ផែនទី៦ផ្ទាំងបង្ហាញពីយុទ្ធសាស្ត្ររបស់ប្រទេសរុស្ស៊ី ផ្នែកនយោបាយ&សេដ្ឋកិច្ច
ផែនទីគឺអាចបង្ហាញយើងអំពីគោលដៅជាយុទ្ធសាស្ត្ររបស់ប្រទេសជាច្រើន ទាំងនយោបាយ យោធា និងទាំងសេដ្ឋកិច្ច។ ខាងក្រោមនេះ គឺជាផែនទី ១០ផ្ទាំងដែលបង្ហាញពីយុទ្ធសាស្ត្ររបស់ប្រទេសរុស្ស៊ីដូចខាងក្រោម៖ ១) រុស្ស៊ីជាប្រទេសដែលហ៊ុំព័ទ្ធដោយដី៖ បើនិយាយពីទ្វីបអឺរ៉ុបទាំងមូលគឺហ៊ុំព័ទ្ធទៅដោយបីផ្នែក៖ សមុទ្របាល់ទិចនិងសមុទ្រខាងជើង មហាសមុទ្រអាត្លង់ទិច និងសមុទ្រមេឌីទែរ៉ាណេនិងសមុទ្រខ្មៅ។ បើនិយាយពីដែនដីគោកគឺមានតែព្រំដែនខាងកើតដែលមិនជាប់នឹងសមុទ្រដែលប្រទេសបេឡារូស អ៊ុយក្រែន និងប្រទេសពីរបីផ្សេងទៀត។ ដោយឡែក តែប្រទេសរុស្ស៊ីគឺគ្របដណ្ដប់ទៅដោយផ្ទៃដីយ៉ាងធំធេង។
២) ទ្វីបអឺរ៉ុបជារបាំងរបស់រុស្ស៊ីទៅកាន់មហាសមុទ្រ៖ ក្រៅពីសមុទ្រអាកទិច រុស្ស៊ីពិបាកក្នុងការប្រើប្រាស់ដែនសមុទ្រអាត្លង់ទិចដែលមានប្រទេសពីរបីជារបាំង។ មានបីផ្លូវដែលរុស្ស៊ីអាចប្រើមហាសមុទ្របាន៖ ១គឺឆ្លងទៅសមុទ្រខ្មៅ និង Bosporus ដែលជាផ្លូវទឹកដ៏ចង្អៀតងាយនឹងត្រូវប្រទេសទួរគីបិទបាន។ ២ ចេញពីទីក្រុង St. Peterburg ឆ្លងតាមប្រទេសដាណឺម៉ាក តែក៏ប្រឈមនឹងការបិទដោយងាយផងដែរ។ ៣ គឺតាមសមុទ្រអាកទិច។ ៣) ប្រជាជនរុស្ស៊ីភាគច្រើនរស់នៅតាមបណ្ដោយព្រំដែនខាងលិចជាប់អឺរ៉ុប៖ ប្រជាជនភាគច្រើនរបស់រុស្ស៊ីគឺរស់នៅតាមបណ្ដោយព្រំដែនខាងលិច ព្រោះថាជាតំបន់មានសកម្មភាពសេដ្ឋកិច្ចខ្លាំងជាពិសេសជាមួយនឹងអឺរ៉ុប។៤) តំបន់កសិកម្មរបស់រុស្ស៊ីគឺភាគត្បូងឆៀងខាងលិច៖ តំបន់តាមបណ្ដោយព្រំដែនបែកនិរតីរបស់ប្រទេសរុស្ស៊ីជាតំបន់អំណោយផលបំផុតសម្រាប់វិស័យកសិកម្ម ខណៈប៉ែកខាងជើងគឺអាកាសធាតុមិនអនុគ្រោះនោះទេ។
៥) បណ្ដាញផ្លូវដែករុស្ស៊ីគឺដើរតួនាទីយ៉ាងសំខាន់៖ បណ្ដាញផ្លូវដែកមានច្រើនស្អេកស្កះនៅភាគខាងលិចដែលផ្សារភ្ជាប់ទៅទ្វីបអឺរ៉ុប ខណៈនៅប៉ែកខាងត្បូងមានតែពីរខ្សែសំខាន់ៗប៉ុណ្ណោះដែលផ្សារភ្ជាប់រហូតដល់មហាសមុទ្រប៉ាស៊ីហ្វិក។
៦) រុស្ស៊ីនៅតែចិញ្ចឹមចិត្តចង់ផ្លាស់ប្ដូរព្រំដែនទៅប៉ែកខាងលិច៖ ផលប្រយោជន៍ជាច្រើនដែលរុស្ស៊ីចង់ផ្លាស់ប្ដូរព្រំដែនរបស់ខ្លួនទៅប៉ែកខាងលិច។ ចំណុចហ្ស៊ីបរបស់រុស្ស៊ីគឺតំបន់សមុទ្របាល់ទិច បេឡារូស និងអ៊ុយក្រែនដែលជាភូមិសាស្ត្រនយោបាយអាចការពារខ្លួនផង និងអាចផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចបានច្រើនផងដែរ៕
ដោយ៖ រតនៈវិភូ