ក្រុមហ៊ុនGrab នឹងបោះទុន ២៥០លានដុល្លារ ទៅលើវិស័យបច្ចេកវិទ្យាក្នុងប្រទេសឥណ្ឌូនេស៊ី
Grab បានចាប់ដៃគូរសហការគ្នាជាមួយក្រុមហ៊ុន Warrang Pintar ដែលជាអ្នកឈ្នះក្នុងកម្មវិធី ASEAN Impact Challenge នៅប្រទេសឥណ្ឌូនេស៊ី។ ក្រុមហ៊ុន Grab បានប្រកាសកាលពីមិ្សលមិញថាខ្លួនបានចាប់ដៃគូរសហការគ្នាជាមួយលោក Warung Pintar នៅប្រទេសឥណ្ឌូនេស៊ី។ ក្រុមហ៊ុន Warung Pintar គឺជាប្រភេទក្រុមហ៊ុន Start-up ដែលលក់រាយផ្នែកផលិតផលតិចណូឡូជី។ នេះសបញ្ចាក់ឲ្យឃើញថាវាជាគឺឱកាសមួយសម្រាប់ប្រទេសឥណ្ឌូនេស៊ីដែលអាចឈានជើងចូលទៅក្នុងសេដ្ឋកិច្ចឌីជីថលបានយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ផងដែរថា ASEAN Impact Challenge ជាកម្មវិធីប្រកួតប្រជែងដែលផ្ដោតជាពិសេសទៅលើអ្នកបង្កើតថ្មី និងភាពជាសហគ្រិនពីប្រទេសអាស៊ីអាគ្នេយ៍។ កម្មវិធីមួយនេះធ្វើតាមបេសកកម្មនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs)។
ចាប់តាំងបានឈ្នះការប្រកួតដែរទទួលបានទឹកប្រាក់ ១ម៉ឺនដុល្លារសហរដ្ឋអាមេរិករួចមក Warung Pintar បានចូលរួមជាការវិនិយោគទុនជាមួយក្រុមហ៊ុនGrab។ ទឹកលុយវិនិយោគទុនរបស់ក្រុមហ៊ុនGrabមានចំនួនប្រមាណ ២៥០លានដុល្លារសហរដ្ឋអាមេរិកសម្រាប់វិនិយោគទៅលើក្រុមហ៊ុនStart-up ផ្នែកវិស័យបច្ចេកវិទ្យាទូទាំងប្រទេសឥណ្ឌូនេស៊ីទាំងមូល។
យោងតាមសម្ដីរបស់លោក Chris Yeo ប្រធានរបស់ក្រុមហ៊ុន Grab បានលើកឡើងថា គោលដៅរបស់ Grab នៅឆ្នាំ២០២០ គឺពួកគេនឹងរំពឹងទុកថាពួកគេនឹងពង្រីកនូវសហគ្រិនអាជីវកម្ម Start-up ឲ្យបាន១០០លាននាក់ទូទាំងប្រទេសជាតិ។ ពួកគេនឹងធ្វើការសហការគ្នាជាលោក Warung Pintar ដើម្បីសម្រេចនូវអ្វីដែលបានរំពឹងទុកដោយជួយ សហគ្រិនទាំងនោះ ដោយបង្កើតនូវជំនាញភាពជាសហគ្រិន និង ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ៕
ដោយ៖ ច័ន្ទលាភ
ប្រភព៖ e27.co