Big C កំពុង​ត្រៀម​បើក​នៅ​ខ្មែរ ​តោះ​យើង​នាំ​គ្នា​ស្វែងយល់​​ក្រុមហ៊ុន​មេ Central Group!​



Big C Supercenter (บิ๊กซี ซูเปอร์เซ็นเตอร์) គឺជា​កន្លែង​លក់​រាយ​គ្រឿង​ទេសនិង​ទំនិញប្រើ​ប្រាស់​ឧបភោគ​បរិភោគ​ទូទៅ​ ដែល​ស្ថិត​ក្នុង​ទម្រង់​ជា​ម៉ាត​ខ្នាត​ធំ (hypermart) ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​អនុញ្ញាត​ដោយ​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ឱ្យ​បើក​ដំណើរការ​នៅ​ទឹកដី​ក្រុង​ប៉ោយប៉ែត្រ។ ថ្ងៃ​នេះ​យើង​មក​នាំ​គ្នា​ស្គាល់​ក្រុម​ហ៊ុនមេ Central Group ម្ដង។ ១) ប្រវត្តិ​ក្រុម​ហ៊ុន​ Central Group បាន​បើក​ជា​ Central Suoerstore នៅ​ វង្សសាវ៉ាងក្នុង​ឆ្នាំ ១៩៩៣ ក្រោយ​​ទម្រង់​លក្ខណៈជាបុត្រ​សម្ព័ន្ធ ចាប់​ផ្តើម​ពីលក់​នូវ​គ្រឿង​ទេសនៅ Central Supermarket ​និង​លក់​សំលៀក​បំពាក់​នៅ ​ Central Department Store និង Central Trading ជាហាង​ដែល​បំពេញ​សេវាកម្ម​ដោយ​ខ្លួន​ឯង (self-service store)​។ យី​ហោថា Big C ជាពាក្យ​កាត់​នៃ Big Central។ ក្រុម​ហ៊ុន​បាន​ចាប់​បង្កើត​ដោយ Central Group នៅ​ឆ្នាំ ១៩៩៣ ហើយ​ប៊ីក​ស៊ី​បើក​ដំណើរ​ការ​ដំ​បូង​មាន​ទី​តាំង​នៅផ្លូវ Chaengwattana ទី​ក្រុង​បាងកក ១៩៩៤ ហើយ​ក៏​បាន​វិវត្ត​ខ្លួន​ចុះ​បញ្ជី​នៅ​ផ្សារ​មូល​បត្រ​ថៃ​ក្នុង​ឆ្នាំ ១៩៩៥ ដោយ S.K. Garment PLC ជាអ្នក​កាន់​ភាគ​ហ៊ុន​ធំជាង​គេ។ ២) ការ​វិវត្ត​ខ្លួន​របស់​ Big C បន្ទាប់ពី​ការ​រួមបញ្ចូល​ជាមួយក្រុម​ហ៊ុន​ Groupe Casino បន្ទាប់ពី​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​ឆ្នាំ ១៩៩៧ Big C Supercenter PCL បាន​ភ្ជាប់​សម្ព័ន្ធ​ភាពជាមួយ​ក្រុម​ហ៊ុន​បារាំង Groupe Casino ដោយ​ក្រុម​ហ៊ុន​បារាំង​មួយ​នេះ​​បាន​ទិញភាពជា​ម្ចាស់ចំនួន ៥៣០លាន​ហ៊ុនធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ដើម​ទុន​ក្នុង​ឆ្នាំ ១៩៩៩​ ដែល​នាំឲ្យ​មាន​ការ​រៀប​ចំ​ឡើង​វិញ​នៃ​រចនាសម្ព័ន្ធ​ភាគហ៊ុននិកក្នុង​ក្រុមហ៊ុន។ បន្ទាប់​ពី​ធានា​បាននូវ​សុ​វត្ថិ​ភាព​នៃ​ការ​គ្រប់​គ្រង​ភាគ​ហ៊ុន​មក Groupe Casino បាន​លក់​អាជីវកម្ម​វាយនភ័ណ្ឌ​របស់​ Big C ចេញ​ក្នុ​ងគោល​បំណង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​តែទៅលើ​សកម្មភាព​នៃ​ការ​លក់​រាយ​តែ​មួយ​មុខដើម្បី​បង្កើន​ភាព​ខ្លាំង​ក្នុង​ប្រតិបត្តិ​របស់​ខ្លួន។ ចាប់​តាំង​ពី​ឆ្នាំ ២០០០ មក Big C បាន​ពង្រី​កបង្កើន​ម៉ោង​អាជីវកម្មពីម៉ោង ០៨:០០នាទី ដល់​រំ​លង​អាធ្រាតជា​រៀង​រាល់​ថ្ងៃ និង​បង្កើត​គេហទំព័រ​ផ្ទាល់​ខ្លួន​ផង​ដែរ។ ពីរឆ្នាំ​ក្រោយ​មក ​Big C បាន​ដាក់​ចេញនូវ​ យុ​ទ្ធសាស្រ្ត​បញ្ចុះតម្លៃដល់​ហាង “Leader Price by​ ​Big C” (ដែល​ជា​សង្វាក់ហាង​ដែល​មាន​ការ​បញ្ចុះ​តម្លៃ ហើយ​ជា​ផ្នែក​មួយ​នៃ Groupe Casino ទីតាំង​នៅទីក្រុង​ប៉ារីស) ហើយ​ក្នុង​ឆ្នាំ​នោះ​ដែរ Big C បាន​ដាក់​ចេញ​ជា​ក្រេឌីត​កាត Big C Credit Card និង Big C Hire-Purchase។ មូល​និធិ​ Big C ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០២ ក្នុងគោល​បំណង​សំខាន់​ផ្តល់​ជំនួយ​ទៅ​ដល់​កុមារ​ដើម្បី​គាំពារ​លើការ​អប់​រំ​ និង​ផ្តល់​ឱកាស​ការសិក្សា​ទៅ​ដល់​អ្នក​ដែល​ទទួល​រង​ការ​រំ​លោភ​បំពាន​ដោយ​សារ​គ្រឿង​ញៀន​ជា​ដើម។ Big C បាន​អភិ​វឌ្ឍ​និង​ពង្រីកសមត្ថភាព​ខ្លួន​​ ​និង​ចេញ​ជា​គំនិត​បំបែក​ទៅ​ជា​ហាង​តូច​សម្រាប់​អាជីវករដោយ​កំណត់នូវ​លក្ខខណ្ឌដូចជា ចន្លោះ​ពី ៣០០ទៅ ៤០០លាន​បាត មាន​ទំហំ​ហាង​មធ្យម ៥០០០ ទៅ ៦០០០ម៉ែត្រ​ការ៉េ ខណៈដែល​ទំហំ​ហាងស្តង់​ដារគឺប្រហែល ១០០០០ម៉ែត្រ​ការ៉េ ត្រូវ​ចំណាយពី ៦០០ ទៅ ៧០០លាន​បាត។ មក​ដល់ ២០០៦ Leader Price by​ ​Big C ត្រូវបាន​ផ្លាស់​ប្តូរ​ជា Mini Big C ដែល​ផ្តល់​សេវាស្ទើរ​តែ ២៤ម៉ោង។ មិ​ន​យូរ​ប៉ុន្មាន ឆ្នាំ ២០១០  Big C ក៏​បង្កើត​ជា​យី​ហោ​ថ្មី​មួយ​ទៀត​ដែល​ដំណើរ​ការ​ក្រោម​ឈ្មោះ Big C Junior ដែល​មាន​លក្ខណៈក្លាយ​រវាងហាង​តូចនិង​ផ្សារ​ទំនើប​។ ៣) ការ​បង្កើត​និង​ពង្រី​ក​ខ្លួន​ជាសកលរបស់ Big C Big C បាន​ធ្វើ​ឲ្យ​យី​ហោ​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​នៅ​ចុង​ឆ្នាំ ២០០៣ នៅ​វៀត​ណាម​ក្នុង​ឈ្មោះ ផ្សារ​ទំនើបកូ​ប្រា (Cora hypermarkets)។ ហាង​ទាំង​នោះត្រូវ​បាន​កាន់​កាប់​ដោយ Vindemia ហើយ​បដារបស់ Big C Supercenter ត្រូវ​បាន​ដាក់​លើ​ហាង​ទាំង​អស់​នោះ។ ក្នុង​ឆ្នាំ ២០១០ Big C បាន​ប្រកាស​ថា​នឹង​គ្រោង​បើក​ហាង​ទី​មួយ​របស់​ខ្លួន​លើ​ទឹក​ដីប្រទេសឡាវ នៅ The New Taladsao Shopping Mall ក្នុង​ទីក្រុង​វាងចន្ទន៍​ ចុង​ឆ្នាំ ២០១២។ ៤) ការ​ទិញយី​ហោ Carrefourក្នុង​ប្រទេស​ថៃ ក្នុងខែ​វិច្ឆិ​កា​ ២០១០ Big C បាន​ទទួល​ជ័យ​ជំនះក្នុង​ការ​ទិញយី​ហោ​​ ៤២ របស់ Carrefour ក្នុង​ប្រទេស​ខ្លួន​​នូវ​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៣៥.៤ ប៊ី​លាន​បាត។ បន្ទាប់​ពី​ទិញក្រុមហ៊ុន​នោះ​ Groupe Casino ដែល​មាន ​ Big C Supercenter PCL ជា​បុត្រសម្ព័ន្ធនោះ​បាន​កាន់​កាប់ ១១១ នៃ  hypermarkets ខណៈដែល Tesco កាន់​កាប់ត្រឹម​តែ ៨៧។ Big C និង Carrefour ក្នុង​ប្រទេស​ថៃ​បាន​ធ្វើ​ប្រមូ​សិន​រួម​គ្នា​មួយ​របស់​ពួកគេ​មុន​ពេល​យីហោ Carrefour ប្តូរខ្លួន​និងឈ្មោះទៅជា Big C ហើយ​នៅ​ខែ មិនា ២០១១ Carrefour Suwintawong ជា​ហាង​ដំបូង​ដែល​ប្តូរ​យីហោ​ទៅ​ជា Big C។ ៥) ការ​បែក​បាក់​នៃ Groupe Casino Groupe Casino បានព្រម​ព្រៀង​លក់​ភាគហ៊ុន​ប្រតិបត្តិការ​ hypermarket នៅ​ថៃ​កាល​ពី​ខែ​កុម្ភៈ ២០១៦ ក្នុងទំហំ​ទឹក​ប្រាក់ ៣.៤៦ ប៊ី​លាន​ដុល្លារទៅ​ឲ្យ​មហា​សេដ្ឋី​ថៃ ចារឺន ស៊ី​រី​វ៉ាត់​ហាណាបហាក​ឌី ដែល​លោក​ជាជាអ្នក​កាន់​កាប់​ក្រុម​ហ៊ុន TCC Group ហើយ​ទិញយក ៥៨.៦% នៃ​ភាគ​ហ៊ុន Big C ​ថៃ ដោយ​តម្លៃមួយ​​ភាគ​ហ៊ុនគឺ ២៥២.៨៨បាត ឬស្មើនឹង ៧.១០ដុល្លារ​អា​មេរិក​​​ ពេល​នោះ​តម្លៃ Big C បាន​កើល​ដល់ ៥.៨៦ ប៊ីលាន​ដុល្លារអាមេរិច។ ការ​លក់​នេះ​រំពឹង​ថា​ចប់​សព្វគ្រប់​នៅ​ថ្ងៃ​ទី ៣១ មីនា ដែល អាច​ឲ្យ​ Casino បានកាត់​បន្ថយ​កម្រិត​បំណុល​ប្រមាណជា​ ៣.៣ប៊ីលាន​អឺរ៉ូ។ ៦) ទម្រង់​ហាង​នៅក្នុង Big C Store formats ក) Big C Supercenter (บิ๊กซี ซูเปอร์เซ็นเตอร์) សំដៅ​ដល់​ hypermarket ដែល​កំណត់សម្រាប់​អតិថិជន​ដែល​មាន​ចំនូល​មធ្យម​ទៅ​ទាប ដែល​អាច​ផ្តល់​ឲ្យ​អតិថិជន​នូ​វ​ការ​រួមបញ្ចូល​គ្នានៃ តម្លៃ​ទាប មានជម្រើស​ច្រើន ស្អាត និង​បរិ​ស្ថាន​ល្អរួម​ទាំង​សេវាកម្មល្អ។ មាន​ ១០៥ Big C Supercenters នៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ ២០១៦។  ​ ខ) Big C Extra (บิ๊กซี เอ็กซ์ตร้า) សំដៅ​ដល់​ hypermarket ដែល​កំណត់អតិថិជន​មានដែល​ចំនូល​មធ្យម​ទៅ​ខ្ពស់ វា​ផ្តល់​ឲ្យ​នូវ​របស់​របរ​ស្រស់​ល្អ​សម្រាប់​ម្ហូប​អាហារ ទំនិញនាំចូល និង​ស្រាច្រើនជាង​ Big C Supercenter។ គ) Big C Jumbo (บิ๊กซี จัมโบ้) គឺជា​កូន​កាត់​រវាង hypermarket និង កន្លែង​លក់​បោះ​ដុំ ដែល​កំណត់​អតិថិជន​ជា​ប្រភេទ​អ្នក​លក់​ដុំឬរាយឬ​ប្រភេទ​គ្រួសារ​ធំ។ មាន​ប្រភេទ​នេះ​មាន​តែ ២ ប៉ុណ្ណោះ​នៅ​ប្រទេស​ថៃ។ ឃ) Big C Market (บิ๊กซี มาร์เก็ต) មាន​ទម្រង់ជា supermarket ​កំណត់​អតិថិជនដែល​មាន​ចំនូល​មធ្យម​ទៅ​ទាប វាភាគ​ច្រើន​បើក​នៅ​តាម​ខេត្ត​ ដែល​ផ្តល់​ជូន​នូវ​ផលិត​ផល​ចាប់​ពី​ផលិត​ផល​ស្រស់ៗរហូត​ដល់​គ្រឿង​អេឡិចត្រូនិច។ ត្រឹម​ឆ្នាំ ២០១៦ ហាង​ប្រភេទ​នេះ​មាន​ចំនួន​ ៣១ ទូទាំង​ប្រទេស​ថៃ។ ង) Mini Big C (มินิบิ๊กซี) វា​ប្រហាក់​ប្រហែង​នឹង​ហាង​ដែលកំណត់​អតិថិជន ​មាន​ចំនូល​មធ្យម​ទៅ​ទាប ដែល​ទំនិញ​មាន​ការ​បែង​ចែក​ច្រើន​ជា​ទំនិញ​ធម្ម​តា។  ទំហំ​ហាងសម្រាប់ Mini Big C មាន​ចន្លោះ​ពី​ ៨០ ទៅ ២៥០ម៉ែត្រ​ការ៉េ។ ហាង​ប្រភេទ​នេះ​បើក ២៤​ម៉ោង មាន​ចំនួន​ ៣៩៤ នៅ​ទូទាំង​ប្រទេស​ថៃ។​ ច) Pure by Big C (เพียว บาย บิ๊กซี) ជាប្រភេទ​ហាង​លក់​ឱសថ ផលិត​ផល​សុខភាព​ ផលិត​ផល​ថែសម្រស់ជាដើម។ មាន​ទាំង​អស់ ១៣៤ សាខានៅ​ប្រទេសថៃ៕ ដោយ៖ ទីន ម៉ាទី​យ៉ា
X
5s