តំបន់អាស៊ីអាគ្នេយ៍ជាមួយកំណើនមនុស្សចាស់ តើនៅតែអាចប្រកួត ប្រជែងបានឬអត់?​



កំណើនអាត្រាមនុស្សចាស់នៅក្នុងទ្វីបអាស៊ីទាំងមូលមានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ខណៈដែលកំណើនប្រជាជនក្នុងតំបន់មួយនេះធ្លាប់តែមានអត្រាកំណើត យ៉ាងខ្ពស់អស់រយៈពេលប៉ុន្មានទស្សវត្សហើយក៏ដោយ។ ក្នុងនោះតំបន់អាស៊ីអាគ្នេយ៍ក៏មានចំណែកនៃប្រជាជនអាយុច្រើនកើនឡើងក្នុងប្រទេសនីមួយក្នុងតំបន់ដែរ។

Source: Maximum

ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលភាគច្រើនសុទ្ធសឹងតែជាប្រទេសកំពុងអភិវឌ្ឍអត្រាប្រជាជនសកម្មគឺជារឿងសំខាន់មួយ ពីព្រោះដើម្បីអាចទ្រទ្រង់សេដ្ឋកិច្ចបាននោះ ពីព្រោះប្រទេសទាំងនេះច្រើនតែផ្តោតសំខាន់លើវិស័យកសិកម្ម ក៏ដូចជាឧស្សាហកម្មធុនស្រាល ដូច្នេះហើយតម្រូវការកម្លាំងពលករដើម្បីបំពេញការងារទាំងនេះគឺជារឿងដែលមិន អាចខ្វះបាន។​

ចំនែកឯអត្រាមនុស្សវ័យចំណាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះទៀតសោត អាចបែងចែកជា៣ប្រភេទធំ ដោយអាស្រ័យលើចំនូល និងស្តង់ដារជីវភាព ដោយរួមមានប្រាក់ ចំនូលខ្ពស់ ធម្យម និងចំនូលទាប។ ក្នុងនោះប្រទេសថៃ និងប្រទេសសឹង្ហបុរីត្រូវគេកត់ សម្គាល់ឃើញថាមានមនុស្សវ័យចំណាស់នេះកើនឡើងច្រើនជាងគេ។

អត្រាមនុស្សវ័យចំណាស់ជាមួយនឹងប្រាក់ចំនូលខ្ពស់

ប្រទេសសឹង្ហបុរី និងប្រទេសប្រ៊ុយនេ ជាប្រទេសតែ២គត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានមនុស្សចាស់រស់នៅក្នុងស្តង់ដារជីវភាពល្អ ជាមួយនឹងចំនូលខ្ពស់​ ដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនេះធំ ខណៈដែលចំនួនប្រជាជនស្ថិតនៅក្នុងទំហំតូច ដូច្នេះហើយផលិតផលសរុបក្នុងស្រុកក្នុងមួយឯកតារបស់ប្រទេសទាំង២គឺនៅក្នុង ចន្លោះ៣ទៅ៥ម៉ឺនដុល្លារឯណោះ។

Source: Roslan Rahman / AFP Photo

ក្នុងនោះសឹង្ហបុរីជាប្រទេសដែលមានអត្រាពំនឹងផ្អែកច្រើនជាងគេបំផុត (ចំនួនប្រជាជន អសកម្មចែកនឹងចំនួនប្រជាជនសកម្មគុណនឹង១០០) ពោលគឺរហូតដល់២៥%។ គោលនយោបាយរបស់ពេលខ្លីរបស់ប្រទេសនេះ គឺការលើកទឹកចិត្តចំណូលស្រុក និងចំណូលក្រុងមកកាន់តំបន់ពាណិជ្ជកម្មធំនៅនៅក្នុងទីក្រុងក្នុងគោលបំនងដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ច។ ក្នុងរយៈពេលវែង គោលនយោបាយទៅលើរចនាសម្ព័ន្ធនៃទីផ្សារ ការងារនឹងត្រូវតែធ្វើកំណែទម្រង់ ដោយក្នុងនោះការរួមបញ្ចូល ផ្តល់ឱកាស និងការលើកទឹកចិត្តដល់វត្តមានស្រ្តីឱ្យធ្វើការគឺជារឿងសំខាន់បំផុត។​

អត្រាមនុស្សវ័យចំណាស់ជាមួយប្រាក់ចំនូលមធ្យម

ប្រទេសថៃ ម៉ាឡេស៊ី សុទ្ធតែធ្លាក់ចូលក្នុងប្រភេទនេះ។ ថ្វីត្បិតតែប្រជាជនច្រើនមែន ប៉ុន្តែទឹកដីរបស់ប្រទេសទាំងនេះក៏ធំៗដូចគ្នា ដូច្នេះបញ្ហាដែលគេជួបប្រទះជារួមនោះគឺ បញ្ហាដីទំនេរចោល ដែលធ្វើឱ្យខាតបង់នូវចំនូលសេដ្ឋកិច្ចអស់យ៉ាងច្រើន។ ខណៈដែលប្រទេសថៃនឹងមានអត្រាពំនឹងផ្អែកច្រើនរហូតដល់២៥%នៅឆ្នាំ២០៣០ ម៉ាឡេស៊ីនឹងខិតទៅរកចំណុចនេះនៅឆ្នាំ២០៥០។

Source: Ben Manser/UNFPA Myanmar

គ្រាន់បើជាងសឹង្ហបុរី ប្រទេសទាំងពីរនេះយ៉ាងហោចណាស់ក៏មានពេលដើម្បីដោះស្រាយបញ្ហានេះដែរ។ សព្វថ្ងៃនេះ គោលនយោបាយដើម្បីដោះស្រាយបញ្ហាអត្រា រជាជនអសកម្មនេះគឺរួមមានការពង្រឹងគុណភាព និងចំនួនផលិតកម្មឱ្យបានច្រើនជាងមុនជាមួយនឹងចំនួនពលករដែលកំពុងមាន។ លើសពីនេះទៅទៀត គោលនយោបាយការពារនិយមនូវរាល់ការនាំចូលផលិតផលពីក្រៅប្រទេសក៏បានជួយខ្លះដល់សេដ្ឋកិច្ចប្រទេសទាំងពីរនេះដែរ។

ក្រៅពីនេះ ប្រទេសទាំង២គួរតែចាប់ផ្តោតសំខាន់ឱ្យខ្លាំងទៅលើឧស្សាហកម្មធុនធ្ងន់ ឱ្យបានកាន់តែច្រើនជាងមុន ខណៈដែលឧស្សាហកម្មធុនស្រាលគួរតែទុកឱ្យប្រទេស ផ្សេងៗទៀតនៅក្នុងតំបន់ដែលទើបតែចាប់ផ្តើមអភិវឌ្ឍដូចជាឡាវ កម្ពុជា និងមីយ៉ាន់ម៉ាជាដើម។​

អត្រាមនុស្សវ័យចំណាស់ជាមួយប្រាក់ចំនូលទាប

សព្វថ្ងៃ​ វៀតណាមកំពុងស្ថិតនៅក្នុងប្រភេទនេះ ដោយសារតែក្នុងចំនួនប្រជាជនជាង១០០លាននាក់របស់ខ្លួន មនុស្សចាស់ដែលស្ថិតនៅក្នុងប្រទេសនេះកំពុងរស់នៅ ជាមួយនឹងចំណូលយ៉ាងទាប ដោយបញ្ហានេះបានប៉ះពាល់យ៉ាងខ្លាំងទៅដល់សង្គម សេដ្ឋកិច្ចវៀតណាម។ ប្រទេសនេះនឹងមានអត្រាពំនឹងផ្អែក ២៥%នៅក្នុងឆ្នាំ២០៤០។

បញ្ហានេះបានធ្វើឱ្យវៀតណាមធ្លាក់ចូលទៅក្នុងអន្លង់បំណុលរបស់ប្រទេស និងស្ថាប័ន ហិរញ្ញវត្ថុពិភពលោកជាច្រើន​ ដើម្បីយកថវិការមកផ្គត់ផ្គង់ទៅលើបញ្ហានេះ ក្នុងគោល​បំណងរក្សាស្ថិរភាព និងផលិតភាពសេដ្ឋកិច្ច។

ដើម្បីដោះស្រាយបញ្ហានេះផងដែរ គោលនយោបាយវៀតណាមត្រូវធ្វើយ៉ាងណា ទាក់ទាញអ្នកវិនិយោគឱ្យបានកាន់តែច្រើនជាងមុន មកវិនិយោគក្នុងវិស័យឧស្សាហកម្ម​ធុនធ្ងន់ ដោយសារតែសព្វថ្ងៃប្រទេសនេះមានសេដ្ឋកិច្ចដើរយ៉ាងល្អក៏ព្រោះតែវិនិយោគិនល្អៗនៅក្នុងប្រទេសរបស់ខ្លួនដែរ។

ជារួម ប្រទេសទាំង១០នៅក្នុងតំបន់អាស៊ានគួរតែមានការសហការគ្នាឱ្យបានកាន់តែខ្លាំងក្លាជាមុន ជាពិសេសក្នុងការលុបបំបាត់នូវរបាំងសេដ្ឋកិច្ចទាំងឡាយនៅក្នុងតំបន់។

ចំណែកឯប្រទេសដែលមិនទាន់មានបញ្ហាអត្រាប្រជាជនវ័យចំនាស់កើនឡើងគួរឱ្យបារម្ភនោះ គួរតែព្យាយាមពង្រឹងផលិតភាពពលកររបស់ខ្លួន ព្រោះវាមិនត្រឹមតែជាឱកាសដែលជួយឱ្យប្រទេសអាចអភិវឌ្ឍទៅមុខបានលឿននោះទេ ប៉ុន្តែក៏អាចឱ្យអាស៊ានឈរជើងប្រកួតប្រជែងនឹងតំបន់ផ្សេងបានផងដែរ៕



X
5s