វិស័យអាកាសចរណ៍វៀតណាមកំពុងរីកចម្រើនខ្លាំង​



វិស័យទេសចរណ៍របស់វៀតណាមកំពុងរីកចម្រើនខ្លាំង។ កំណើនភ្ញៀវទេសចរណ៍ហូរចូលក្នុងប្រទេសវៀតណាមបានកើនឡើងស្មើនឹង ១៥,៥លាននាក់នៃភ្ញៀវទេសចរណ៍សរុប ដែលចំនួននេះមានការកើនឡើង​២០% បើធៀបទៅនឹងឆ្នាំ​២០១៧ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។ ចំនួនការកើនឡើងនេះបានធ្វើឲ្យចំណូលសរុបក្នុងស្រុករបស់ប្រទេសវៀតណាមកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។

បើយោងតាម អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (Civil Aviation Authority of Vietnam) អាកាសកាសយានដ្ឋានវៀតណាមមានអ្នកធ្វើដំណើរសរុប ១០៦ លាននាក់ក្នុងឆ្នាំ ២០១៨ ដែលចំនួននេះមានការកើនឡើង១៣ភាគរយ​ ធៀបនឹងឆ្នាំ ២០១៧។ ក្រុមហ៊ុនដឹកអ្នកដំណើរវៀតណាមដឹកអ្នកដំណើរប្រមាណ ៥០លាននាក់ កើនឡើង ១៤%​ ធៀបនឹងឆ្នាំ ២០១៧។

បើយោងតាមគេហទំព័រ IATA ផ្លូវអាកាសចរណ៍ពីហូជីមិញ ទៅ ទីក្រុងហូជីមិញគឺជាផ្លូវអាកាសចរណ៍ទី៦ដែលមានភាពមមារញឹកជាងគេពិភពលោកយោងតាមទិន្នន័យកាលពីឆ្នាំមុន។

ក្រុមហ៊ុនអាកាសចរណ៍ Bamboo AirWays ដែលជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេមួយក្នុងវិស័យអាកាសចរណ៍ បានដាក់ដំណើរការក្នុងប្រទេសវៀតណាមក្នុងខេត្ត Thua Thien Hue នាពេលថ្មីៗនេះ។ ទន្ទឹមនឹងនេះផងដែរក៏មានក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀតគ្រោងនឹងដំណើរការក្នុងប្រទេសវៀតណាមបន្ថែមទៀតផងដែរ។

ចំណែកឯក្រុមហ៊ុនអាកាសចរណ៍ Air Asia ក៏កំពុងមានគម្រោងចាប់ផ្ដើមធ្វើការសហការគ្នានឹងក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសវៀតណាមដើម្បីដំណើរការប្រតិបត្ដិរបស់ខ្លួនក្នុងខែសីហាខាងមុខនេះផងដែរ។

ការចូលមករបស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះនឹងធ្វើឲ្យមានការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនពីរធីៗគឺ ក្រុមហ៊ុន Vietnam Airlines JSC ដែលកាន់កាប់ដោយរដ្ឋ និងក្រុមហ៊ុន VietJet Aviation JSC ។

សមាគមដឹកជញ្ជូនផ្លុវអាកាសអន្តរជាតិ(International Air Transport Association)​ បានព្យាករណ៍ថាវៀតណាមនឹងក្លាយជាប្រទេសដែលមានទីផ្សារអាកាសចរណ៍រីកចម្រើនលឿនលំដាប់កំពូលទាំង ៥លើពិភពលោក៕

ដោយ៖ ចន្ទលាភ

X
5s