ផ្សារមូលបត្រអាស៊ីមានការឡើងចុះមុនថ្ងៃបុណ្យណូអែល​



ផ្សារមូលបត្រក្នុងតំបន់អាស៊ីមានការឡើងចុះក្នុងថ្ងៃចន្ទនេះ បន្ទាប់ពីភាពចលាចលរបស់ទីផ្សារហ៊ុនរបស់អាមេរិក។ ផ្សារមូលបត្រ Kospi របស់កូរ៉េខាងត្បូងធ្លាក់ចុះ ០,៣១ភាគរយដែលមានតម្លៃស្មើរនឹង ២ ០៥៥,០១ ដុល្លារអាមេរិកក្នុងមួយហ៊ុន បើទោះបីជាក្រុមហ៊ុនអេឡិចត្រូនិកសាមសុង (Samsung Electronics) និង SK Hynix មានកំណើន ០,៣៩ភាគរយ និង០,៦៧ភាគរយ ក៏ដោយ។ សន្ទស្សន៍ ASX 200 ដែលបិទផ្សារការលក់មូលបត្រនៅម៉ោង ១១៖១០នាទីមុនថ្ងៃបុណ្យណូអែល បញ្ចប់ទៅដោយកំណើន ០,៤៨ភាគរយ ដែលមានតម្លៃប្រហែល ៥ ៤៩៨,៨ ក្នុងមួយហ៊ុន។ តម្លៃភាគហ៊ុនរបស់ Commonwealth Bank of Australia មានការកើនឡើង ០,២៥ ភាគរយ ខណៈដែលតម្លៃហ៊ុនរបស់ធនាគារ Westpec មានកំណើន ០,១៣ភាគរយ។ Australia and New Zealand Banking Group កើនឡើង ០,២៦ភាគរយ ខណៈដែល National Australia Bank មានកំណើន ០,៣១ភាគរយ។ ផ្សារមូលបត្ររបស់សៀងហៃ (.SSEC:Shanghai Stock Exchange) បានងើបឡើងវិញបន្ទាប់ពីការធ្លាក់ចុះឡើងរហូតដល់ ០,៨៦ភាគរយដែលមានតម្លៃប្រហែល ២៥ ៦៥១,៣៨ក្នុងមួយហ៊ុន ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent កើនឡើង ១,៤៦ភាគរយ៕ ដោយ៖ លង់ វណ្ណៈ
X
5s