តើអ្វីទៅជា Return on Asset (RoA) & Return on Equity (RoE)?​



ការ​វិនិយោគមាន​ចំណុច​សំខាន់​ៗ​ជា​ច្រើន​ដែល​ត្រូវ​សិក្សា​ និង​ស្វែង​យល់។ ថ្ងៃ​នេះ​ គេហទំព័រ BizKhmer ​នឹង​ផ្ដោត​ទៅ​លើ​ទស្សនទាន​ពីរ​សំខាន់​គឺ​ RoA និង​ RoE។ Return on Asset (R0A) RoA (Return on Asset) ចង្អុលបង្ហាញពីទិន្នន័យ​នៃ​ផល​​ចំណេញ​របស់​​ក្រុមហ៊ុនដែលរកបាន​ដោយ​ពិនិត្យ​មើល​ទៅ​លើ​ទ្រព្យសកម្ម​របស់ក្រុមហ៊ុន។ ROA (Return on Asset) ប្រាប់ទៅវិនិយោគិន ម្ចាស់​ក្រុមហ៊ុន ឬ​អ្នក​អំពី​គ្រប់គ្រង​អំពី​ការ​ចាត់ចែង ឬ​ប្រើ​ប្រាស់​ទ្រព្យ​សកម្ម​របស់​ក្រុមហ៊ុន​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​ក្នុង​ការ​បង្កើត​ចំណូល​ដល់​ក្រុមហ៊ុន។ ​

RoA (Return on Asset) បង្ហា​ញ​តួលេខ​ជា​ភាគ​រយដែល​យើង​អាច​គណនា​បាន​តាម​រយៈរូបមន្ត​ខាង​ក្រោម៖

RoA (Return on Asset) = ប្រាក់ចំនូលសរុប (Net Income)/ទ្រព្យសកម្មសរុប (Total Asset) ផលធៀប ROA (Return on Asset) ខ្ពស់គឺកាន់តែប្រសើរ​ ពោល​គឺ​បញ្ជាក់​ថា​ ក្រុមហ៊ុនមួយនោះរកបានប្រាក់ចំណូល​បាន​ពី​ការ​​ប្រើ​ប្រាស់​ធនធាន​ទ្រព្យ​សកម្ម​របស់​ខ្លួន។​ ការប្រើប្រាស់ ROA​ កាន់តែមានប្រសិទ្ធបំផុតសម្រាប់ប្រៀប​ធៀបក្រុមហ៊ុនដែល​មានវិស័យដូច​គ្នា។

RoE (Return on Equity) RoE គឺជាអនុបាតសម្រាប់វិភាគទៅលើការគ្រប់គ្រងក្រុមហ៊ុនមួយក្នុងការចាត់ចែងមូលធនរបស់ក្រុមហ៊ុនដើម្បីបង្កើតប្រាក់ចំណូល។ ការប្រើប្រាស់អនុបាតមួយនេះវាមានប្រសិទ្ធភាពគួរសម្រាប់វិនិយោគិនក្នុងការវិភាគទៅលើក្រុមបោះផ្សាយមូលបត្រមុនសម្រេចចិត្តធ្វើការទិញមូលបត្រពីក្រុមហ៊ុននោះ ប៉ុន្ដែវិនិយោគិនគួរតែចេះវិភាគល្អិតល្អិននិងប្រុងប្រយ័ត្នបន្ដិចចំពោះក្រុមហ៊ុនដែលវិស័យមិនដូចគ្នា និងវិធីសាស្រ្ដនៃការបែងចែកភាគលាភរបស់ក្រុមហ៊ុននោះ។

RoE = ចំណូលសរុប (Net Income)/មូលធន​របស់​ម្ចាស់​ក្រុមហ៊ុន (Shareholder's Equity) មូលធន​របស់​ម្ចាស់​ក្រុមហ៊ុន (Shareholder's Equity) ទទួល​បាន​ពី ការ​យក​ទ្រព្យ​សកម្មភាពសរុបដក ​បំណុលសរុប ចំណូលសរុប(Net Income) ទទួលបានពីការទូរទាត់ផាត់ការចំណាយទាំងអស់របស់ក្រុមហ៊ុន លទ្ធផលផលធៀប ROE ខ្ពស់ បានបង្ហាញថា ក្រុមហ៊ុនកំពុងបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការបង្កើត​ប្រាក់ចំនូលរបស់ខ្លួនដោយចាំបាច់ត្រូវការដើមទុនច្រើនបន្ថែមទៀត វាក៏បង្ហាញផងដែរថាការគ្រប់គ្រងរបស់ក្រុមហ៊ុនមួយកំពុងចាត់ចែងដើមទុនរបស់ម្ចាស់ភាគហ៊ុនឲ្យបានត្រឹមត្រូវ។

ROE កាន់តែខ្ពស់់កាន់តែល្អ។ មួយវិញទៀតប្រសិនបើការគណនាចំណូលសរុប(Net Income)របស់ក្រុមហ៊ុនចេញមកអវិជ្ជមានតម្លៃរបស់RoEក៏មិនអាចគណនាចេញមកបានដែរ។ ភាពអវិជ្ជមានរបស់RoE វាពាក់ព័ន្ធនឹងបញ្ហាទិន្នន័យរបស់ក្រុមហ៊ុនមួយចំនួនដូចជា បញ្ហាបំណុលរបស់ក្រុមហ៊ុន ប្រាក់ចំណូលរបស់ក្រុមហ៊ុនមានកម្រិតទាប។

សរុបមកវិញ ROA គឺជាការស្ទាបស្ទង់នៃការគ្រប់គ្រងចាត់ចែងទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុនមួយដើម្បីបង្កើតជាប្រាក់ចំណូល ចំណែកឯ ROE ​ជួយវិនិយោគិនដឹងពីលទ្ធផលពីការប្រើប្រាស់មូលធនរបស់ក្រុមហ៊ុនមួយបម្លែងចេញជាប្រាក់ចំណូលវិញ។ អនុបាតទាំងពីនេះប្រើប្រាស់សម្រាប់ធ្វើការប្រៀបធៀបតម្លៃរបស់ក្រុមហ៊ុនពីរក្នុងវិស័យដូចគ្នា។

ប្រភព៖ investinganswer & investopedia  

X
5s