ផ្សារហ៊ុនធំៗក្នុងពិភពលោកកំពុងស្ថិតនៅក្នុងផ្សារខ្លាឃ្មុំ(bear market)​



នៅចុងឆ្នាំ២០១៨ ផ្សារហ៊ុនធំៗហាក់ដូចជាជ្រួលច្របល់ខ្លាំង​ គឺសន្ទស្សន៍ផ្សារហ៊ុនរបស់ធ្លាក់មកចំណុចមួយដែលមិនធ្លាប់មាន ហើយបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើក្រុមហ៊ុនមួយចំនួនធ្វើឲ្យខាតបង់លុយមិនស្ទើរ។

ការធ្លាក់ចុះរបស់ផ្សារហ៊ុននៅសហរដ្ឋអាមេរិកវិញគឺនៅតែបន្ដការធ្លាក់ចុះ តាំងពីចុងឆ្នាំ២០១៨រហូតមកដល់សព្វថ្ងៃដែលធ្វើអោយខាតបង់លុយចំនួន​២,៤ទ្រីលានដុល្លារសហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរផ្សារមូលបត្រនៅប្រទេសចិនឯនោះវិញ មានដូចជាផ្សារមូលបត្រសៀងហៃសន្ទស្សន៍នៃផ្សារមូលបត្ររបស់ពួកគេក៏បានធ្លាក់ចុះ ចំនួន២៤% ដែលជាការធ្លាក់ចុះមិនធ្លាប់មានពីមុនមកក្នុងប្រវត្ដិសាស្រ្ដរបស់ពួកគេ។

មតិមួយចំនួនបានលើកឡើងថា ការធ្លាក់ចុះភាគហ៊ុននេះគឺដោយសារលោកប្រធានាធិបតី ដូណាល់ត្រាំបានប្រកាសសង្គ្រាមពាណិជ្ជកម្មជាមួយនឹងប្រទេសចិន និងបានតម្លើងពន្ធបន្ថែមទៅលើផលិតផលដែកថែបដែលនាំចូលពីប្រទេសចិនមកកាន់អាមេរិកចំនួន ២៥%បន្ថែមទៀត។គួរបញ្ជាក់ផងដែរថាប្រទេសទាំងពីរកំពុងស្ថិតនៅក្នុងការចរចារគ្នានៅឡើយដោយមានរយៈពេលចំនួន ៩០ថ្ងៃ។ ជាមួយគ្នានេះដែរលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានប្រកាសប្រាប់វិនិយោគិនថាតម្លៃសន្ទស្សន៍នៃផ្សារមូលបត្រនឹងល្អប្រសើរឡើងវិញបន្ទាប់បញ្ចប់ការចរចារដោយសន្ដិភាពជាមួយប្រទេសចិនរួចហើយនោះ។

លោកប្រធានាធិបតីបានបញ្ជាក់ឡើងវិញ   ថាការធ្លាក់ចុះរបស់ផ្សារមូលបត្រសហរដ្ឋអារិកគ្រាន់តែជាកំហុសឆ្គងមួយពេលប៉ុណ្ណោះ យ៉ាងណាក៏ដោយផ្សារមូលបត្រអាមេរិកនឹងងើបឡើងមកវិញបន្ទាប់ការចរចារចប់ជាស្ថាពរជាមួយប្រទេសចិន៕

ដោយ៖ ច័ន្ទលាភ
ប្រភព៖ CNBC

X
5s