អាជីពនិងរបរទាំង ៥ នៅប្រទេសថៃដែលអាចរកចំណូលបាន ១លានបាតក្នុងមួយខែ
គ្រប់ការងារ គ្រប់អាជីពសុទ្ធតែផ្តល់ប្រាក់ចំណូលដល់អ្នកទាំងអស់គ្នា តែក្នុងពេលបច្ចុប្បន្ននេះគេសង្កេតឃើញថាអាជីព ៥ ដែលកំពុងផ្តល់ចំណូលជាច្រើនក្នុងប្រទេសថៃ ដែលលោកអ្នកអាចពិចារណាបាន។ ខាងក្រោមនេះគឺជាអាជីពទាំង ៥ ដែលធ្វើឲ្យអ្នកអាចរកចំណូលបាន១លានបាតក្នុងមួយខែ÷
១) ធ្វើជាម្ចាស់អាជីវកម្ម Franchise
ការធ្វើជាម្ចាស់អាជីវកម្មទិញសិទ្ធិគឺអាចទទួលបានចំនូលខ្ពស់ ព្រោះអាជីវកម្មប្រភេទនេះកំពុងទទួលការពេញនិយមខ្លាំងនៅក្នុងប្រទេសថៃ ជាហេតុនាំឲ្យម្ចាស់អាជីវកម្មទទួលបានប្រាក់ចំនូលខ្ពស់ពីការលក់។
2) ធ្វើជាម្ចាស់យីហោគ្រឿងសម្អាង
ពិសេសតារាៗថៃ ដែលកំពុងប្រមូលកើបប្រាក់ពីការលក់និងធ្វើជាម្ចាស់ផលិតផលគ្រឿងសម្អាងរបស់គេ ដោយសារគេត្រូវចេញទៅសម្តែងស្រាប់ ការឃោសនាក៏ទទួលបានការគាំទ្រខ្លាំង និយាយឲ្យចំគឺលក់ដាច់តែម្តង។
៣) អ្នកនិយាយ ឬពិធីករ
អាជីពជាពិធីករជាអាជីពមួយដែលមិនចំណាយដើមទុន គឺប្រើខួរក្បាលគិត និងមាត់ដើម្បីនិយាយតែម្តង។ ភាពឈ្លាសវៃ ប៉ិនប្រសព្វនិយាយ ចេះភាសាច្រើន និងបត់បែនខ្ពស់នាំឲ្យពិធីករទទួលប្រជាប្រិយភាពនិងប្រាក់ចំនូលកាន់តែច្រើន។
៤) អាជីវកម្ម Startup
អាជីវកម្មចាប់ផ្តើមថ្មីកំពុងទទួលការចាប់អារម្មណ៍ព្រោះ ជាការបង្កើតថ្មីនៃផលិតផលឬសេវាកម្ម។ ដូចដែលបានដឹងរួចមកហើយថាជនជាតិថៃបច្ចុប្បន្នចូលចិត្តសាកល្បងអ្វីថ្មីៗ ជាហេតុនាំឲ្យអាជីវកម្មមួយនេះទទួលបានប្រាក់ចំនូលច្រើន។
៥) អ្នកលក់ផលិតផល Online
ជនជាតិថៃនិយមការលក់ផលិតផលតាម online ហើយក៏និយមទិញផលិតផល online ដូចគ្នា។
ដោយ៖ យ៉ាយ៉ា
ប្រភព៖ YouTube Smart SME TV