សញ្ញាទាំង​ ៤នេះ​បង្ហាញ​ថា​អ្នកជា​មនុស្ស​ដែល​ខ្វាយខ្វល់​ច្រើនហួសប្រមាណ​!!​



ការវិវត្ត​របស់មនុស្ស​មាន​ការ កើត​ ចាស់​ ឈឺ​ ស្លាប់។ ដូចនេះ​អ្នក​ត្រូវ​​រីករាយ​នឹង​អ្វី​ដែល​​អ្នក​កំពុង​តែ​មាន​​សព្វ​ថ្ងៃ ហើយ​ជាពិសេស​ទៀត​គឺ​រៀន​រស់​ទាំង​សប្បាយ​ ដោយ​​គ្មាន​ទុក្ខ​កង្វល់​។ តាម​ពិត​ទៅ​បើ​​អ្នក​​រស់​ដោយ​បៀម​​ទុក្ខ​ មិន​យូរ​មិន​ឆាប់​អ្នក​​នឹង​ឆាប់​ទ្រុឌទ្រោម ដោយ​សារ​តែ​អ្នក​បាន​ដុត​ខ្លួន​ឯង​ពី​មួយ​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ​។ ដើម្បី​ជៀសវាង​ការ​ដុត​រោល​ជីវិត​ខ្លួន​ឯង​ ទាំង​ដែល​មិន​ដឹង​ថា​ខ្លួន​ស្លាប់​ថ្ងៃ​ណា​នោះ ​អ្នក​គួរ​ដឹង​ថា​តើ​​សញ្ញា​អ្វី​ខ្លះ​បង្ហាញ​ថា​អ្នក​​ជា​មនុស្ស​ដែល​ខ្វាយខ្វល់​​ច្រើន​ហួស​ហេតុ​?

១) អ្នក​វាយ​តម្លៃ​ខ្លួន​ឯង​ទៅ​អ្នក​ដទៃ​៖ ចុង​ក្រោយ​នៃ​ជីវិត​ អ្នក​គួរ​តែ​យល់​ដឹង​ឲ្យ​ច្រើន​ពី​ភាព​ជោគជ័យ​របស់​ខ្លួន​ និង​ការ​ខំប្រឹងប្រែង​កន្លង​មក​ដែល​ខ្លួន​បាន​សាង​។ ប៉ុន្តែ ហេតុ​អី​អ្នក​​មិន​យល់​ពី​គុណ តម្លៃ​របស់​ខ្លួន​ហើយ​ ថែម​ទាំង​ព្យាយាម​វាយ​តម្លៃ​ខ្លួន​ឯង​ ជាមួយ​អ្នក​ដទៃ​វិញ​។ នេះ​ហើយ​គឺ​ជា​សញ្ញា​បង្ហាញ​ថា​អ្នក​ខ្វល់​ច្រើន​ពេក​ហើយ​។ អ្វី​ដែល​អ្នក​ធ្វើ​គឺ​ល្អ​ហើយ​ ដូចនេះ​មិន​បាច់​យក​ខ្លួន​ទៅ​ប្រៀប​ធៀប​ជាមួយ​អ្នក​ ផ្សេង​នោះ​ទេ​។

២) អ្នក​ឲ្យ​តម្លៃ​អាកប្បកិរិយា​អ្នក​ដទៃ​ខ្លាំង​ពេក​៖ ការ​ខ្វាយ​ខ្វល់​ពី​រឿង​អ្នកដទៃ គឺ​វា​ហាក់​ដូច​ជា​កំពុង​ចំណាយ​ពេល​អត់ប្រយោជន៍​។ ខ្វល់​ពី​អ្នកដទៃ គឺ​មិន​បាន​នាំ​ចម្រើន​ ឬ​អភិវឌ្ឍ​ដល់​ខ្លួន​អ្នក​នោះ​ទេ​។

៣) អ្នក​ឲ្យ​ពាក្យ​រិះគន់​មក​បញ្ឈប់​អ្នក​បាន​៖ មនុស្ស​គ្រប់​រូប​តែង​​តែ​ទទួល​បាន​ការ​រិះ​គន់​។ តែ​ពេល​ដែល​ទទួល​បាន​ហើយ​ គេ​តែង​តែ​យក​មក​កែប្រែ​ដើម្បី​ឲ្យ​ខ្លួន​ល្អ​ជាង​មុន​។ មិន​មែន​ យក​ពាក្យ​រិះ​គន់​មក​បញ្ឈប់​ដំណើរ​​​របស់​អ្នក​​​នោះ​ឡើយ។​

៤) អ្នក​តែង​តែ​រណប​អ្នក​ដទៃ​កុំ​ឲ្យ​ខឹង៖ តើ​​នេះ​មិន​បង្ហាញ​ថា​អ្នក​ខ្វាយ​ខ្វល់​ច្រើន​ពេក​ទេ​មែន​ទេ​? ខ្លួន​របស់​អ្នក​គឺ​តែ​មួយ តើ​មាន​ពេល​ឯ​ណា​ដែល​ត្រូវ​​ទៅ​ចំណាយ​ក្នុង​ការ​​រណប​អ្នក​ដទៃ សឹង​តែ​ពេញ​ពិភពលោក​បាន​នោះ? អ្នក​មិន​ទាន់​ទាំង​យល់​ពី​ចិត្ត​​​ឯង​មិន​ទាន់​ច្បាស់​ផង។ តើ​ហេតុអ្វី​ត្រូវ​ទៅ​ចំណាយ​ពេល​រៀន​យល់​ពី​ចិត្ត​អ្នក​ដទៃ​វិញ​? «មនុស្សឱបក្រសោមសេចក្ដីខឹងក្រោធ ប្រៀបដូចមនុស្សផឹកថ្នាំពុលហើយអង្គុយរង់ចាំថ្ងៃស្លាប់» ព្រះសម្មាសម្ពុធ។

ប្រែ​​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ Power of positivity

X
5s