណ្ណដែលរដ្ឋាភិបាលបានបោះផ្សាយក្នុងផ្សារមូលបត្រ ដើម្បីកៀរគរដើមទុនក្នុងការចំនាយផ្សេងៗក្នុងប្រទេសមួយ។ សញ្ញប័ណ្ណរដ្ឋាភិបាលជាប្រភេទមូលបត្រដែលមានហានិភ័យតិចតួចបំផុតក្នុងចំណោមមូលបត្របំណុលទាំងអស់។ ប៉ុន្ដែស្របពេលដែលមូលបត្រមួយនេះមានហានិភ័យតិចអត្រាចំណេញ ឬ អត្រាការប្រាក់ដែលវិនិយោគិនទទួលបានក៏មិនសូវជាទទួលបានច្រើនប៉ុន្មានដែរ។ ទោះបីជាសញ្ញាប័ណ្ណរដ្ឋាភិបាលមានសូវហានិភ័យពិតមាន វិនិយោគិនគ្រប់រូបគួរតែវិភាគទៅលើកត្ដាមួយចំនួនមុនសម្រេចចិត្តវិនិយោគទៅលើភាគហ៊ុននោះដែលពាក់ព័ន្ធជាមូយនឹងហានិភ័យមូយចំនួនដែលទាក់ទងព័ត៌មានរបស់ប្រទេស ដូចជា ហានិភ័យដែលទាក់ទងទៅនឹងប្រព័ន្ធនយោបាយក្នុងស្រុក ហានិភ័យអតិផរណា និង ហានិភ័យអត្រាការប្រាក់។
មូលបត្របំណុលសាជីវកម្ម សញ្ញប័ណ្ណសាជីវកម្មបោះផ្សាយដោយសាជីវកម្មក្នុងផ្សារមូលបត្រទៅកាន់វិនិយោគិន។ មូលបត្រប្រភេទនេះ មានហានិភ័យច្រើនប៉ុន្ដែរអត្រាចំណេញ ឬអត្រាការប្រាក់ទទួលបានមកវិញច្រើនជាងសញ្ញាប័ណ្ណរដ្ឋាភិបាល៕
ដោយ ច័ន្ទលាភ
ប្រភព investopedia និង davyselect