ប្រទេសទាំង១០ ដែលមានការនាំចេញច្រើនជាងគេក្នុងឆ្នាំ ២០១៧
ប្រទេសចិនក្លាយជាប្រទេសនាំចេញនាំមុខគេមានទឹកប្រាក់សរុបប្រមាណ ២,២៦ លានលានដុល្លារ (ទ្រីលាន) ប៉ុន្តែប្រទេសយក្សមួយនេះមានចំនួនប្រជាជនសរុប ១,៤ ពាន់លាននាក់ នេះបើយោងតាម HowMuch.net ដោយវាស់ស្ទង់ពីទិន្នន័យនាំចេញចុងក្រោយគេរបស់ World Trade Organization ក្នុងឆ្នាំ ២០១៧។
អាឡឺម៉ង់ ក្លាយជាប្រទេសនាំចេញធំជាពិសេសផ្នែកគ្រឿងយន្ត ជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងទឹកប្រាក់នាំចេញសរុបប្រមាណ ១,៤៥ លានលានដុល្លារ (ទ្រីលាន) ដោយប្រទេសនេះមានចំនួនប្រជាជនសរុប ៨៣ លាននាក់។ បើគិតក្នុងមនុស្សម្នាក់មានការនាំចេញប្រមាណ ១៨ ០០០ដុល្លារអាមេរិក។
ដោយឡែក សហរដ្ឋអាមេរិកក្លាយជាអ្នកនាំចេញលំដាប់ទី២ មានទឹកប្រាក់ ១,៥៥ លានលានដុល្លារអាមេរិក (ទ្រីលាន) បើគិតជាធម្យមមនុស្សម្នាក់ប្រហែល ៤ ៨០០ដុល្លារអាមេរិក។
ខាងក្រោមនេះគឺជាប្រទេសទាំង១០ ដែលមានការនាំចេញច្រើនជាងគេក្នុងឆ្នាំ ២០១៧៖
១) ប្រទេសចិន សរុបជាទឹកប្រាក់ ២,២៦៣ ទ្រីលានដុល្លារអាមេរិក
២) សហរដ្ឋអាមេរិក សរុបជាទឹកប្រាក់ ១,៥៤៧ ទ្រីលានដុល្លារអាមេរិក
៣) ប្រទេសអាឡឺម៉ង សរុបជាទឹកប្រាក់ ១,៤៤ ទ្រីលានដុល្លារអាមេរិក
៤) ប្រទេសជប៉ុន សរុបជាទឹកប្រាក់ ៦៩៨ ប៊ីលានដុល្លារអាមេរិក
៥) ប្រទេសហូឡង់ សរុបជាទឹកប្រាក់ ៦៥២ ប៊ីលានដុល្លារអាមេរិក
៦) ប្រទេសកូរ៉េខាងត្បូង សរុបជាទឹកប្រាក់ ៥៧៤ ប៊ីលានដុល្លារអាមេរិក
៧) ហុងកុង សរុបជាទឹកប្រាក់ ៥៥០ ប៊ីលានដុល្លារអាមេរិក
៨) ប្រទេសបារាំង សរុបជាទឹកប្រាក់ ៥៣៥ ប៊ីលានដុល្លារអាមេរិក
៩) ប្រទេសអ៊ីតាលី សរុបជាទឹកប្រាក់ ៥០៦ ប៊ីលានដុល្លារអាមេរិក
១០) ប្រទេសអង់គ្លេស សរុបជាទឹកប្រាក់ ៤៤៥ ប៊ីលានដុលារអាមេរិក៕
ដោយ៖ លង់ វណ្ណៈ