ចំណុចទាំង​៤ នេះដែលអ្នកគួរធ្វើនៅពេលតម្លៃហ៊ុនធ្លាក់ចុះ​



អ្នកដឹងហើយថាតម្លៃហ៊ុនក្នុងផ្សារហ៊ុន ឬផ្សារមូលបត្រមានពេលឡើង មានពេលចុះ។ ប៉ុន្តែនេះមិនមែនជារឿងចម្លែកនោះទេ ពីព្រោះភាគហ៊ុនរបស់ក្រុមហ៊ុនមួយអាចឡើងឬធ្លាក់ចុះជារឿងធម្មតា។ ខាងក្រោមនេះគឺជាគន្លឹះទាំង ៤ចំណុចដែលអ្នកគួរធ្វើនៅពេលភាគហ៊ុនធ្លាក់ចុះ៖

១) កុំភ័យស្លន់ស្លោរ ពេលដែលតម្លៃនៃភាគហ៊ុនធ្លាក់ចុះអ្វីដែលវិនិយោគិនមួយចំនួនធ្វើតែងតែស្លន់ស្លោរនឹង​តម្លៃហ៊ុន ដោយព្យាយាមលក់ហ៊ុនទាំងអស់ដែលខ្លួនមានចេញទោះបីជាខាតប៉ុណ្ណាក៏ដោយ។​ ដូចអ្វីដែលបាននិយាយម្ដងហើយម្ដងទៀតការឡើងចុះរបស់ហ៊ុនតែងតែកើតមានឡើងជានិច្ចក្នុងផ្សារមូលបត្រ។​ បើសិនជាអ្នកលក់ហ៊ុនរបស់អ្នកក្នុងអំឡុងពេលហ៊ុនកំពុងធ្លាក់​ចុះ នោះអ្នកប្រាកដជាខាត។ ដូចពាក្យគេនិយាយថា ទិញទាបលក់ថ្លៃ។

២) អត់ធ្មត់ លោក ផីល ថោន អ្នកគ្រប់គ្រងខាងគម្រោងវិនិយោគរួម និងជាអ្នកនិពន្ធ​សៀវភៅ​​ ៣ក្បាលអំពីការវិនិយោគដែលលក់ដាច់បំផុតនៅ New Yrok  Times បានលើកឡើងពីការវិនិយោគរបស់លោកថា​ អ្នកមិនអាចវិនិយោគ​ដូច​អ្វីដែលលោកវិនិយោគទេ ហើយលោកនឹងបង្រៀន​អ្នកអំពីការវិនិ​យោគនោះ។ ប្រសិនជាអ្នក okay នឹងការអង្កុយកាន់ហ៊ុនឬលុយ​របស់​អ្នកទុក​ និង​មាន​ភាពអត់ធ្មត់ក្នុង​ខ្លួន។ ការអង្គុយកាន់លុយមានន័យថាអ្នករក្សារទុកលុយរបស់អ្នកនៅក្នុងគណនីជួញដូរមួយរយៈពេល។ បើសិនជាអ្នកព្រមធ្វើបែបនេះមួយរយៈពេល ដើម្បីរង់ចាំពេលដែលតម្លៃហ៊ុន​មួយនោះអាចនឹងឡើងមកវិញ។ អ្នកត្រូវចាំថាតម្លៃហ៊ុនមួយវាអាចធ្លាក់រហូតនោះទេ ថ្ងៃ​ណាមួយវាអាចនឹង​ឡើងមកជាក់ជា​មិនខាន។

៣) ត្រៀមខ្លួនក្នុងពេលហ៊ុនឡើងថ្លៃមកវិញ ពេលដែលហ៊ុនធ្លាក់ចុះជាពេលមួយដែលអ្នកអាចសិក្សារស្វែងយល់ក្រុមហ៊ុនទាំងនោះបន្ថែមទៀត។ ក្នុងឃ្លានេះមានន័យថាអ្នកអាចរកឃើញ និងសិក្សារចំនុចចំនួនរបស់​ក្រុមហ៊ុនដែលអាចធ្វើអោយតម្លៃភាគកើនឡើងវិញបាន។

៤) កុំលោភលន់ នេះជាចំនុចមួយដែលអាចធ្វើឲ្យវិនិយោគិនពិតប្រាកដទទួលបានផលចំណេញត្រលប់មកគួរសម។ ស្របពេលដែលវិនិយោគិន មួយចំនួន មិនអាច​ធ្វើបាន។ ពួកគេមិន​អាចអង្គុយ​កាន់​​ហ៊ុន​ដែល​​​ធ្លាក់ពេញមួយឆ្នាំបានទេ ពួកគេនឹងលក់វាចេញទោះបីជាត្រូវខាតក៏ដោយ។ នេះជាចំនុច​មួយដែលវិនិយោគិនពិតប្រាកដអាចធ្វើបានអំឡុងពេល​ដែលអ្នកទាំងអស់​នោះ​មិនអាចធ្វើអ្វីបាន។

អ្នកគួរតែយក​ពេលរបស់អ្នកក្នុងពេលនោះ​មកសិក្សាស្វែង​យល់ពីក្រុមហ៊ុន​ផ្សេងទៀតនៅក្នុងផ្សារមូលបត្រថាតើក្រុមហ៊ុនមួយណាដែលល្អក្នុងការទិញហ៊ុន ដូចនេះនៅពេលឱកាសមកដល់វាជាពេលវេលា​មួយសម្រាប់អ្នកវិញហើយ៕

ដោយ៖ ច័ន្ទលាភ

ប្រភព៖ Investopedia&Rule on investing  

X
5s