វៀតណាម អាចជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី២រវាង ដូណាលត្រាំ និងគីមចុងអ៊ុន នាពេលខាងមុខ​



បើតាមសារព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថានឹងមានការបើកកិច្ចប្រជុំកំពូលជាលើកទីពីររវាងមេដឹកនាំទាំងពីររូបរបស់ប្រទេសអាមេរិកនិងប្រទេសកូរ៉េខាងជើងគឺលោកដូណលត្រាំនិងលោកគីមចុងអ៊ុន ដែលទំនងនឹងធ្វើឡើងក្នុងប្រទេសវៀតណាម សិង្ហបុរី ឬរដ្ឋហាវៃ។

ទីតាំងក្នុងកិច្ចប្រជុំនេះអាចនឹងធ្វើឡើងក្នុងប្រទេសវៀតណាម​ សិង្ហបុរី​ និង​ហាវៃ នេះបើយោងតាមមន្រ្តីកាទូតកូរ៉េខាងត្បូងបានបង្កើបប្រាប់ Korean Herald ដោយសុំមិនបញ្ចេញឈ្មោះ។

ប៉ុន្តែនៅក្នុងចំណោមទីកន្លែងទាំង៣នេះគឺគេគិតថារដ្ឋហាវៃប្រហែលជាមិនអាចយកធ្វើជាកន្លែងបើកកិច្ចប្រជុំនេះបានទេដោយសារតែទីនោះមិនមានស្ថានទូតរបស់ប្រទេសកូរ៉េខាងជើងឈរជើងប្រចាំនៅទីនោះ។

រដ្ឋាភិបាលកូរ៉េខាងត្បូងសង្ឃឹមថាភូមិមួយស្ថិតក្នុងតំបន់ Panmumjom ដែលស្ថិតនៅក្នុងតំបន់មួយដែលនៅចន្លោះប្រទេសកូរ៉េខាងជើង​និងកូរ៉េខាងត្បូង អាចនឹងក្លាយជាទីតាំងកិច្ចប្រជុំកំពូលនេះ ប៉ុន្តែវាមិនអាចទៅរួចនោះទេ​ នេះបើយោងតាមមន្រ្តីមួយរូបបានប្រាប់កាន់
Korean Herald។

គួរបញ្ចាក់ផងដែរថា កូរ៉េខាងត្បូង និងកូរ៉េខាងជើងបានរៀបចំកិច្ចប្រជុំមមួយក្នុងភូមិមួយនេះកាលពីខែមេសា ឆ្នាំកន្លងទៅ ដែលនេះជាលើទី៣គិតចាប់តាំងពីការបញ្ចប់សង្គ្រាមកូរ៉េ​ក្នុងឆ្នាំ ១៩៥០ ១៩៥៣។

លើសពីនេះទៅទៀតគឺធ្លាប់មានព័ត៌មានលេចលឺថាមន្ត្រីការិយាល័យរដ្ឋរបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងជើងធ្លាប់បានណាត់ប្រជុំគ្នានៅ ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីធ្វើការពិភាក្សាស្វែងរកទីតាំងដើម្បីបើកកិច្ចប្រជុំកំពូលរវាងមេដឹកនាំរបស់ប្រទេសទាំងពីរ ដែលនេះធ្វើឲ្យគេសង្ស័យថាវៀតណាម អាចនឹងដើរតួជាម្ចាស់ផ្ទះក្នុងការបើកកិច្ចប្រជុំកំពូលនេះ នាពេលខាងមុខ។

ប្រធានាធិបតីអាមេរិក លោកដូណលត្រាំ ក៍បាននិយាយថាគូភាគីទាំងពីរកំពុងពិភាក្សាសម្រេចជ្រើសយកទីតាំងក្នុងប្រទេសវៀតណាមក្នុងការបើកកិច្ចប្រជុំនេះផងដែរ៕

ដោយ៖ នឿន វណ្ណៈ

X
5s