វ៉ាស៊ិនតោន អាចនឹងក្លាយជារដ្ឋដែលអាចផលិតជីសេរីរាង្គធ្វើចេញពីសាកសពមនុស្សដោយស្របច្បាប់
ទីក្រុងវ៉ាស៊ីនតោន អាចនឹងក្លាយជារដ្ឋដំបូងគេ ស្របច្បាប់ក្នុងការកែច្នៃសាកសពមនុស្សឲ្យក្លាយទៅជាជីធម្មជាតិដែលអាចប្រើប្រាស់បានសម្រាប់ការដាំដំណាំផ្សេងៗគ្នា។ ការកែច្នៃសាកសពមនុស្សឲ្យក្លាយទៅជាជីបែបនេះ វាបានផ្ដល់ជាជម្រើសទី បីសម្រាប់ក្រុមគ្រួសាររបស់សពក្រៅពីបូជាសាកសព និង បញ្ចុះសាកសព។ សាកសពទាំងអស់ដែលគ្រោងធ្វើជាជី ត្រូវរក្សាផ្ទុកយ៉ាងខ្ជាប់ខ្ជួនទៅតាមវិធីវិទ្យាសាស្រ្ដ។
អ្នកវិទ្យាសាស្រ្ដបានបញ្ជាក់ថា សាកសពដែលរុំក្រណាត់ហើយមិនទាន់ចាក់ថ្នាំរក្សាសាកសព ត្រូវទុក ក្នុងប្រអប់មួយរាងស៊ីឡាំង ទំហំ 152 សង់ទីម៉ែតទៅ 304.8សង់ទីម៉ែត។ ក្នុងប្រអប់នោះពួកគេដាក់សម្ភារៈសរីរាង្គមួយចំនួនចូល មានដូច ជាសារជាតិ អាល់ហ្វាល់ហ្វា ចំបើង បន្ទះឈើ និង មានរន្ធសម្រាប់ខ្យល់ចូលទៅក្នុងប្រអប់នោះសម្រាប់ជួយជំរុញដល់ការរំលាយសាកសព។ក្នុងប្រអប់នោះមានកម្ដៅ ១៣២អង់ស្សា និងចំនាយ ពេល ៧២ ម៉ោងជាប់គ្នាដើម្បីសម្លាប់អាមេរោគដែលអាចបង្កជម្ងឺ បាន។
លោក Sen. Jamie Pedersen ជាអ្នករ៉ាបរងទៅលើការចំណាយចំពោះគម្រោងមួយនេះបានលើកឡើងថា បើសិនជាការស្នើសុំ និងការចំនាយទាំងអស់នោះត្រូវបានអនុម័ត គម្រោងនេះនឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២០៕
ដោយ៖ ច័ន្ទលាភ
ប្រភព៖ nydailynews