ត្រៀម​CV! ទទួល​យក​ឱកាស​ការងារ​ជាង​១ពាន់​កន្លែង​នៅ​ថ្ងៃ​ទី​១៧​ខាង​មុខ​នេះ​



ចូល​រួម​ដោយ​សេរី​និង​ឥត​គិត​ថ្លៃ​ នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ ចាប់ពីម៉ោង ៨:០០-៥:០០រសៀល ខាង​មុខ​នេះ ឱកាស​ការងារ​ច្រើន​ផ្នែក​ច្រើន​ជំនាញ​ដែលមានចំនួន​ ១,០៦៧​កន្លែង​ពី​ក្រុមហ៊ុន​ល្បីៗ​ចំនួន​១០​កុំ​ពងរង់ចាំ​លោក​អ្នក​។

លោក​អ្នក​គ្រាន់​តែ​ទៅ​កាន់​ ក្រសួង​ការងារ​នឹង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ នឹង​ភ្ជាប់​មក​ជា​មួយ​នូវ ប្រវត្តិរូបសង្ខេប (​CV)​ នោះ​លោក​អ្នក​នឹង​អាច​ចូល​ទៅ​សម្ភាសន៍​ផ្ទាល់​បាន​តែ​ម្ដង។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​តាម​រយៈ​​ហ្វេសប៊ុក​ផេក​ផ្លូវ​ការ​របស់​ក្រសួង​ការងារ​នឹង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ។

នេះ​ជា​ឱកាស​ល្អ​សម្រាប់​លោក​អ្នក​ដែល​មិន​ទាន់​មាន​ការងារ​ធ្វើ​ពិសេស​យុវជន​ អាច​រៀប​ចំ​ CV​របស់​លោក​អ្នក​នឹង​មក​កាន់​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ ចាប់​ពី​ម៉ោង​៨:០០​ព្រឹក ដល់​ម៉ោង​៥:០០​រសៀល។ អ្នកអាច​ទំនាក់​ទំនង​សាក​សួរ​ព័ត៌មាន​លម្អិត​តាម​រយៈ​លេខ​ទូរស័ព្ទ ០៧៧ ២៣២ ៣៧៨/ ០១៦ ៧៨ ៦៦ ៥៥៕

X
5s