សូមប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមជ្រូកប្រុងប្រយ័ត្នជម្ងឺឆ្លងកាចសាហាវកំពុងវាយលុកកសិដ្ឋានចិញ្ចឹមជ្រូកនៅប្រទេសចិន​



យោងតាមហ្វេសបុកផែកផ្លូវការរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី (ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី H.E Okha Mong Reththy) កាលពីពេលថ្មីៗនេះបានអំពាវនាវដល់ប្រជាកសិករដែលប្រកបរបរចិញ្ចឹមជ្រូកទាំងខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំទាំងអស់នៅកម្ពុជា ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជម្ងឺឆ្លងកាចសាហាវមួយប្រភេទឈ្មោះថា ប៉េសអាហ្វិក (African Swine Fever) ជាអក្សរកាត់ ASF ដែលបានវាយប្រហារជ្រូក៧ម៉ឺនក្បាលនៅកសិដ្ឋានចញ្ចឹមជ្រូកដ៏ធំមួយកន្លែងនៅប្រទេសចិន។

ខាងក្រោមគឺជាសេចក្ដីជូនដំណឹង និងអំពាវនាវដល់កសិករចិញ្ចឹមជ្រូកទាំងអស់នៅកម្ពុជា៖


យោងតាមប្រភពព័ត៌មានមកពីប្រទេសចិនបានអោយដឹងថាកសិដ្ឋានចិញ្ចឹមជ្រូកដ៏ធំមួយ ដែលមានជ្រូកចំនួនបួនមុឺនក្បាលបានដុចកំទេច និងកប់ជ្រូកចោលអស់ចំនួនបីមុឺនក្បាលរួចហេីយ ដោយសារតែមានជម្ងឺឆ្លងដ៏កាចសារហាវឈ្មោះ ប៉េសអាហ្វិក(African Swine Fever) ជាអក្សរកាត់ ASF និងមានកសិដ្ឋានចិញ្ចឹមជ្រូកជាច្រើនទៀតដែលបានអនុវត្តន៍ដូចគ្នានេះដែរ ។


អាស្រ័យហេតុដូចខាងលើនេះសូមបងប្អូនកសិករដែលប្រកបមុខរបរ ចិញ្ចឹមជ្រូកខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាយើង សូមមេត្តាបង្កេីនការប្រុងប្រយ័ត្នលេីជីវភាពសុវត្ថិភាពកុំធ្វេសប្រហែសឲ្យសោះ តែបេីមានជម្ងឺឆ្លងណាក៏ដោយចូលទៅក្នុងកសិដ្ឋានរបស់បងប្អូន សូមមេត្តាអនុវត្តន៍ដូចរូបភាពនេះដេីម្បីកុំអោយមានគ្រោះថ្នាក់មកដល់អ្នកបរិភោគ សូមអរគុណទុកជាមុនដល់បងប្អូនទាំងអស់គ្នា៕

ដោយ៖ ស្រីរ័ត្ន

X
5s