ជំងឺទុក្ខព្រួយផ្លូវអារម្មណ៍កំពុងវាយលុកទៅលើមនុស្សជាច្រើនលាននាក់ ខណៈជំងឺធ្លាក់ទឹកចិត្តជាប់ចំណាត់ថ្នាក់លេខ២​



នាដើមសតវត្សទី២១នេះ គេមើលឃើញថាប្រជាជននៅលើពិភពលោកកំពុងតែជួបប្រទះនូវជំងឺទាក់ទងនឹងផ្លូវចិត្ត។ ជំងឺធ្លាក់ទឹកចិត្ត (Depression)គឺមិនមែនជាជំងឺផ្លូវចិត្តលេខមួយនោះទេដែលមនុស្សកំពុងប្រឈមមុខ ប៉ុន្តែជាជំងឺទុក្ខព្រួយផ្លូវអារម្មណ៍ទៅវិញ។

មនុស្សប្រហែល ២៧៥លាននាក់កំពុងមានការប្រឈមមុខទៅនឹងជំងឺព្រួយចិត្ត (Anxiety disorders)។ ដែលចំនួននេះមានប្រមាណជិត ៤%នៃចំនួនប្រជាជនក្នុងពិភពលោកសរុប។ មនុស្សប្រហែល៦២%នៃអ្នកដែលមានជំងឺទុក្ខព្រួយផ្លូចចិត្តគឺជាស្រ្តី (១៧០លាននាក់) បើធៀបនឹងបុរសមានតែ ១០៥ លាននាក់ប៉ុណ្ណោះ។

ខាងក្រោមនេះជាជំងឺផ្លូចចិត្តដែលជាបញ្ហាចោទខ្លាំងច្រើនជាងគេ ក្នុងឆ្នាំ​២០១៦៖

១) ជំងឺទុក្ខព្រួយផ្លូវចិត្ត មាន ៣,៨៣ភាគរយ

២) ជំងឺធ្លាក់ទឹកចិត្ត (Depression) មាន ៣,៧៧ ភាគរយ

៣)​ ជំងឺញៀនស្រា (Alcohol use disorders) មាន ១,៣៧ភាគរយ

៤) ជំងឺញៀនថ្នាំញៀន (Drug use disorders) មាន ០,៨៥ភាគរយ

៥) ជំងឺអារម្មណ៍ប្រែប្រួល (Bipolar disorders) មាន ០,៦១ភាគរយ

៦) ជំងឺឆ្កួត (schizophrenia) មាន០,២៩ភាគរយ

៧)​ ជំងឺញ៉ាំខុសប្រក្រតី (Eating disorders) មាន ០,១៤ភាគរយ

បើមើលលើតារាងខាងលើ យើងឃើញថាជំងឺទុក្ខព្រួយផ្លូវចិត្ត (Anxiety disorders) ជាជំងឺដែលគួរឲ្យព្រួយបារម្ភជាងគេ។ ជំងឺនេះមានរោគសញ្ញាទូទៅដូចជា៖

១) អាការៈថប់អារម្មណ៍៖ មានការទុក្ខព្រួយ មានអារម្មណ៍អវិជ្ជមានចំពោះអនាគតខ្លួន គិតថាខ្លួនគ្មានសំណាង អានអារម្មណ៍ស្លន់ស្លោរ តក់ស្លុត ហើយពិបាកផ្ចង់អារម្មណ៍

២) សកម្មភាពរាងកាយ៖ អផ្សុក អសកម្ម ឈឺក្បាល អន្ទៈសារ មិនអាចសម្រាកខ្លួនបានស្រួល

៣) អានអារម្មណ៍ឈឺក្បាលធីងធងចង់ក្អួត  បែកញើស ចង្វាក់បេះដូងលោកខុសប្រក្រតី ដកដង្ហើមខុសធម្មតា មានការឈឺចាប់ឆ្អឹងជំនី ស្ងួតមាត់ជាដើម៕

បើយោងតាម​តាមរបាយការណ៍ Lancet Commission ការគណនាឃើញថា ត្រឹមឆ្នាំ ២០៣០ ជំងឺសុខភាពផ្លូវចិត្តត្រូវការចំណាយទឹកប្រាក់​ ១៦មួយលានលានដុល្លារអាមេរិក ( ទ្រីលាន) ដើម្បីដោះស្រាយ។ ក្នុងឆ្នាំ ២០១៩​នេះ សកលវិទ្យាល័យ Duke និងមានកម្មវិធីមួយឈ្មោះថា Davos 2019 ដែលនឹងជជែកពិភាក្សាអំពី Mental Health at Work ដើម្បីជួយទៅដល់អ្នកដែលមានបញ្ហាផ្លូវចិត្តនៅកន្លែងធ្វើការផងដែរ៕

ដោយ៖ លង់ វណ្ណៈ

X
5s