ចិន និងរុស្ស៊ី បាននិងកំពុងអភិវឌ្ឍន៍កងកម្លាំងជើងទឹករបស់ខ្លួនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈសព្វាវុធប្រឆាំងនឹងនាវាមុជទឹកក៏កាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ខ្លាំងណាស់ដែរ។ តំបន់ដែលអាចនឹងផ្ទុះកើតមានសង្គ្រាមគឺមាន សមុទ្រខ្មៅ សមុទ្រចិនខាងត្បូង និងសមុទ្រអាកទិច ខណៈដែលសង្គ្រាមជើងទឹកនឹងកាន់តែដើរតួនាទីច្រើនជាមិនខាន។
១) កាំជ្រួចផ្លោង F21 ធុនធ្ងន់ (torpedo)
F21 គឺជាកាំជ្រួចផ្លោងធុនធ្ងន់មួយប្រភេទដែលគ្រោះថ្នាក់ត្រូវបានប្រើប្រាស់ដោយកងទ័ពជើងទឹកបារាំង។ នៅក្នុងផ្ទៃទឹកវាហែលក្នុងល្បឿនពីជាង ៤០ ទៅជាង ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយសារតែកាំជ្រួចនេះបំពាក់ទៅដោយអាគុយអគ្គិសនីដើម្បីផ្ដល់ថាមពលផ្លាស់ប្ដូរចលនាយ៉ាងលឿនក្នុងផ្ទៃទឹក កងទ័ពបារាំងអាចប្រើប្រាស់វាវាយប្រហារសត្រូវដោយមិនចាំបាច់ចេញពីមូលដ្ឋានប្រយុទ្ធ។
២) កាំជ្រួចផ្លោងធន់ស្រាល Mk. 54
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមានអាវុធនេះ។ វាបំពាក់ដោយក្បាលគ្រាប់ទម្ងន់ ៩៦ផោនដែលអាចបាញ់នាំមុខដោយកាំជ្រួចផ្លោង torpedo ក្នុងល្បឿន ៧០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាអាចបាញ់ចាញ់ពីកប៉ាល់ ឧទ្ធម្ភាគចក្រ និងយន្តហោះដែលអាចមុជជ្រៅកម្ទេចនាវាមុជទឹកបានគ្រប់ប្រភេទ។
៣) មីស៊ីលបាញ់ក្រោមទឹក Shkval
ជាមីស៊ីលដែលផលិតដោយប្រទេសរុស្ស៊ីអាចបាញ់ក្រោមទឹកដូចកាំជ្រួចផ្លោង torpedo។ ក៏ប៉ុន្តែជាទូទៅ អាវុធប្រភេទនេះគឺគេចាត់ទុកថាជាមីស៊ីល ឬរ៉ុកកែតព្រោះថាវាអាចបង្កើតចរន្តខ្យល់ផ្លាស់ទីក្នុងទឹកបានល្បឿនលឿន គឺ ២៣០ម៉ាយក្នុងមួយម៉ោង។ មីស៊ីលនេះត្រូវបានប្រើជាទូទៅដើម្បីកម្ចាត់នាវាមុជទឹកបើកក្នុងល្បឿនជិតៗ។
៤) រ៉ុកកែតប្រឆាំងនាវា RUM-139/RUP-5
ជារ៉ុកកែតបាញ់ចេញពីកប៉ាល់ទៅក្នុងទឹក ដោយនាំទៅជាមួយនូវកាំជ្រួចផ្លោង អាចកម្ទេចកងនាវាមុជទឹកបានក្នុងចម្ងាយជិតៗ។ រ៉ុកកែតប្រភេទនេះ ក៏អាចបាញ់ពីទីឆ្ងាយទៅលើគោលដៅរបស់សត្រូវបានផងដែរ។
៥) កាំភ្លើងត្បាល់បាញ់នាវាមុជទឹក
កាំភ្លើងត្បាល់ និងកាំភ្លើងបាញ់គ្រាប់បែកប្រឆាំងនឹងនាវាមុជទឹកប្រភេទនេះ ជាប្រភេទសព្វាវុធដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការវាយប្រហារក្នុងចម្ងាយៗជិតៗ។ ទោះជាយ៉ាងណា វាគ្មានប្រៀបលើមីស៊ីល និងកាំជ្រួចផ្លោងចម្ងាយឆ្ងាយនោះទេ។
៦) កាំជ្រួចផ្លោងនុយក្លេអ៊ែរ Mk.45 និង T-5
នៅក្នុងសម័យសង្គ្រាមត្រជាក់ ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ីបានអភិវឌ្ឍន៍កាំជ្រួចផ្លោងនុយក្លេអ៊ែរ។ បើទោះជាសព្វាវុធប្រភេទនេះមិនត្រូវបានដំឡើងត្រៀមប្រយុទ្ធក្ដី ក៏មានសព្វាវុធមួយចំនួនផ្សេងទៀតមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការវាយប្រហារមកលើសត្រូវផងដែរ។ កាំជ្រួចផ្លោងទាំងពីរប្រភេទនេះគឺសុទ្ធតែអាចបំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរបានទាំងអស់៕
ដោយ៖ រតនៈវិភូ