​​​​​​​ពិត​ជា​មិន​ធ្លាប់​មាន​មែន! ក្រុង​មួយ​នៅ​អ៊ីតាលី​លក់​ផ្ទះ​តម្លៃ​ថោក​ជាង​កាហ្វេ​ ១​កែវ​ផង​​



ស្ដាប់​មើល​ទៅ​គឺ​ជា​រឿង​ចម្លែក​ដែល​មិន​អាច​កើត​ឡើង​បាន​នោះ​ទេ តែ​តាម​ពិត​វា​កើត​រួច​ទៅ​ហើយ។ ទីក្រុង​ Sambuca ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អ៊ីតាលី​ ​បាន​ដាក់​លក់​​ផ្ទះ​មួយ​ចំនួន​ក្នុង​តម្លៃ​តែ ១​អឺរ៉ូ​ ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ CNN Travel។

​ការ​កំណត់​តម្លៃ​ទីផ្សារ​ដែល​​គេ​អាច​និយាយ​បាន​ថា​ ជា​ការ​កំណត់​តម្លៃ​ដ៏​ឆ្កួត​លីលា​​ គឺ​ធ្វើ​ឡើង​ដើម្បី​កែ​ប្រែ​សហគមន៍​នៅ​ទីក្រុង​នេះ​ដែល​ប្រជាជន​ភាគ​ច្រើន​បាន​ចាក​ចេញ​ទៅ​រស់​នៅ​នៅ​ក្នុង​ទីក្រុង​ធំៗ​អស់។

លោក Giuseppe Cacioppo ​​អភិបាល​ក្រុង​រង​ដែល​ទទួល​បន្ទុក​កិច្ចការ​ទេសចរណ៍​ផង​ដែរ​នោះ​បាន​លើក​ឡើង​ថា​ «ដើម្បី​ទប់ទល់​ជា​មួយ​​នឹង​ក្រុង​ផ្សេង​​ទៀត​ដែល​កម្រ​​បង្កើត​យុទ្ធនាការ​បែប​នេះ​ ខាង​សាលា​ក្រុង​គឺ​ជា​ម្ចាស់​កម្មសិទ្ធិ​អគារ​ទាំង​អស់​ដែល​កំពុង​ដាក់​លក់​ក្នុង​​តម្លៃ​តែ ១​អឺរ៉ូ»។ ​រឿង​ដែល​អស់​សំណើច​នោះ​គឺ​ថា​ ម្ចាស់​ផ្ទះ​ថ្មី​ត្រូវ​ប្ដេជ្ញា​កែ​លម្អ​ផ្ទះ​នោះ​ដែល​មាន​ទំហំ​ ៤០​ ​ទៅ​ ១៥០​ម៉ែត្រ​ការ៉េ​ក្នុង​រយៈពេល​ ៣​ឆ្នាំ​ ហើយ​តម្លៃ​​នៃ​ការ​​កែ​លម្អ​នោះ​ គឺ​ចាប់​ពី​ ១៧ ២០០​ដុល្លារ​ឡើង​ទៅ៕

X
5s