គម្រោងផែនការរបស់សិង្ហបុរីដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែខ្លាំងក្លា ក្នុងឆ្នាំ ២០១៩ នេះ
ខណៈពេលដែលប្រទេសសិង្ហបុរីកំពុងអភិវឌ្ឍទៅរកភាពជឿនលឿនក្នុងសម័យកាលឌីជីថល ប្រទេសនេះក៍បានបញ្ចេញគម្រងថ្មីមួយចំនួនក្នុងការចំណាយលុយយ៉ាងច្រើនក្នុងការពង្រីកសេដ្ឋកិច្ចរបស់ខ្លួនដោយពង្រឹងផ្នែកសមត្ថភាពក្រុមហ៊ុននិងបុគ្គលិកការងារឲ្យមានភាពល្អប្រសើរជាងមុននៅក្នុងឆ្នាំ ២០១៩ នេះ។
ជាមួយនឹងការប្រកាសអំពីចំនួនថវិកាក្នុងការចំណាយនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក ហេង ស្វី ឃាត់ បានប្រកាសថាការផ្លាស់ប្ដូរសេដ្ឋកិច្ចគឺជាផ្នែកមួយដ៏ចាំបាច់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសសិង្ហបុរីដែលមានការពឹងផ្អែកលើពាណិជ្ជកម្មយ៉ាងធំ។
ហើយខាងក្រោមនេះជាផែនការរបស់រដ្ឋាភិបាលសិង្ហបុរីក្នុងការអភិវឌ្ឍសេដ្ធកិច្ចរបស់ខ្លួន
១) ធ្វើការដុសខាត់ផ្នែកសមត្ថភាព
នៅលើតារាងគេបង្អស់គឺថវិកាបម្រុងក្នុងការចំណាយលុយជាង ៤.៦ ពាន់លានដុល្លារសិង្ហបុរីក្នុងការពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុននិងបុគ្គលិកការងារដែលលុយមួយចំនួនធំជាង ៣.៦ ពាន់លានដុល្លារសិង្ហបុរីត្រូវបានយកទៅបណ្ដុះបណ្ដាលសមត្ថភាពបុគ្គលិកការងារដោយផ្ទាល់។
លោកហេង បានបកស្រាយថា បច្ចុប្បន្នកម្លាំងពលករកំពុងត្រូវបានថយចុះហើយដូចនេះដើម្បីបាននូវសមិទ្ធផលទ្វេរដងគឺត្រូវតែប្រើវិធីសាស្ត្រចំណាយនេះ ហើយដើម្បីជៀសវាងក្នុងការជួបផលលំបាកក្នុងការដោះស្រាយបញ្ហានេះនៅពេលខាងមុខ។ ហើយក្រុមហ៊ុនតូចៗក៏នឹងទទួលបានជំនួយដើម្បីអនុវត្តបច្ចេកវិទ្យាឌីជីថលបន្ថែមទៀតដែរ។ លើកទឹកចិត្តឱ្យនិយោជកជួលអ្នកគ្មានការងារធ្វើ ឬអ្នកជំនាញជើងចាស់ ក៏ដូចជាប្រជាជនចាស់ៗក្នុងប្រទេសសិង្ហបុរី គេបានពន្យាពេលដល់ទៅ ៣ ឆ្នាំដល់ឆ្នាំ ២០២១ ទៅលើគម្រងចំណាយថវិកាចំពោះការពង្រឹងសមត្ថភាពកម្លាំងពលករ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលរដ្ឋាភិបាលសិង្ហបុរីបានលើកទឹកចិត្តកម្មករឱ្យបង្កើនជំនាញរបស់ពួកគេដើម្បីឲ្យរត់តាមទាន់កាវិវត្តនៃសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន រួមទាំងត្រៀមខ្លួនក្នុងការប្រកួតប្រជែងក្នុងពិភពលោកផងដែរ។
ជាពិសេសនោះ ប្រជាជនសិង្ហបុរីបានខិតខំប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាពរបស់ពួកគេដោយមានការកើនចំនួនកម្លាំងពលករពី ៣៥ ភាគរយក្នុងឆ្នាំ ២០១៥ ដល់ ៤៨ ភាគរយក្នុងឆ្នាំ ២០១៨ ដែលបានចូលរួមការហ្វឹកហាត់ការងារ។
២) ពង្រឹងផ្នែកបច្ចេកវិទ្យា ការច្នៃប្រឌិត និងសហគ្រាស
មិនយូរមិនឆាប់ សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីនឹងមានការផ្លាស់ប្ដូរយ៉ាងខ្លាំងដែលនឹងឈានជើងដើរទៅរកតំណែងជាអ្នកឈានមុខគេនៅអាស៊ីខាងផ្នែក បច្ចេកវិទ្យា ការច្នៃប្រឌិត និងសហគ្រាស។ ហើយរដ្ធាភិបាលបានគ្រោងនឹងចំណាយថវិកាជាង ១៩ ពាន់លានដុល្លារសិង្ហបុរីលើការស្រាវជ្រាវនិងការច្នៃប្រឌិត ក្នុងរយៈពេល ៥ ឆ្នាំ។
៣) អត្ថប្រយោជន៍ពីការប្រារព្ធខួបលើកទី ២០០
ប្រទេសសិង្ហបុរីនឹងធ្វើវិធីប្រារព្ធខួបលើកទី ២០០ នៃប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងឆ្នាំ ២០១៩ នេះដោយរដ្ឋាភិបាលប្រទេសនេះនឹងមានគម្រងពីរក្នុងការប្រារព្ធពីធីនេះដែរ។ គម្រងទីមួយគឺនឹងចំណាយលុយជាង ១.១ ពាន់លានដុល្លារសិង្ហបុរីដែលបានមកពីលុយរៃអង្គាសតាមសមាគម ដែលលុយនោះនឹងយកធ្វើជាថ្នាលនៃការចែករំលែកភាពជោគជ័យរបស់ប្រទេសសិង្ហបុរីជាមួយនឹងប្រជាពលរដ្ឋហើយក៍មានការផ្ដល់សេវាកម្មសុខាភិបាលដល់ប្រជាជនផងដែរ។ ហើយគម្រងទី ២ គឺរដ្ឋាភិបាលនឹងមានការបន្ថយពន្ធដារចំពោះក្រុមគ្រួសារដែលមានចំណូលទាប ដែលទាមទាពន្ធត្រឹមតែ ៥០ ភាគរយប៉ុណ្ណោះ។
ការប្រារព្ធពិធីនេះគឺមានគោលបំណងសំខាន់ក្នុងការបណ្ដុះស្មារតីប្រជាពលរដ្ធសិង្ហបុរីអោយមានឧត្ដមគតិក្នុងការមានចិត្តចេះជួយសង្គម។ ហើយជាមួយគ្នានេះដែរ គេក៍មានគោលបំណងក្នុងការជួយសម្រួលដល់ស្ថានភាពរបស់ប្រជាជនដែលប្រឈមភាពខ្វះខាតនិងជួបទុក្ខលំបាក។ ជាពិសេសនោះ គឺមានការលើកទឹកចិត្តដល់ស្ថាប័នផ្សេងៗឲ្យមានចូលរួមជាសកម្មក្នុងការធ្វើការបរិច្ចាគនិងជួយសង្គមផងដែរ។
៤) មានការថែទាំដល់ប្រជាជនចាស់ជរា
រដ្ឋាភិបាលសិង្ហបុរីក៍មានកញ្ចប់ថវិកាជំនួយជំនាន់ Merdeka ដែលសម្រាប់ជួយដល់ប្រជាជនចាស់ជរាដែលកើតកំឡុងឆ្នាំ ១៩៥០។ កញ្ចប់ថវិកាជំនួយនេះគឺត្រូវបានស្ថាបនាឡើងដើម្បីបង្ហាញពីសេចក្ដីគោរពនិងការយកចិត្តទុកដាក់ដល់ជនចាស់ជរាដែលបានសាងភាពជោគជ័យនិងបានកើតក្នុងជំនាននោះ រួមជាមួយនឹងគោលបំណងក្នុងការមើលថែទាំសុខភាពរបស់ពួកគេឲ្យបានល្អផងដែរ។
កញ្ចប់ថវិកាជាង ៨ ពាន់លានដុល្លារសិង្ហបុរីនេះផ្ដល់នូវការធានារ៉ាប់រងដល់សេវាកម្មសុខភាពដល់ជនចាស់ជរា រយៈពេល ៥ ឆ្នាំ ហើយគេជឿជាក់ថាថវិកានេះអាចជួយបានដល់ចំនួនប្រជាជនជាង ៥០០០០០ នាក់ជាង។ ហើយថវិកាមួយចំនួនផ្សេងទៀតជាង ៥.១ ពាន់លានដុល្លារសិង្ហបុរីគឺនឹងផ្ដល់ជនដែលជនពិការភាព។
៥) រកដំណោះស្រាយជាមួយនឹងបម្រែបម្រួលអាកាសធាតុ
ដោយសារតែប្រទេសសិង្ហបុរីជាកូនកោះតូចមួយដែលអាចនឹងងាយរងការវាយប្រហារជាមួយនឹងបម្រែបម្រួលអាកាសធាតុ រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាមួយចំនួនដើម្បីរកដំណោះស្រាយបញ្ហានេះ។ រដ្ឋាភិបាលបានព្យាយាមស្វះស្វែងរកវិធានការក្នុងការសម្របជាមួយនឹងបម្រែបម្រួលអាកាសធាតុ ដែលទាមទារឲ្យមានការច្នៃប្រឌិតក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលមានប្រសិទ្ធភាពបំផុត។
ទន្ទឹមនឹងនេះគឺប្រទេសសិង្ហបុរីក៍មានផែនការក្នុងការចូលរួមក្នុងការចំណាយថវិកាជាមួយបណ្ដាប្រទេសផ្សេងៗ ទៀតលើពិភពលោកក្នុងការស្រាវជ្រាវនិងសិក្សានិងរកដំណោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុនេះ។ ហើយរាជរដ្ឋភិបាលក៍ព្យាយាមលើកទឹកចិត្តដល់ប្រជាពលរដ្ឋរបស់់ខ្លួនអោយចូលរួមក្នុងការថែទាំបរិស្ថានដោយជ្រើសរើសមធ្យោបាយធ្វើដំណើរដែលមិនសូវមានការប៉ះពាល់ដល់បរិស្ថានផងដែរ។
៦) ថវិកាសរុប
សរុបជារួមមក ថវិការបស់ប្រទេសសិង្ហបុរីនៅក្នុងឆ្នាំ ២០១៩ គឺនឹងមានការធ្លាក់ចុះជាង ៣.៥ ពាន់លានដុល្លារសិង្ហបុរីដែលស្មើរនឹង ០.៧ ភាគរយនៃ GDP ក្នុងឆ្នាំ ២០១៩ នេះ។ ប៉ុន្តែ រដ្ឋមន្ត្រីហិរញ្ញវត្ថុ បានបកស្រាយថាប្រទេសសិង្ហបុរីនៅតែមានថវិកាគ្រប់គ្រាន់ដែលបានប្រមូលបានពីអាណត្តិរបស់រដ្ឋាភិបាលដើម្បីផ្តល់មូលនិធិដល់ឱនភាពសារពើពន្ធ នៃឆ្នាំ ២០១៩ នេះ៕