អាស៊ីអាគ្នេយ៍ជាកន្លែងទិញ-លក់ទំនិញតាមអនឡាញច្រើនជាងគេក្នុងពិភពលោក​



អាជីវកម្មអនឡាញ គឺជាអាជីវកម្មទាំងឡាយណាដែលធ្វើការផ្លាស់ប្ដូរព័ត៌មាន ទិញ-លក់​ ឬ ទិន្នន័យផ្សេងៗតាមរយៈប្រព័ន្ធអ៊ីនធឺណេត (Internet)។ នៅក្នុងឆ្នាំ ១៩៦០ក្រុមហ៊ុនដែលបង្កើតទម្រង់ការទិញ-លក់តាមអនឡាញដំបូងគេគឺក្រុមហ៊ុន IBM ហើយសព្វថ្ងៃអាជីវកម្មបែបអនឡាញកំពុងតែមានសន្ទុះខ្លាំងមិនថាក្នុងទ្វីបអាស៊ី និង ទ្វីបអឺរ៉ុបនោះទេ។

ដោយឡែកបើក្រឡេកមើលក្នុងតំបន់អាស៊ីអាគ្នេយ៍យើងវិញ វាជាកន្លែងទិញឥវ៉ាន់តាមអនឡាញច្រើនជាងគេបំផុតបើទោះបីជាប្រព័ន្ធឌីជីថលក្នុងតំបន់មួយនេះហាក់នៅមានកម្រិតក៏ដោយ។ ប៉ុន្ដែមិនមានន័យថាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសដែលដើរមិនទាន់គេខាងវិស័យអនឡាញនោះដែរ។

គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូនេស៊ីធ្លាប់បានយកឈ្នះលើប្រទេសចិនទៅលើវិស័យពាណិជ្ជកម្មពីរធំៗដូចជាពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) និងពាណិជ្ជកម្មអេឡិចត្រូនិកចល័ត ( Mobile e-commerce) រួចមកហើយ។

បើយោងតាមរបាយការណ៍ចេញផ្សាយរបស់ Hootsuite និង We Are Social បានបញ្ជាក់ថានិន្នាការនៃការទិញទំនិញតាមអនឡាញកំពុងតែកើនឡើងខ្ពស់ ហើយវាសញ្ញាវិជ្ជមានមួយនៃការរីកចម្រើនដ៏ល្អសម្រាប់តំបន់ដែលមាន១០ប្រទេសមួយនេះ។ ចំនួនអ្នកប្រើប្រាស់សេវាអ៊ីនធឺណេតក្នុងការទិញទំនិញតាមអនឡាញកើនឡើ់ងរហូតដល់ទៅ ៨៦%  ភាគច្រើនពួកគេធ្វើការបញ្ជារទិញតាមរយៈទូរស័ព្ទស្មាតហ្វូនផ្ទាល់ខ្លួនរបស់ពួកគេ។​

លោក Roger Graham ប្រធាន Hootsuits Asia បានថ្លែងថា ប្រទេសអាស៊ីអាគ្នេយ៍គឺតំបន់មួយដែលមានការរីកចម្រើ់នខ្លាំងជាងគេទាំងសេវាកម្មអ៊ីនធឺណេត និងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ដែលមានការវិនិយោគពីនិយោគិនបរទេសដ៏ច្រើនលើសលប់ទៅលើបច្ចេកវិទ្យាឌីជីថល ហើយការកើនឡើងប្រព័ន្ធឌីជីថលបានជំរុញឲ្យអាជីវកម្មខ្នាតតូច ធំ​ក្នុងស្រុកទាំងអស់ កំពុងចាប់យកឱកាសមួយនេះដើម្បីធ្វើឲ្យអាជីវកម្មរបស់ពួកគេកាន់តែរីកចម្រើនទៅមុខតាមរយៈប្រព័ន្ធឌីជីថល និងប្រព័ន្ធទំនាក់ទំនងសង្គមជាដើម៕

ប្រភព businesstimes

X
5s