ប្រទេសទាំង ១០ ដែលមានវិស័យយោធាទន់ខ្សោយជាងគេក្នុងពិភពលោក​



បើយោងតាម ចំណាត់ថ្នាក់ភាពខ្លាំងផ្នែកយោធា (2018 Military Strength Ranking) របស់ Global Firepower ដោយផ្អែកតាមការវាយតម្លៃដោយផ្អែកលើភាពសម្បូរបែបនៃអាវុធយុទ្ធភ័ណ្ឌរបស់ប្រទេសនីមួយៗនិងកម្លាំងពលកម្មដែលប្រទេសទាំងនេះមាន។ ភូមិសាស្ត្រ សមត្ថភាព ធនធានធម្មជាតិ និងស្ថានភាពនៃឧស្សាហកម្មក្នុងស្រុកក៏ត្រូវបានគេយកមកគិតផងដែរ។ យោងទៅតាមតារាងការវាយតម្លៃរបស់ Global Firepower ពិន្ទុសន្ទស្សន៍អំណាចដែលខ្ពស់បំផុតគឺ ០.០០០០ ប៉ុន្តែជាក់ស្ដែងគឺគ្មានប្រទេសណាមួយទទួលបានពិន្ទុបែបនេះទេ។ ពិន្ទុណាមួយដែលនៅក្បែរលំដាប់ពិន្ទុនេះគឺបញ្ជាក់ថាលំដាប់អំណាចគឺកាន់តែខ្ពស់។ ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលមានវិស័យយោធាទន់ខ្សោយជាងគេលើលោក៖ ១) ប្រទេសណាមីប៊ីជាប់ចំណាត់ថ្នាក់លេខ ១២៧ - ចំណាត់ថ្នាក់សន្ទស្សន៍អំណាច ចំនួន ៣,៥៤៤១ - ប្រជាជនសរុបចំនួន ២,៤៨៤,៧៨០ - កងកម្លាំងទាហានសរុបចំនួន ១៥,៥០០ - កម្លាំងកងទ័ពអាកាសចំនួន ៣១គ្រឿង - យន្តហោះចម្បាំងចំនួន ៦គ្រឿង - រថគ្រោះចម្បាំងចំនួន ១០គ្រឿង - នាវាកងទ័ពជើងទឹកសរុបចំនួន៨ គ្រឿង - ថវិកាការពារ មានចំនួន ១២០លានដុល្លារអាមេរិក ២) ប្រទេសប៉ាណាម៉ា ជាប់ចំនាត់ថ្នាក់លេខ ១២៨ - ចំណាត់ថ្នាក់សន្ទស្សន៍អំណាច ចំនួន ៣,៧៤៣៦ - ចំនួនប្រជាជនសរុបចំនួន ៣,៧៥៣,១៤២នាក់ - កងកម្លាំងទាហានសរុបចំនួន ៣៤ ០០០នាក់ - កម្លាំងកងទ័ពអាកាសចំនួន ២៧នាក់ - យន្តហោះចម្បាំងចំណួន ០គ្រឿង - រថគ្រោះចម្បាំងចំនួន ០គ្រឿង - នាវាកងទ័ពជើងទឹកសរុបចំនួន ២០គ្រឿង - ថវិកាការពារជាតិចំនួន ១៤៥លានដុល្លារអាមេរិក ៣) ប្រទេសម៉ូរីតានី ចំណាត់ថ្នាក់ ១២៩ - ចំណាត់ថ្នាក់សន្ទស្សន៍អំណាច ចំនួន ៣,៧៤៧៤ - ប្រជាជនសរុប ចំនួន ៣ ៧៥៨ ៥៧១នាក់ - កងកម្លាំងទាហានសរុប ចំនួន ២០,៨៧០ នាក់ - កម្លាំងកងទ័ពអាកាស ចំនួន ២៦នាក់ - យន្តហោះចម្បាំង ចំនួន ០គ្រឿង - ចំនួនរថគ្រោះចម្បាំង ចំនួន ៣៥គ្រឿអ - នាវាកងទ័ពជើងទឹកសរុប ចំនួន ៥គ្រឿង - ថវិកាការពារ ចំនួន ៣៩,១លានដុល្លារអាមេរិក ៤) សាធារណរដ្ឋអាហ្រ្វិកកណ្ដាល ជាប់ចំណាត់ថ្នាក់លេខ ១៣០ - ចំណាត់ថ្នាក់សន្ទស្សន៍អំណាច ចំនួន ៣,៧៦៦៧ - ចំនួនប្រជាជនសរុប ចំនួន ៥ ៦២៥ ១១៨នាក់ - កងកម្លាំងទាហានសរុប ចំនួន ៥,៨២៥នាក់ - កម្លាំងកងទ័ពអាកាស ចំនួន ៤នាក់ - យន្តហោះចម្បាំង ចំនួន ០គ្រឿង - រថគ្រោះចម្បាំង ចំនួន ៤គ្រឿង - នាវាកងទ័ពជើងទឹកសរុប ០គ្រឿង - ថវិកាការពារជាតិ ១៨,៥លានដុល្លារអាមេរិក ៥) ប្រទេសអែលសាល់វ៉ាឌីរ ជាប់ចំណាត់ថ្នាក់លេខ ១៣១ - ចំណាត់ថ្នាក់សន្ទស្សន៍អំណាចៈ ៣,៧៧៤១ - ប្រជាជនសរុប ៦ ១៧២ ០១១ នាក់ - កងកម្លាំងទាហានសរុប ៤៧ ០០០នាក់ - កម្លាំងកងទ័ពអាកាស ៥២គ្រឿង - យន្តហោះចម្បាំង ០គ្រឿង - រថគ្រោះចម្បាំង ០គ្រឿង - នាវាកងទ័ពជើងទឹកសរុប ៤គ្រឿង - ថវិកាការពារជាតិ ១៦៥លានដុល្លារអាមេរិក ៦) ប្រទេសសូម៉ាលី ជាប់ចំណាត់ថ្នាក់លេខ ១៣២ - ចំណាត់ថ្នាក់សន្ទស្សន៍អំណាច ៤,០៤២៥ - ប្រជាជនសរុប ១១ ០៣១ ៣៨៦នាក់ - កងកម្លាំងទាហានសរុប ១៥ ៩០០នាក់ - កម្លាំងកងទ័ពអាកាស ២៥នាក់ - យន្តហោះចម្បាំង ០គ្រឿង - រថគ្រោះចម្បាំង ១៤០គ្រឿង - នាវាកងទ័ពជើងទឹកសរុប ៣គ្រឿង - ថវិកាការពារជាតិ ៥៨,៩៦លានដុល្លារអាមេរិក ៧) ប្រទេសសៀរ៉ាឡេអូន ជាប់ចំណាត់ថ្នាក់លេខ ១៣៣ - ចំណាត់ថ្នាក់សន្ទស្សន៍អំណាច ៤,៧២៦៦ - ប្រជាជនសរុប ៦ ១៦៣ ១៩៥ នាក់ - កងកម្លាំងទាហានសរុប ១០ ៧៥០នាក់ - កម្លាំងកងទ័ពអាកាស ៥នាក់ - យន្តហោះចម្បាំង ០គ្រឿង - ចំនួនរថគ្រោះចម្បាំង ២គ្រឿង - នាវាកងទ័ពជើងទឹកសរុប ១០គ្រឿង - ថវិកាការពារជាតិ ១៣,០៤លានដុល្លារអាមេរិក ៨) ប្រទេសស៊ូរីណាម ជាប់ចំណាត់ថ្នាក់លេខ ១៣៤ - ចំណាត់ថ្នាក់សន្ទស្សន៍អំណាច ៥,១៦៨៩ - ចំនួនប្រជាជនសរុប ៥៩១ ៩១៩នាក់ - កងកម្លាំងទាហានសរុប ២ ២៧០នាក់ - កម្លាំងកងទ័ពអាកាស ៣នាក់ - យន្តហោះចម្បាំង ០ឡគ្រឿង - រថគ្រោះចម្បាំង ០គ្រឿង - ចំនួននាវាកងទ័ពជើងទឹកសរុប ៣គ្រឿង - ថវិកាការពាជាតិរ ៦៧,៤ដុល្លារអាមេរិក ៩) ប្រទេសលីប៊ី ជាប់ចំណាត់ថ្នាក់លេខ ១៣៥ - ចំណាត់ថ្នាក់សន្ទស្សន៍អំណាច ៥,៥២៤១ - ប្រជាជនសរុប ៤ ៦៨៩ ០២១ នាក់ - កងកម្លាំងទាហានសរុប ១ ៥០០នាក់ - កម្លាំងកងទ័ពអាកាស ០នាក់ - យន្តហោះចម្បាំង ០គ្រឿង - ចំនួនរថគ្រោះចម្បាំង ០គ្រឿង - ចំនួននាវាកងទ័ពជើងទឹកសរុប ០គ្រឿង - ថវិកាការពារជាតិមាន ១០លានដុល្លារអាមេរិក ១០) ប្រទេសប៊ូតង់ជាប់ចំណាត់ថ្នាក់លេខ ១៣៦ - ចំណាត់ថ្នាក់សន្ទស្សន៍អំណាច ៧,៥៤៩៧ - ប្រជាជនសរុប ៧៥៨ ២៨៨នាក់ - កងកម្លាំងទាហានសរុប ៧៥ ០០០នាក់ - កម្លាំងយន្តហោះចម្បាំងសរុប ២គ្រឿង - យន្តហោះចម្បាំង ០គ្រឿង - រថគ្រោះចម្បាំង ០គ្រឿង - នាវាកងទ័ពជើងទឹកសរុប ០ (គ្មានផ្លូវទឹក) - ថវិកាការពារជាតិ មានចំនួន១០លានដុល្លារអាមេរិក៕
X
5s