ចម្លែកមែន តំបន់ទាំង ៤នេះផ្ដល់ប្រាក់ឧបត្ថម្ភនិងអត្ថប្រយោជន៍ដល់ប្រជាជនរបស់ខ្លួន
ការរស់នៅកន្លែងណាមួយ អ្នកប្រាកដជាត្រូវការចំណាយ ចាយវាយលើការរស់នៅ ការហូបចុក និងការសិក្សារបស់កូនៗជាដើម។ ប៉ុន្តែបើវាជារឿងចម្លែក ដែលមានទីក្រុងមួយចំនួនដែលផ្ដល់ប្រាក់លើកទឹកចិត្តដល់អ្នករស់នៅទីនោះវិញ។ ខាងក្រោមនេះគឺជាទីក្រុងទាំង ៤ដែលផ្ដល់ប្រាក់ទៅដល់អ្នកទៅរស់នៅទីនោះ៖
១) ទីក្រុង New England
ទីក្រុង New Haven ក្នុងតំបន់ New England ក្នុងសហរដ្ឋអាមេរិក ផ្ដល់ទឹកប្រាក់ ៨ម៉ឺនដុល្លារសហរដ្ឋអាមេរិកទៅដល់ម្ចាស់ផ្ទះថ្មីដែលទើបនឹងមករស់ បូករួមនូវទឹកប្រាក់ ១ម៉ឺនដុល្លារសហរដ្ឋអាមេរិកសម្រាប់ការប្រើប្រាស់ក្នុងការចំណាយផ្សេងៗនៅក្នុងផ្ទះ។ ហើយក៏ផ្ដល់នូវទឹកប្រាក់បន្ថែមចំនួន៣ម៉ឺនដុល្លារបន្ថែមទៀតទៅលើការជួសជុលកែលម្អផ្ទះ និងតម្លើងនូវប្រព័ន្ធភ្លើង និងទឹកប្រាក់៤ម៉ឺនដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត សម្រាប់ការចំណាយទៅលើការសិក្សារបស់កូនៗនៅសកលវិទ្យាល័យថែមទៀតផង។ សម្រាប់មន្ត្រីរាជការនឹងទទួលបានទឹកប្រាក់ ២៥០០ដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត។ នៅពេលណាដែលអ្នកចូលទៅរស់នៅទីនោះពួកគេធានាការបង់ថ្លៃសិក្សានៅមហាវិទ្យាល័យដោយឥតគិតថ្លៃសម្រាប់សិស្សដែលបញ្ចប់ការសិក្សាពីសាលារដ្ឋ New Haven ។
២) រដ្ឋ Alask
រដ្ឋមួយនៅភាគខាងជើងមានឈ្មោះថា Alaska ក្នុងសហរដ្ឋអាមេរិក មានការចែកប្រាក់ពីការលក់ប្រេងទៅឲ្យប្រជាជនដែលរស់នៅក្នុងតំបន់នោះតាំងពីឆ្នាំ ១៩៧៦មកម្លេះ។ នៅពេលដែលភាគលាគអចិន្ដ្រៃយ៍ បានបង្កើតឡើងហើយចែកប្រាក់ចំណេញ ២៥%ដែលបានពីលក់ប្រេងទៅកាន់ប្រជាជនម្នាក់ៗ ជារៀងរាល់ឆ្នាំ។ ដើម្បីទទួលបានភាគលាភទាំងនោះប្រជាជនទាំងនោះត្រូវរស់នៅក្នុងប្រទេសនោះយ៉ាងហោចណាស់ឲ្យបានមួយឆ្នាំសិន ហើយត្រូវបានរដ្ឋទទួលស្គាល់យ៉ាងហោចណាស់ ១៩០ថ្ងៃក្នុងនាមជាប្រជាជននៅទីនោះដោយមិនអាចនរណាម្នាក់មកជំនួសនោះឡើយ ហើយចំនួនទឹកប្រាក់ដែលទទួលបានក្នុងឆ្នាំកាលពីមុនប្រមាណ ១២០០ដុល្លារសហរដ្ឋអាមេរិក ហើយបានកើនឡើងដល់ ៣,២៦៩ កាលពីឆ្នាំ ២០០៨។
៣) ទីក្រុង Kansas and Nebraska
រដ្ឋ Kansas and Nebraska ជារដ្ឋមួយដែលជាទីកន្លែងសម្រាប់ឲ្យប្រជាជនដែលចង់សាងសង់ផ្ទះផ្ទាល់ខ្លួនបាននៅទីនោះដោយមិនគិតថ្លៃដី។ ទំហំដីដែលរដ្ឋផ្ដល់ឲ្យសម្រាប់សាងសង់មានចាប់ពី ១២០០០ម៉ែត្រការ៉េ ទៅ ៣៦០០០ម៉ែត្រការ៉េ។ រដ្ឋមួយនេះគឺមានការរៀបចំប្រព័ន្ធផ្លូវ និង ប្រព័ន្ធទឹកភ្លើងស្រាប់នៅទីនោះ។ ពិសេសជាងគេ រដ្ឋមួយនេះនឹងផ្ដល់ជូននៅទឹកប្រាក់ ៥០០០ដុល្លារសហរដ្ឋអាមេរិក ទៅ ១២០០០ដុល្លារសហរដ្ឋអាមេរិកទៅកាន់ប្រជាជនដែលចង់សាងផ្ទះរស់នៅទីនោះថែមទៀត។
៤) ទីក្រុង Chile
Start-up Chile ជាទីក្រុងដែលស្ថិតនៅអាមេរិកខាងត្បូងនៃមជ្ឈមណ្ឌលសេដ្ឋកិច្ច។ រដ្ឋមួយនេះនឹងផ្តល់ឱ្យអ្នកនូវទិដ្ឋាការការងាររយៈពេលមួយឆ្នាំអ្នកនឹងទទូលបាននូវទឹកប្រាក់ចំនួន ៤៥ ០០០ ដុល្លារសហរដ្ឋអាមេរិកដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួនថែមទាំងមាន Mentor ដើម្បីបង្ហាត់បង្ហាញផ្លូវរបស់អ្នកក្នុងការបង្កើតអាជីវកម្មអ្នកនៅទីនោះផងដែរ៕
ដោយ៖ ច័ន្ទលាភ
ប្រភព៖ Market Watch