ក្រុមហ៊ុន Ford ខាតបង់ទឹកប្រាក់ជាង ១០០ លានដុល្លារអាមេរិកក្នុងត្រីមាសទី៤ឆ្នាំ ២០១៨
ក្រុមហ៊ុន Ford Motor co បានបង្ហាញរបាយការណ៍របស់ខ្លួនអំពី ការធ្លាក់ចុះប្រាក់ចំណូលត្រីមាសទី៤របស់ខ្លួនទូទាំងតំបន់ទាំងអស់ លើកលែងតែតំបន់អាមេរិកភាគខាងជើង។
ក្រុមហ៊ុនផលិតរថយន្តលេខ ២របស់អាមេរិកមួយនេះ បានសហការជាមួយនឹងក្រុមហ៊ុន Volkswagen AG របស់អាឡឺម៉ង់ កំពុងតែធ្វើការកំណែទម្រងប្រតិបត្តិការរបស់ខ្លួនទូទាំងពិភពលោក។ ក្រុមហ៊ុន Ford បានកាត់ចំណាយរបស់ខ្លួនក្នុងតំបន់អ៊ឺរ៉ុប មានគម្រោងធ្វើការកែទម្រង់ក្នុងតំបន់អាមេរិកខាងត្បូង និងធ្វើការវិភាគទៅលើដំណើរការក្នុងប្រទេសចិន។
ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន Ford បាត់បង់ទឹកប្រាក់ ៣,៣ ពាន់លានដុល្លារ (ប៊ីលាន) ដោយការបាត់បង់នេះមានការពាក់ព័ន្ធនឹងតម្លៃពន្ធកើនឡើង តម្លៃទំនិញ អត្រាប្ដូរប្រាក់មិនអំណោយផល និងបញ្ហាពាក់ព័ន្ធនឹងក្រុមហ៊ុនផលិតថង់ខ្យលស្វ័យប្រវត្តិ
Takata ។
ក្រុមហ៊ុនមួយនេះពិបាកក្នុងការព្យាករណ៍អំពីអនាគតរបស់ខ្លួនក្នុងឆ្នាំ២០១៩ ដោយសារតែបញ្ហាព័ន្ធ និងការដកខ្លួនចេញរបស់អង់គ្លេសចេញពីសមាគមអ៊ឺរ៉ុប។ ប៉ុន្តែក្រុមហ៊ុនមួយនេះនៅតែមានសុទិដ្ឋិនិយមថាខ្លួននៅមានសក្ដានុពលក្នុងការរកចំណូលបានច្រើនដដែល។
ក្រុមហ៊ុន ដែលបង្កើតឡើងដោយលោក Herry Ford មួយនេះមានគម្រោងកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ និងប្រហែលជាធ្វើការបិទរោងចក្ររបស់ខ្លួនក្នុងតំបន់អ៊ឺរ៉ុប ដែលនេះជាផែនការរបស់ខ្លួនដើម្បីស្រង់យកចំណូលមកវិញ។
ក្រុមហ៊ុន Ford បានបង្ហាញថាខ្លួនបាត់បង់ទឹកប្រាក់ ១១៦ លានដុល្លារអាមេរិក ក្នុងរយៈពេលត្រីមាសទី៤ក្នុងឆ្នាំ ២០១៨ ដោយចំនួននេះធ្លាក់ចុះប្រមាណពីចំនួន ២,៥ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ការបាត់បង់ភាគច្រើនគឺដោយសារតែការចំណាយទៅលើ ប្រាក់សោធនិវត្តន៍ និងការចំណាយផ្សេងៗ។
ក្នុងតំបន់អាមេរិកខាងជើង ក្រុមហ៊ុនចំណាស់មួយនេះបានប្រកាសថាខ្លួនបាត់បងចំណូលមុនបង់ពន្ធសរុប ២ ពាន់លានដុល្លារអាមេរិក (ប៊ីលាន) ហើយក្នុងតំបន់អាស៊ី បាត់បង់អស់ ៣៨១ លានដុល្លារ ដោយសារតែការធ្លាក់ចុះការលក់ក្នុងប្រទេសចិន។
កាលពីថ្ងៃទី ១៥ មករាកន្លងទៅ ក្រុមហ៊ុន Ford និង Volkswagen ប្រកាសថាពួកគេទាំងពីរនឹងធ្វើការសហការគ្នាដើម្បីអភិវឌ្ឍបច្ចេកវិទ្យារថយន្តអេឡិចត្រូនិក និងរថយន្តបើកបរដោយស្វ័យប្រវត្តិផ្សេងៗទៀត។
គួរឲ្យដឹងផងដែរថា គិតត្រឹមឆ្នាំ២០១៨ ក្រុមហ៊ុន Ford រកចំណូលបាន ២៣,១ ពាន់លានដុល្លារអាមេរិក៕
ដោយ៖ លង់ វណ្ណៈ