សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗប្រចាំសប្ដាហ៍
នាថ្ងៃដដែលតាមប្រភពខាងលើបានផ្សាយអំពី ស៊ីឌីស៊ីសម្រេចចុះបញ្ជីគម្រោងវិនិយោគតម្លៃជាង៦០០លានដុល្លារ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬស៊ីឌីស៊ី (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៥ មានទុនជាង៦០០លានដុល្លារអាមេរិក ដែលវិនិយោគលើគម្រោងផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
មួយវិញទៀតយោងតាមកាសែត កោះសន្តិភាព កាលពី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយស្ដីពី វិស័យទេសចរណ៍នឹងទៅជាយ៉ាងណា ប្រសិនបើដកEBAពីកម្ពុជា៖ បញ្ហាសហភាពអឺរ៉ុបគ្រោងព្យួរប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ» ឬហៅថា(EBA) ពីកម្ពុជា កំពុងក្លាយជាប្រធានបទក្ដៅ និងត្រូវបានមហាជនភាគច្រើនយកចិត្តទុកដាក់តាមដាន ពិសេសអ្នកនៅក្នុងវិស័យធុរកិច្ច និងបណ្ដាវិនិយោគិន ជាដើម។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
យោងតាមប្រភពខាងលើកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២ដ០១៩ បានចេញផ្សាយស្ដីអំពីក្រុមហ៊ុនជប៉ុនប្រមាណ ៥០នឹងមកសិក្សាបរិយាកាសវិនិយោគនៅកម្ពុជា៖ បន្ទាប់ពីថ្នាក់ដឹកនាំកំពូលរបស់ប្រទេសជប៉ុនបានបង្ហាញពីឆន្ទៈក្នុងការចាប់យកប្រទេសកម្ពុជាធ្វើជាគោលដៅវិនិយោគទី១សម្រាប់គម្រោងដ៏មហិមារបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីពេលកន្លងទៅថ្មីនេះ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ ប្រតិភូដែលជាតំណាងរបស់ប្រទេសជប៉ុន នឹងដឹកនាំក្រុមហ៊ុនប្រមាណ៥០ ដែលពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ មកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយឡែកយោងតាមកាសែតភ្នំពេញប៉ុស្ដិ៍វិញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយអំពី CDC អនុម័តគម្រោងទេសចរណ៍ $៥០០ លាន៖ គម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ Tourism Ecological Marine និង International (TEMI) តម្លៃ ៥០០ លានដុល្លារ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍តារាសាគររបស់ក្រុមហ៊ុនចិន Union City Development ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ នេះបើយោងតាមសេចក្តីជូនដំណឹងនៅលើទំព័រហ្វេសប៊ុករបស់ CDC កាលពីថ្ងៃចន្ទ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
មួយវិញទៀតយោងតាមការចេញផ្សាយរបស់សាព័ត៌មាន Sabay News កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយអំពី លែងបារម្ភ! អចលនទ្រព្យកម្ពុជានៅដំណើរការល្អ បើទោះគម្រោងខ្លះ ពន្យាពេល៖ អ្នកវិនិយោគក្នុងស្រុក និងអ្នកជំនាញអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជានៅតែបន្តមានភាពវិជ្ជមាន បើទោះបីមានគម្រោងមួយចំនួន ត្រូវបានពន្យាពេលសាងសង់ក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ propertyarea.asia។ អ្នកនាងអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងតាមទូរសព្ទកន្លងមកថា គំរោងមួយចំនួនបានពន្យាពេល ដោយសារតែអ្នកវិនិយោគគ្មានជំនាញពិតប្រកដ បញ្ហាផ្ទៃក្នុងរបស់ក្រុមហ៊ុន និងការដាក់លក់ចូលទៅក្នុងទីផ្សារមិនសូវបានល្អ៕ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយ៖ ជួប ស្រីរ័ត្ន