សហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍វៀតណាមហោះចូលក្នុងទឹកដីរបស់ខ្លួនបាន​



មួយរយៈចុងក្រោយមកនេះប្រទេសវៀតណាមកំពុងទទួលបានចាប់អារម្មណ៍ពីពិភពលោកយ៉ាងខ្លាំង ហើយក៏ទទួលបានការវិនិយោគពីបរទេសមិនស្ទើផងដែរ។ ថ្មីៗនេះវៀតណាមក៏កំពុងតែទទួលឱកាសថ្មីសម្រាប់ជំរុញសេដ្ឋកិច្ចប្រទេសជាតិរបស់ពួកគេឲ្យកាន់តែមានការរីកចម្រើនជាងមុនបន្ថែមទៀតផងតាមរយៈវិស័យអាកាសចរណ៍។ ក្រុមហ៊ុនអាកាសវៀតណាមត្រូវបានក្រសួងអាកាសចរណ៍នៃសហរដ្ឋអាមេរិកអនុញ្ញាតឲ្យធ្វើការហោះហើរចូលក្នុងសហរដ្ឋអាមេរិកដោយសារតែវៀតណាមមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព(Air safety-system) បំពាក់នៅក្នុងយន្ដហោះរបស់ពួកគេ។ ជាមួយគ្នានេះដែរក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់វៀតណាមដែលមានឈ្មោះថាក្រុមហ៊ុនអាកាសចរណ៍ JSC កំពុងមានគម្រោងធ្វើការហោះហើរយន្ដហោះចូលក្នុងរដ្ឋ California ជាលើកដំបូងផងដែរក្រោយពីបានទទួលបានការអនុញ្ញាតពីក្រសួងអាកាសចរណ៍ដោយរកឃើញថាយន្ដហោះរបស់ក្រុមហ៊ុននេះមានបំពាក់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ។ ក្រសួងអាកាសចរណ៍សហរដ្ឋអាមេរិកដែលហៅកាត់ថា FAA បានដាក់ឈ្មោះឲ្យប្រទេសវៀតណាម ជាប្រទេសជាប់លេខ១ ដែលសម្បូរដោយអ្នកបើកយន្ដហោះប្រកបដោយក្រឹត្យក្រមច្បាស់លាស់ និង​មានទំនួលខុសត្រូវខ្ពស់ក្នុងការងាររបស់ពួកគេ។ ទន្ទឹមនឹងនេះផងដែរ លោកប្រធានាធិបតីដូណាល់ត្រាំ និង លោកប្រធានាធិបតី គីម ជុងអ៊ុន មានគម្រោងធ្វើកិច្ចពិភាក្សាគ្នាជាលើកទី២ នៅក្នុងប្រទេសវៀតណាម ទីក្រុងហាណូយ នៅថ្ងៃទី ២៧​និង ២៨ ខែកុម្ភៈខាងមុខនេះ។ ទាំងនេះវាគឺសញ្ញាវិជ្ជមានសម្រាប់ប្រទេសវៀតណាមក្នុងការជំរុញសេដ្ឋកិច្ចរបស់ពួកគេឲ្យកាន់រីកចម្រើនជាងមុនតាមរយៈ វិស័យអាកាសចរណ៍។ សេដ្ឋកិច្ចជាតិនៃប្រទេសមួយនេះ​បានកើនឡើងប្រមាណជាង ៧ ភាគរយ ហើយថែមទាំងជួយដល់ប្រជាជនវៀតណាមចំណាយប្រាក់កាន់តែតិចជាងមុនក្នុងការធ្វើដំណើរពីប្រទេសវៀតណាមទៅសហរដ្ឋអាមេរិកបានបន្ថែមទៀតផង។ ព្រលានយន្ដហោះប្រទេសវៀតណាមកាលពីឆ្នាំ ២០១៨ បានដឹកអ្នកដំណើរប្រមាណជាង ១០៦លាននាក់ ដែលវាជាចំនួនមួយកើនឡើងជាង ១៣ ភាគរយបើប្រៀបធៀបកាលពីឆ្នាំមុន៕ ដោយ៖ ច័ន្ទលាភ ប្រភព៖ Bloomberg
X
5s