ផ្សារមូលបត្រកម្ពុជាទទួលបានការជួញដូរភាគហ៊ុនច្រើនបំផុតកាលពីម្សិលមិញ!​



កាលពីម្សិលមិញផ្សារមូលកម្ពុជាមានការជួញដូរភាគហ៊ុនច្រើនបំផុតដែលមិនធ្លាប់មានពីមុនមកដែលមានការជួញដូរភាគហ៊ុនសរុប ២,១៥០,៥៣៥ ហ៊ុនឯណោះបើធៀបទៅនឹងថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១៧ ដែលមានការជួញ​ដូរត្រឹមតែ​ ៩៣៩​,៤៩៨ ប៉ុណ្ណោះ។ ការជួញដូរកាលពីម្សិលមិញសឹងតែ ៩៩% គឺភាគហ៊ុនរបស់កំពង់ផែស្វ័យយ័តក្រុងព្រះ​សីហនុដែលជួញ​ដូរតាមការចរចា​និងមានទំហំភាគហ៊ុនសរុប ២,១៤៤,៣០០ ហ៊ុន​ក្រោមក្រុមហ៊ុនមូលបត្រ អេស​ ប៊ី អាយ រ៉ូយ៉ាល់ ស្សឹឃ្យូរឹធី (SBI Royal Securities) ជាឈ្មួញជើងសារកណ្ដាល។ ចំពោះភាគហ៊ុនដែលនៅសេសសល់គឺជា ការជួញដូរតាមវិធីសាស្រ្ដដេញថ្លៃ។ គួរបញ្ជាក់ផងដែរថា វិធីសាស្រ្ដជួញដូរតាមការចរចាគឺជាការជួញដូរអនុញ្ញាតឲ្យយវិនិយោគិនអាចទិញ ឬ លក់ភាគហ៊ុន ឬ សញ្ញាបណ្ណក្នុងទំហំធំជាមួយដៃគូររបស់ខ្លួននៅថ្លៃដែលបានចរចាគ្នារួចជាស្រេច ដោយគ្រាន់តែធ្វើការដាក់បញ្ចានិងផ្គូរផ្គងជាមួយគ្នានៅក្នុងប្រព័ន្ធជួញដូររបស់ទីផ្សារ។ រីឯវិធីសាស្រ្ដជួញដូរ​តាមការដេញថ្លៃ គឺជាវិធីសាស្រ្ដជួញដូរដែលវិនិយោគិនត្រូវ ដាក់បញ្ជាទិញ និងលក់មូលបត្ររបស់ពួក​គេទៅក្នុងប្រព័ន្ធជួញដូររបស់ផ្សារមូលបត្រកម្ពុជា ដើម្បីផ្គូរផ្គងដោយផ្អែកតាមវិធានជួញដូររបស់ទីផ្សារ​និងគោលការអាទិភាពនៃការដេញថ្លៃ គឺថ្លៃនិងពេលវេលា។ ដោយ៖ គឹម ច័ន្ទលាភ ប្រភព៖ ផ្សារមូលបត្រកម្ពុជា
X
5s