បាងកក ជាប់ក្នុងទីក្រុងទាំង ១០ ដែលទាក់ទាញភ្ញៀវទេសចរណ៍ច្រើនជាងគេក្នុងឆ្នាំ ២០១៨
ចំនួនអ្នកទស្សនាបរទេសទូទាំងពិភពលោកមានចំនួនសរុបប្រមាណ ១,៤ ពាន់លាននាក់ ក្នុងឆ្នាំ ២០១៨ ដែលចំនួននេះកើនឡើង៥%។ ចំនួនអ្នកទស្សនាបរទេសទៅកាន់តំបន់ទេសចរណ៍មានប្រមាណជាង ៦០០ទីក្រុង ដោយរួមបញ្ចូលទាំងការទស្សនាដោយធ្វើពាណិជ្ជកម្មនិងដើរកំសាន្ត ត្រូវបានធ្វើឡើងដោយរបាយការណ៍ប្រចាំឆ្នាំស្ដីអំពី ទីក្រុងគោលដៅទេសចរណ៍ទាំង ១០០ ក្នុងឆ្នាំ ២០១៨ (Top 100 City Destination 2018) របស់ Euromonitor International ។
ដើម្បីធ្វើការវាស់វែងចំនួនភ្ញៀវទេសចរណ៍ឲ្យមានភាពសុក្រិតត្រឹមត្រូវ ការសិក្សាស្រាវជ្រាវនោះបានដកចេញនូវការធ្វើដំណើរមួយចំនួនដូចជា ការធ្វើដំណើរទស្សនាក្នុងស្រុក អ្នកដើរទស្សនារយៈពេលមួយថ្ងៃ អ្នកធ្វើដំណើរផ្លាស់ប្ដូរជើងយន្តហោះ និងអ្នកធ្វើដំណើរតាមនាវាជាដើម។
ហុងកុង នៅតែជាទីក្រុងដែលមានការពេញនិយមសម្រាប់អ្នកទេសចរណ៍ច្រើនជាងគេក្នុងពិភពលោក ដោយមានភ្ញៀវទេសចរណ៍ទៅទស្សនារហូតដល់ទៅ ៣០០ លាននាក់កាលពីឆ្នាំ ២០១៨។ ចំនួនអ្នកទស្សនាទីក្រុងមួយនេះកើនឡើងប្រមាណ ៧% ក្នុងឆ្នាំ ២០១៨ បើធៀបនឹងឆ្នាំ ២០១៧។
ទីក្រុងចំនួន ៦ក្នុងចំណោមទីក្រុងជាប់ចំណាត់ថ្នាក់ទាំង ១០ ស្ថិតក្នុងតំបន់អាស៊ី ទីក្រុងបាកង ជាប់ចំណាត់ថ្នាក់លេខ២ មានភ្ញៀវទេសចរណ៍សរុបជាង ២៣លាននាក់ ក្នុងឆ្នាំ ២០១៨ ដោយមានការកើនឡើង ៥,៥% បើធៀបនឹងឆ្នាំ ២០១៧។
ប្រទេសសិង្ហបុរី ស្ថិតក្នុងចំណាត់ថ្នាកលេខ ៤ និងម៉ាកាវ ជាប់លេខរៀងទី៥។
ក្រលែកមើលទៅ ទីក្រុងឡុង ប្រទេសអង់គ្លេស ជាប់ចំណាត់ថ្នាក់លេខរៀងទី ៣ ជាទីក្រុងដែលមានភ្ញៀវទេសចរណ៍ទស្សនាច្រើនប្រមាណ ២០លាននាក់ក្នុងឆ្នាំ ២០១៨ ដោយចំនួននេះកើនឡើង ៤,៥%បើធៀបនឹងឆ្នាំ ២០១៧។
ទីក្រុងប៉ារីសប្រទេសបារាំង ធ្លាក់ចុះពីចំណាត់ថ្នាក់ទី៥ ទៅដល់ចំណាត់ថ្នាក់ទី៦ បើទោះបីជាទីក្រុងមួយនេះចំនួនអ្នកទស្សនាកើនឡើង ៦,៥%ក៏ដោយ។
ក្នុងតំបន់មជ្ឍឹមបូព៌ា ទីក្រុងឌូបៃ ឡើងដល់ចំណាត់ថ្នាក់លេខ ៦ មានចំនួនភ្ញៀវទេសចរណ៍ ១៦,៥លាននាក់។
ទីក្រុងញូយ៉ក ជាប់លេខ ៨ មានចំណួនអ្នកទស្សនា ១៣,៥លាននាក់ កើនឡើង៣,១%៕
ដោយ៖ លង់ វណ្ណៈ