ខុសពីអ្នកក្រ! រឿង​ទាំង​ ៤ យ៉ាង​ដែល​អ្នក​មានមិន​ដែល​ខ្ជះខ្ជាយសូម្បីមួយសេន​



មនុស្ស​ម្នាក់​ៗ បាន​ក្លាយ​ខ្លួន​​​ទៅ​ជា​អ្នក​មាន​បាន​ ដោយ​សារ​កត្តា​ផ្សេង​ៗ​គ្នា​។ តែ​ក្នុង​នោះ គឺ​គ្មាន​អ្នកណា​ដែល​ថា​មិន​បាន​ខំ​ប្រឹង​តស៊ូ​ ​ហើយ​មក​ជោគជ័យ​នឹង​គេ​ដែរ​នោះ​​ទេ​​។

សម្រាប់​​លុយ​ដែល​​ពួក​​គេ​បាន​ខំ​រក​មក​នោះ កាន់​តែ​​មិន​អាច​ចាយ​វាយ​ខ្ជះខ្ជាយ​ថែម​ទៀត​។ មាន​រឿង​ខ្លះ​ៗ ដែល​អ្នក​មាន និង​សេដ្ឋី​ ជា​ច្រើន​​ មិន​ដែល​ចំណាយ​សូម្បី​ ១​សេន​ ទៅ​លើ​វា​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

១) ឆ្នោត​ផ្សងសំណាង​និង​ល្បែង​

ល្បែង​តែង​នាំ​វិនាស។​ វា​គឺ​ជា​​ល្បែង ហើយ​តែង​តែ​​អន្ទាក់​​ចិត្ត​អ្នក​​ឲ្យ​​ក្រ។ ដូចនេះ​ពួក​គេ​មិន​យក​ខ្លួន​មក​បៀត​ឡើយ​។

២) បង់​ធនាគារ

អ្នក​បង់​ធនាគារ​ ដោយ​សារ​អ្នក​ខ្ចី​លុយ​គេ​មែន​ទេ​។ វា​ល្អ​បើ​អ្នក​ខ្ចី​លុយ​គេ​ហើយ​បាន​ផល​មក​វិញ​ច្រើន​, វា​ជា​រឿង​ល្អ ។ តែ​វា​នឹង​កាន់​តែ​យ៉ាប់​​បើ​អ្នក​សង​គេ​មិន​អស់​ ហើយ​មានទុក្ខ​ទៀត​នោះ​​។

៣) ម៉ូត​សម្ភារៈ ល្បី​ៗ​​ផុត​លេខ

សម្រាប់​អ្នក​ដែល​មាន​ល្មមៗ ពួក​គេ​អាច​នឹង​ហ៊ាន​ចំណាយ​សម្រាប់​​សម្ភារៈ​ទាំង​នោះ ដោយ​សារ​គេ​គិត​ថា​វា​មាន​តម្លៃ​សម្រាប់​​លំអ​ខ្លួន​។ តែ​អ្នក​ដែល​មាន​ ខ្លាំង​មែន​ទែន​នោះ គឺ​មិន​ឲ្យ​តម្លៃ​ទាល់​​តែ​សោះ​លើ​ការ​ចំណាយ​បែប​នោះ ព្រោះ​ទោះ​ចង់​ឬ​មិន​ចង់​ក៏​គេ​នៅ​តែ​ជា​អ្នក​​មាន​ ចំណូល​ច្រើន​ដដែល។ ហេតុអ្វី​ទៅ​ខ្ជះខ្ជាយ​លើ​រឿង​អស់​ទាំង​នេះ​ទៀត​?

៤) ​វិនិយោគ​សំណង់​អគារ​ដែល​មិនទំនង​

អ្នក​​មាន​ភាគ​ច្រើន​ចូលចិត្ត​រក​ស៊ី​លើ​វិស័យ​នេះ​ណាស់​។ តែ​បើ​គេ​មើល​ទៅ​ហាក់​ដូច​ជា​​មិន​សូវ​ល្អ​ហើយ ​ គេ​នឹង​មិន​ទៅ​បណ្ដាក់​ទុន​​នាំ​ខូច​ឈ្មោះ​ឡើយ​។

​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ readersdigest.com

X
5s