គម្រោងរោងចក្រពីរនៅខេត្តកណ្ដាលផ្ដល់ឱកាសការងារបានជិត៥ពាន់កន្លែង
ក្រុមហ៊ុនចំនួនពីរនិងលេចជារូបរាងឡើងនាទឹកដីខេត្តកណ្ដាលដែលអាចផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋរហូតដល់៤,៧៩៤កន្លែង បន្ទាប់ពីគណៈកម្មាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាប័នបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនពីរគឺ ទីមួយក្រុមហ៊ុន“THE SOUL GEAR (CAMBODIA) CO.,LTD.” និងទីពីរ“JIE RUI FENG (CAMBODIA) LEATHER CO.,LTD.”។
ក្រុមហ៊ុន“THE SOUL GEAR (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប និងកាត់ដេរសម្លៀកកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុន វិនិយោគប្រមាណ ១៤,៩៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៩០៤កន្លែង។
ក្រុមហ៊ុន“JIE RUI FENG (CAMBODIA) LEATHER CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្ត កណ្តាល មានទុនវិនិយោគប្រមាណ ៣,៦៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៩០កន្លែង៕