នេះ​ជា​បណ្តា​​ទីក្រុង​ល្អ​ជាងគេ​បំផុត​​ចំនួន ៥​នៅ​ក្នុង​តំបន់​អាស៊ី​ សម្រាប់​​​សេដ្ឋី​ក្មេងៗ​រស់​នៅ និង​ធ្វើ​ការ​



ទ្វីប​អាស៊ី​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​គឺ​ជា​តំបន់​មួយ​ដែល​បាន​​ស្រូប​យក​​សេដ្ឋីក្មេងៗ​ដល់​ទៅ ៥៨% ​នៅ​ក្នុង​ចំណោម​សេដ្ឋី​ក្មេងៗ​​សរុប​ទាំងអស់​នៅ​លើ​ពិភពលោក​ដែល​មាន​អាយុ​ចន្លោះ​ពី ២០ ទៅ ៣៨ ឆ្នាំ។ តួលេខ​នេះ​បាន​​ធ្វើ​ឲ្យ​មាន​ការ​រំពឹង​ទុក​មួយ​ថា តំបន់​នេះ​នឹង​ក្លាយ​ជា​តំបន់​មាន​សក្ដានុពល​បំផុត​សម្រាប់​​សេដ្ឋកិច្ច​ពិភពលោក​នៅ​ពេល​អនាគត​។ យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ​ ValueChampion ដែល​ទទួល​បាន​ទិន្នន័យ​ពី​ទស្សនាវដី្ត The Economist អង្គការ World Economic Forum និង អង្គការ​សុខភាព​ពិភពលោក (World Health) ​បាន​​វាយតម្លៃ​លើ​ទីក្រុង​ធំៗ​ក្នុង​តំបន់​ចំនួន ២០។ ការ​វាយតម្លៃ​នេះ​គឺ​ផ្ដោត​ទៅ​លើ​ទិដ្ឋភាព ៣​យ៉ាង​គឺ​ទី ១ អត្រា​មាន​ការងារ​ធ្វើ ថ្លៃ​​ចំណាយ​លើ​ការ​រស់នៅ និង​គុណភាព​ជីវិត ហើយ​ជា​លទ្ធផល​បាន​បង្ហាញ​ទីក្រុង​ ៥ ឈរ​នៅ​តារាង​កំពូល​​នេះ​ដែល​មាន​សេដ្ឋី​ក្មេងៗ​រស់​នៅ និង​ធ្វើ​ការ​ច្រើន​ជាងគេ។ ៥.ទីក្រុងMelbourne ប្រទេស​អូស្ត្រាលី ក្នុងនាម​ជា​ទីក្រុង​មួយ​ល្អ​បំផុត​សម្រាប់​ការ​រស់នៅ ទីក្រុង​ធំ​បំផុត​របស់​អូស្ត្រាលី​មួយ​នេះ​មាន​​អំណោយ​ផល​ល្អ​លើ​ភូមិសាស្ត្រ​សម្រាប់​ការ​រស់នៅ​​ជា​ពិសេស​ជា​ទីក្រុង​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ។ ទីក្រុង​នេះ​ជាប់​ឈ្មោះ​ទីក្រុង​ល្អ​បំផុត​ទី២​សម្រាប់​ការ​​​រស់នៅ និង​ទី៣ ដែល​មាន​ថ្លៃ​ចំណាយ​ការ​រស់នៅ​សមរម្យ​ជាងគេ​បំផុត​នៅ​ក្នុង​តំបន់។ [caption id="attachment_69634" align="aligncenter" width="670"] ​​​​​​​​ទីក្រុង Melbourne ប្រភព៖ The Telegraph[/caption] ៤.ទីក្រុង Guangzhou ប្រទេស​ចិន ជា​ទីក្រុង​មួយ​នៅ ក្នុង​ចំណោម​ទីក្រុង​​ផ្សេងៗ​​ទៀត​ដែល​ល្បីល្បាញ​បំផុត​របស់​ចិន ទីក្រុង Guangzhou ​ជាប់​ចំណាត់ថ្នាក់​ទី​៤ ដែល​មាន​សេដ្ឋី​ក្មេងៗ​រស់​នៅ​ច្រើន​ជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី។ គេ​បាន​វាយតម្លៃ​ថា ថ្លៃ​ចំណាយ​​ផ្សេងៗ​ដូច​ជា​ការ​ជួល​​​​ដែល​មាន​ប្រមាណ​ត្រឹម​ ២០% នៃ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ទីក្រុង​នេះ​ កត្តា​អត្រា​​គ្មាន​ការងារ​ទាប​បាន​ធ្វើ​ឲ្យ​ទីក្រុង​នេះ​ស័ក្តិសម​សម្រាប់​សេដ្ឋី​វ័យក្មេង​រស់នៅ។ [caption id="attachment_69637" align="aligncenter" width="670"] ​​​​​​​​ទីក្រុង Guangzhou ប្រភព៖ Kayak[/caption] ៣.ទីក្រុង​ហុងកុង បើ​ទោះ​បី​ជា​ទីក្រុង​នេះ​ជាប់​ឈ្មោះ ជា​ទីក្រុង​ដែល​​មាន​ថ្លៃ​ចំណាយ​ខ្ពស់​បំផុត​មួយ​នៅ លើ​ពិភពលោក​ក៏ដោយ ហុងកុង​នៅ​តែ​ឈរ​ឈ្មោះ​ជា​ទីក្រុង​ល្អ​បំផុត​សម្រាប់​សេដ្ឋី​ក្មេងៗ​ធ្វើ​ការ និង​រស់នៅ​ច្រើន​ជាងគេ​បំផុត​ទី៣​នៅ​ក្នុង​តំបន់​អាស៊ី​នេះ។ នេះ​ដោយសារតែ​ទីផ្សារ​ការងារ​​នៅ​ក្នុង​​ទីក្រុង​នេះ​មាន​ស្ថានភាព​រឹងមាំ​ល្អ ទោះបី​ជា​គុណភាព​​នៃ​ការ​រស់នៅ​​របស់​ពលរដ្ឋ​ស្ថិត​នៅ​លេខរៀង​ទី ៦​ក៏ដោយ។ ​ [caption id="attachment_69639" align="aligncenter" width="670"] ទីក្រុងហុងកុង  ប្រភព៖ Jetstar[/caption] ២.ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន តូក្យូ​ទទួល​បាន​ពិន្ទុ​ល្អ​ស្រប​តាម​លក្ខខណ្ឌ​នៃ​ការ​ស្រាវជ្រាវ​នេះ​ដែល​បាន ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ទីក្រុង​ល្អ​បំផុត​ទី២ សម្រាប់​សេដ្ឋី​ក្មេងៗ​រស់​នៅ​​នៅ​ក្នុង​តំបន់​អាស៊ី។ ជា​មួយ​អត្រា​គ្មាន​ការងារ​ធ្វើ​ត្រឹមតែ ២,៥% នេះ​បាន​ធ្វើ​ឲ្យ​វា​ជាប់​ឈ្មោះ​ជា​ទីក្រុង​មាន​អត្រា​គ្មាន​ការងារ​ធ្វើ​​​​តិច​ជាងគេ​បំផុត​ទី ៥ ខណៈ​ដែល​អត្រា​បទល្មើស និង​ការ​បំពុល​បរិស្ថាន​តិចតួច​បាន​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ទីក្រុង​ល្អ​បំផុត​សម្រាប់​​គុណភាព​រស់​នៅ​របស់​ប្រជាជន​បើ​ទោះបី​ជា​​ថ្លៃ​ចំណាយ​នៃ​ការ​រស់នៅ​មាន​តម្លៃ​ថ្លៃ​ក៏ដោយ។ [caption id="attachment_69640" align="aligncenter" width="670"] ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន ប្រភព៖ CNN[/caption] ១.ប្រទេស​សិង្ហបុរី ងាក​មក​មើល​ប្រទេស​សិង្ហបុរី​វិញ ទទួល​បាន​ពិន្ទុ​ល្អ​ជាងគេ​ដោយ​​បាន​ជាប់​ឈ្មោះ​​ជា​ប្រទេស​ដែល​មាន​សេដ្ឋី​ក្មេងៗ​រស់​នៅ​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី។ ជាមួយ​ប្រាក់​ចំណូល​ប្រមាណ ៥៨ ០០០ ដុល្លារ​ក្នុង​មនុស្ស​ម្នាក់​ក្នុង​មួយ​ឆ្នាំ​ និង​​មាន​អត្រា​គ្មាន​ការងារ​ធ្វើ​ត្រឹមតែ ២,២% បាន​ជួយ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ទីផ្សារ​​ការងារ​រឹងមាំ​បំផុត​ក្នុង​តំបន់​។ ទន្ទឹម​​នឹង​នេះ ការ​បំពុល​បរិស្ថាន​តិចតួច ចរាចរណ៍​មាន​សុវត្ថិភាព​ល្អ និង​មាន​ប្រព័ន្ធ​ដឹកជញ្ជូន​ច្រើន​សំបូរ​បែប​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​ឈរ​នៅ​​លើ​​កំពូល​ជា​​​ប្រទេស​ដែល​មាន​គុណភាព​រស់នៅ​​ល្អ​ជាងគេ​បំផុត៕ [caption id="attachment_69641" align="aligncenter" width="670"] ទីក្រុង​សាំងហ្គាពូរ ប្រភព៖ HomeAway[/caption] ប្រភព៖ CNBC ​ ​​​
X
5s