អាកាសយានដ្ឋាន​មមាញឹក​ជាង​គេ​ទាំង​​១០ ប្រចាំ​តំបន់​អាស៊ីក្នុងឆ្នាំ​២០១៨​



តើ​អាកាសយានដ្ឋាន​នៅ​​ទ្វីប​អាស៊ី​នេះ​​មាន​ភាព​មមាញឹក​ខ្លាំង​​ដែរ​ឬ​អត់​​? ដោយ​សារ​តែ​សន្ទុះ​នៃ​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​នេះ បាន​ធ្វើ​ឲ្យ​វិស័យ​ផ្នែក​អាកាសចរណ៍​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​​ជា​ខ្លាំង​ ដែល​ជា​ហេតុ នាំ​ឲ្យ​មាន​ការ​មមាញឹក​ច្រើន​នៅ​តំបន់​អាស៊ី​។ អាកាសយានដ្ឋាន​ទាំង​១០​នេះ ក៏​មាន​ភាព​មមាញឹក​ជាប់​ចំណាត់​ថ្នាក់​ ពី​លេខ​២០​ទៅ​ដែល​ បើ​ប្រៀបធៀប​នឹង អាកាសយានដ្ឋាន​ទូទាំង​ពិភពលោក​តែ​ម្ដង​។ ក្នុង​នោះ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មិន​បាន​ជាប់​ចំណាត់ថ្នាក់​នឹង​គេ​នោះ​ទេ តែ​ត្រូវ​បាន​ដឹង​ថា​​បា​ទទួល​អ្នក​ដំណើរ​​រហូត​ដល់​ទៅ ១០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​២០១៨។  ​​​ ១) ប្រលានយន្តហោះ​នៃ​រដ្ឋធានី​ប៉េកាំង​៖ ទទួល​បាន​ភ្ញៀវ​ចំនួន 95.786.296 នាក់​ក្នុង​ឆ្នាំ ២០១៧។ ២) ប្រលានយន្តហោះ​អន្តរជាតិ​ឌ៉ូបៃ៖ ទទួល​បាន​ភ្ញៀវ​ចំនួន 88.242.099 នាក់​ក្នុង​ឆ្នាំ ២០១៧។ ៣) ប្រលានយន្តហោះ Tokyo Haneda (ប្រទេស ជប៉ុន​) ៖ ទទួល​បាន​ភ្ញៀវ​ចំនួន 85.408.975 នាក់​ក្នុង​ឆ្នាំ ២០១៧។ ៤) ប្រលានយន្តហោះ​ ក្រុង​​ហុងកុង​៖ ទទួល​បាន​ភ្ញៀវ​ចំនួន 72.867.000 នាក់​ក្នុង​ឆ្នាំ ២០១៧។ ៥) ប្រលានយន្តហោះ​ ​ក្រុង​សៀងហៃ៖ ទទួល​បាន​ភ្ញៀវ​ចំនួន 70.001.237 នាក់​ក្នុង​ឆ្នាំ ២០១៧។ ៦) ប្រលានយន្តហោះ​ក្វាងស៊ូ៖ ទទួល​បាន​ភ្ញៀវ​ចំនួន 65.806.977 នាក់​ក្នុង​ឆ្នាំ ២០១៧។ ៧) ប្រលានយន្តហោះDelhi Indira Gandhi(ប្រទេស​ឥណ្ឌា)​៖ ទទួល​បាន​ភ្ញៀវ​ចំនួន 63.451.503 នាក់​ក្នុង​ឆ្នាំ ២០១៧។ ៨) ប្រលានយន្តហោះ​ក្រុង​ចាកាតា(ប្រទេស​ឥណ្ឌូណេស៊ី)៖ ទទួល​បាន​ភ្ញៀវ​ចំនួន 63.015.620 នាក់​ក្នុង​ឆ្នាំ ២០១៧។ ៩) ប្រលានយន្តហោះ​​សិង្ហបុរី​៖ ​ទទួលបាន​ភ្ញៀវ​ចំនួន 62.220.000 នាក់​ក្នុង​ឆ្នាំ ២០១៧។ ១០) ប្រលានយន្តហោះ​អ៊ីនឈុន(កូរ៉េខាងត្បូង)៖ ទទួល​បាន​ភ្ញៀវ​ចំនួន 62.082.032 នាក់​ក្នុង​ឆ្នាំ ២០១៧៕ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណិ្ណកា ប្រភព៖ airmundo.com
X
5s