ក្រុមហ៊ុន Bajaj Auto មើលឃើញសុទិដ្ឋិនិយមក្នុងប្រទេសអាស៊ាន
លោក Rakesh Sharma នាយកប្រតិបត្តិក្រុមហ៊ុន Bajaj Auto មើលឃើញពីសុទិដ្ឋិនិយម ក្នុងប្រទេសអាស៊ាន ដោយក្រុមហ៊ុននេះចង់ពង្រីកឥទ្ធិពលរបស់ខ្លួននៅទីនោះ។
ក្រុមហ៊ុន Bajaj Auto បានមើលឃើញពីភាពរីកចម្រើនរបស់ខ្លួនក្នុងការលក់ផលិតផលម៉ូតូ និងម៉ូតូកង់បីជាដើម ក្នុងរយៈពេល៩ខែដំបូង។ ការនាំចេញកើនដល់ ២លានឯកតាក្នុងឆ្នាំ ២០១៨ ២០១៩។
ក្រុមហ៊ននេះបានចេញរបាយការណ៍របស់ខ្លួន ដោយមានការកើនឡើង១៨%នៃការលក់ចេញសរុបនូវផលិតផលរបស់ខ្លួនដែលចំនួននេះកើនឡើងក្នុងខែធ្នូ ចំនួន 346 199 ឯកតា បើធៀបនឹងឆ្នាំ២០១៧ មានតែ 292 547 ឯកតាប៉ុណ្ណោះ។
លោក Rakesh Sharma បានមានប្រសាសន៍ថា អាស៊ានគឺជាទីផ្សារធំបន្ទាប់របស់ក្រុមហ៊ុន Bajaj Auto ដោយគេមើលឃើញទៅលើប្រទេសឥណ្ឌូនេស៊ី វៀតណាម ថៃ និងហ្វីលីពីន។ លោកបន្តទៀតថា លទ្ធផលនឹងចេញ បន្ទាប់ពីក្រុមហ៊ុមនេះមើលឃើញចក្ខុវិស័យរីកចម្រើនក្នុងតំបន់ដ៏មានសក្តានុពលដែលមាន១០ប្រទេសមួយនេះ ដែលនឹងអាចទទួលបានលទ្ធផលល្អ។
ក្រុមហ៊ុន Bajaj Auto និងដៃគូរបស់ខ្លួន ក្រុមហ៊ុន KTM បានប្រកាសអំពីគោលបំណងរបស់ពួកគេក្នុងការសហការផលិតម៉ូតូក្នុងប្រទេសឥណ្ឌូណេស៊ី។ ប៉ុន្តែគម្រោងផែននេះមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។
គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន Bajaj Auto កាន់កាប់ភាគហ៊ុន ៤៨% ក្នុងក្រុមហ៊ុន KTM ហើយភាពជាដៃគូរបស់ក្រុមហ៊ុនទាំងពីរកាន់តែស្អិតល្មួត ចាប់តាំងពីក្រុមហ៊ុនទាំងពីរនេះសហការគ្នាក្នុងឆ្នាំ ២០០៧មក។ កាលពេលនោះ ក្រុមហ៊ុននេះមានភាគហ៊ុនតែប្រមាណ ១៤%ប៉ុណ្ណោះ ដែលចំនួននេះកើនឡើង៣ដងមកដល់ពេលនេះ។
ក្រៅពីតំបន់អាស៊ាន លោក Rakesh Sharma បានធ្វើការកែប្រែទៅលើប្រទេសបង់ក្លាដេស ថាជាទីផ្សារដែលក្រុមហ៊ុននេះបានឈរជើងយូរឆ្នាំមកហើយ។ លោកបន្តថាក្រុមហ៊ុននេះនឹងធ្វើឲកក្រើកឡើងវិញក្នុងទីផ្សារនេះ។
ថ្មីៗនេះ ក្រុមហ៊ុនហុងដា ក៏បានបង្កើតរោងចក្រផលិតម៉ូតូថ្មីរបស់ខ្លួននៅក្នុងប្រទេសបង់ក្លាដេសផងដែរនាពេលថ្មីៗនេះ។ ដោយនេះវាបង្ហាញយ៉ាងច្បាស់ថាបង់ក្លាដេសគឺជាទីផ្សារដ៏មានសក្ដានុពលក្នុងការផលិតនិងលក់ម៉ូតូផងដែរ៕
ដោយ៖ លង់ វណ្ណៈ