ទីក្រុងទាំង ១០ ដែលមានតម្លៃចាយវាយថ្លៃជាងគេក្នុងពិភពលោកក្នុងឆ្នាំ ២០១៨​



យោងទៅតាមរបាយការប្រចាំឆ្នាំស្ដីអំពីតម្លៃរស់នៅជុំវិញពិភពលោក (Worldwide Cost of Living report) ដែលបានចាត់ថ្នាក់ទីក្រុងទាំង១០ដែលមានតម្លៃថ្លៃជាងគេក្នុងពិភពលោក។ របាយការណ៍មួយនេះបានធ្វើការប្រើប្រាស់តម្លៃជាង ៤០០ ក្នុងតម្លៃផលិតផលនិងសេវាកម្ម១៦០មុខ ដោយរួមបញ្ចូលទាំងម្ហូបអាហារ ភេសជ្ជៈ សម្លៀកបំពាក់ និងតម្លៃជួយផ្ទះជាដើម។

ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ១ ចាប់តាំងពីឆ្នាំ ២០១៤ ដោយវ៉ាដាច់ទីក្រុងតូក្យូ។

ទីក្រុងក្នុងតំបន់អាស៊ីនិងអ៊ឺរ៉ុប នាំមុខជាទីក្រុងដែលមានតម្លៃថ្លៃជាងគេក្នុងពិភពលោកក្នុងឆ្នាំ ២០១៨។

ខាងក្រោមនេះគឺជាទីក្រុងទាំង ១០ ដែលមានតម្លៃចាយវាយថ្លៃជាងគេក្នុងឆ្នាំ ២០១៨៖

១) ទីក្រុងសិង្ហបុរី ប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ១

២) ទីក្រុងប៉ារីស ប្រទេសបារាំង ជាប់ចំណាត់ថ្នាក់លេខ២

៣) ទីក្រុងហ្សីរិច ប្រទេសស្វីស ជាប់ចំណាត់ថ្នាក់លេខ៣

៤) ទីក្រុងហុងកុង ហុងកុង ជាប់ចំណាត់ថ្នាក់លេខ៤

៥) ទីក្រុងអូស្លូ ប្រទេសន័រវែស ជាប់ចំណាត់ថ្នាក់លេខ៥

៦)​ ទីក្រុងហ្សឺណែវ ប្រទេសស្វីស ជាប់ចំណាត់ថ្នាក់លេខ៦

៧) ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ៧

៨) ទីក្រុងកូពែនហាក ប្រទេសដាណឺម៉ាក ជាប់ចំណាត់ថ្នាក់លេខ៨

៩) ទីក្រុង​ Tel Aviv ប្រទេសអ៊ីស្រាអែល ជាប់ចំណាត់ថ្នាក់លេខ៩

១០) ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ជាប់ចំណាត់ថ្នាក់លេខ ១០៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ www.businessinsider.com

X
5s