ផ្សារមូលបត្រចិនមានការកើនឡើង ខណៈជប៉ុនធ្លាក់ចុះកាលពីថ្ងៃសុក្រកន្លងទៅ​



ផ្សារមូលបត្រអាស៊ីកើនឡើងខ្ពស់កាលពីថ្ងៃសុក្រកន្លងទៅ។ ផ្សារមូលបត្ររបស់ចិនដីគោកមានការងើបឡើងវិញបន្ទាប់ពីការធ្លាក់ចុះកាលពីពេលកន្លងទៅ។ ផ្សារមូលបត្រសៀងហៃ (Shanghai Stok Exchange) កើនឡើងប្រមាណ ២,០៥% ដែលបិទការជួយដូរផ្សារហ៊ុនរបស់ខ្លួនក្នុងតម្លៃប្រហែល ២ ៥១៤,៨៧ ដុល្លារអាមេរិកក្នុងមួយហ៊ុន។

សន្ទស្សន៍ Shenzhen (SZSE Component Index) ឡើងដល់ ២,៦៥៨% ដោយបិទការជួញដូរផ្សារហ៊ុនរបស់ខ្លួនក្នុងតម្លៃប្រហែល ១ ២៧៩,៤៩ដុល្លារអាមេរិកក្នុងមួយហ៊ុន ខណៈដែលសន្ទស្សន៍  (SZSE Component Index) កើនឡើង ២,៧៥៦% ក្នុងតម្លៃប្រហែល ៧ ២៨៤,៨៤ដុល្លារក្នុងមួយហ៊ុន។

សន្ទស្សន៍ HangSeng របស់ហុងកុង កើនឡើង​២% គិតត្រឹមការបិទការជួយដូររបស់ខ្លួន។

Kospi របស់កូរ៉េខាងត្បូងបានងើបឡើងវិញបន្ទាប់ពីការធ្លាក់ចុះ បាន ០,៨៣% ក្នុងតម្លៃប្រហែល ២ ០១០,២៥ ដុល្លារក្នុងមួយហ៊ុន។

ប៉ុន្តែ Nikkie 225 របស់ជប៉ុនធ្លាក់ចុះប្រមាណ ២,២៦% ក្នុងតម្លៃ ១៩ ៥៦១,៩៦ ក្នុងមួយហ៊ុន ខណៈពេលដែល សន្ទស្សន៍ Topix ដាំក្បាលចុះ ១,៥៣% ដោយបញ្ចប់ការជួញដូររបស់ខ្លួនក្នុងតម្លៃ ១ ៤៧១,៩៦ ដុល្លារក្នុងមួយហ៊ុន។​

ផ្សារហ៊ុនអូស្រ្តាលី ASX 200 ធ្លាក់ចុះ ០,២៥% ក្នុងតម្លៃបិទបញ្ចប់ការជួញដូរហ៊ុនក្នុងតម្លៃ ៥​ ៦១៩,៤​ ក្នុងមួយហ៊ុន។

ផ្សារហ៊ុនរបស់ធនាគារធំទាំង ៤ មាន Australia and New Zealand Banking Group ធ្លាក់ចុះ ០,៣៧% Westpac ធ្លាក់ ០,០៤% ខណៈដែល National Australia Bank ងើបឡើងវិញ ០,២១% បន្ទាប់ពីការធ្លាក់ចុះនាពេលកន្លងទៅ។ បើក្រឡែកទៅមើល Commonwealth Bank of Australia មានការកើនឡើងបន្ដិច៕

ដោយ៖ លង់ វណ្ណៈ

X
5s