អង្កការ OXFAM ទាមទារឲ្យប្រទេសទាំងអស់តំឡើងពន្ធបន្ថែមទៅលើប្រាក់ចំណូលរបស់មហាសេដ្ឋី
ចំណូលរបស់មហាសេដ្ឋីក្នុងពិភពលោកកើនឡើង ២,៥ពាន់ដុល្លារសហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃ ស្របពេលដែលប្រជាជនសឹងតែពាក់កណ្ដាលពិភពលោកស្ថិតនៅក្នុងភាពក្រីក្រនៅឡើយ។
មហាសេដ្ឋីចំនួន ២,២០៨រូប កាន់តែមានពីមួយថ្ងៃទៅមួយថ្ងៃ បើយោងតាមរបាយការណ៍អង្កការអន្ដរជាតិ Oxfam ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទម្សិលមិញ។ បរិមាណអ្នកមានកាន់តែកើនឡើងគឺចាប់តាំងពីពិភពលោកបានជួបនូវបញ្ហាហិរញ្ញវត្ថុជាងមួយទសវត្សន៍មុន។
បើយោងតាមកាសិក្សាស្រាវជ្រាវចំណូលពីមហាសេដ្ឋីចំនួន២៦រូបដែលមានទ្រព្យសម្បត្ដិស្ទើរតែពាក់កណ្កាលពិភពលោក សរុបប្រមាណ ១,៤ពាន់ពាន់ដុល្លារសហរដ្ឋអាមេរិក (ទ្រីលាន) ក្នុងឆ្នាំមុនដែលនេះគឺជាចំនួនទឹកប្រាក់ដែលសឹងតែស្មើនឹងបរិមាណប្រជាជនក្រីក្រក្នុងពិភពលោកដែលមានចំនួន ៣,៨ពាន់លាននាក់។
បើយោងតាមការចុះផ្សាយពីគេហទំព័រ Forbes មហាសេដ្ឋីភាគច្រើនជាជនជាតិអាមេរិក។ មហាសេដ្ឋីល្បីៗមួយចំនួនដូចជាលោក Jeff Bezos ម្ចាស់ក្រុមហ៊ុន Amazon Bill Gates ម្ចាស់ក្រុមហ៊ុន Microssoft លោក Warrant Buffet មា្ចស់ក្រុមហ៊ុនBerkshire Hathaway Mark និងលោក Mark Zuckerberg ម្ចាស់ក្រុមហ៊ុន Facebook ជាដើមសុទ្ធសឹងតែជាមហាសេដ្ឋីរកចំណូលសរុប ៣៥៧ពាន់លានដុល្លារសហរដ្ឋអាមេរិក។
អង្កការនេះ បានលើកឡើងថាប្រទេសទាំងអស់គួរតែតម្លើងពន្ធបន្ថែមទៅលើប្រាក់ចំណូលរបស់មហាសេដ្ឋី និងរឹតបន្ដឹងយកពន្ធទៅលើក្រុមហ៊ុនដែលធំៗមួយចំនួនដែលមិនចង់បង់ពន្ធដោយស្ថិតនៅក្នុងបរិមាណដែលសមស្រប។ ការធ្វើបែបនេះវាគឺការជួយមួយផ្នែកទៅលើសេវាថែទាំសុខភាពដោយមិនបង់ប្រាក់ ប្រព័ន្ធអប់រំ និងសេវាសាធារណៈផ្សេងៗទៀតដោយផ្ដោតសំខាន់ទៅលើមនុស្សស្រីដោយប្រមូលបានពីពន្ធទាំងនោះ៕
ដោយ៖ ច័ន្ទលាភ
ប្រភព៖ CNN