ការវិនិយោគពីបរទេសក្នុងប្រទេសចិនមានការកើនឡើងក្នុងខែមករា​



ការវិនិ​យោគ​បរទេស​នៅក្នុង​ប្រទេស​ចិន​មាន​ការ​កើន​ឡើង​ជាលំដាប់​ក្នុង​ខែ​មករា​កន្លងទៅ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​ពាណិជ្ជកម្មចិន​កាលពីថ្ងៃព្រហស្បតិ៍​ម្សិល​មិញ​។ ជាក់​ស្តែង​ទំហំ​វិនិយោគបរទេស​នៅ​ក្នុ​ងប្រទេស​ចិន​ឈរនៅ​លើ​ទឹក​ប្រាក់ប្រមាណ ​​84.18 ពាន់លានយ័ន (ប្រហែល​ប្រមាណ12.45 ពាន់លានដុល្លារអាមេរិក) ក្នុង​ខែ​មករា ដែល​ចំនួន​នេះ​កើនឡើង​ 4.8% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ វិស័យ​បច្ចេក​វិទ្យា​ពិសេស​ទាក់ទង​នឹង​សេវាកម្ម​បច្ចេក​វិទ្យា​មាន​ការ​កើន​ឡើងខ្លាំង។ ​ការ​វិនិយោគបរទេសក្នង​វិស័យ​បច្ចេកទេស​ខ្ពស់​បន្ត​កើន​ឡើង​​​រហូតដល់ 40.9% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ។ ដូចគ្នា​នេះ​ដែរ វិស័យ​​សេវាកម្ម​បច្ចេកទេស​មានការកើនឡើងខ្ពស់ ដោយ​មាន​ចំនួន​សរុប 15.77 ពាន់លានយ័​ន ក្នុង​ការ​វិនិយោគ​បរទេស​​ក្នុងខែ​មករា ហើយ​វា​ក៏​មានការ​កើន​ឡើង 113.4% ធៀបនឹងរយៈពេលដដែលកាលពីឆ្នាំមុន។ ​ការ​វិនិយោគបរទេស​​លើវិស័យ​ផលិត​កម្មកើន​ដល់​ 26.73 ពាន់លានយ័ន ដែល​គិត​ជា​ភាគ​រយ​គឺ​មាន​ការ​កើន​ឡើង 5% និង​តួរលេខក្នុង​វិស័យ​សេវាកម្ម ឈាន​ដល់​ 56.2% ប្រមាណ​ជា 5.1% ។ ការ​វិនិយោគ​បរទេស​ទៅ​ក្នុង​ស្នាក់​ការ​ចុះ​បញ្ជី​ប្រទេស​ចិនមាន​ការ​កើន​ឡើង​យ៉ាង​លឿនក្នុង​ខែមករា ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ជាក់​ស្តែង​នៃ​ការ​វិនិ​យោគ​បរទេសកើន​ឡើង​ដល់ 11.6% ស្មើនឹង 7.04 ពាន់លានយ័ន នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​ពាណិជ្ជកម្ម​ចិន។ វិនិយោគ​ពី​សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង​ហូ​ឡង់កាល​ពី​ខែមុន កំណើន​នៃ​ការ​ចុះ​បញ្ជី​រៀងគ្នា​គឺ 124.6% 13.7% និង 95.6%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទោ។ ការវិនិយោគ​បរទេស​ពី​សហរដ្ឋអា​មេរិកមានការកើនឡើង បើទោះ​បី​ជា​ពេល​នេះ​ចិននិងអាមេរិកកំពុង​តែមានបញ្ហាជម្លោះពាណិជ្ជកម្ម​ក៏​ដោយ នេះជា​ការ​ពន្យល់ពី​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិនលោក Gao Feng  ។ សមត្ថផល​នេះកើតឡើងដោយសារតែ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ពង្រឹង​សមត្ថភាព​ និងបរិយាកាស​ពាណិជ្ជកម្ម​ក្នុងឆ្នាំថ្មី។ អ្នក​នាំ​ពាក្យរូប​នេះ​ក៏​បាន​បន្ថែម​ថា ដើម្បី​បង្កើត​បរិយាកាសល្អ​សម្រាប់​វិនិយោគិន​បរទេស ទីក្រុង​ប៉េកាំងបាន​កែ​ប្រែច្បាប់ឧស្សាហកម្ម បន្ដលើកទឹក​ចិត្ត​ដល់វិនិ​យោគិនបរទេស និង​ប្រមូល​ត្រលប់​មក​វិញ​នូវ​មតិ​យោបល់ទាំង​អស់​ពី​វិនិយោគិន​វិញដើម្បីវិភាគដោះស្រាយ៕ ដោយ÷ ទីន ម៉ាទី​យ៉ា ប្រភព÷ CGTN
X
5s