ប្រទេសអភិវឌ្ឍន៍ទាំង​ ១០ ដែលមានចំនួនអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនច្រើនជាងគេលើពិភពលោក​



ខណៈពេលដែលបណ្ដាញអ៊ីនធឺណែតបង្ករភាពងាយស្រួលដល់ការទំនាក់ទំនងទូទាំងពិភពលោក ប្រទេសអភិវឌ្ឍន៍ជាច្រើនកំពុងកាន់កាប់ចំណែកជាច្រើននៃអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនក្នុងពិភពលោក។ ក្នុងប្រទេសកូរ៉េខាងត្បូង មនុស្សពេញវ័យមានចំនួន ៩៥ភាគរយប្រើប្រាស់ទូរស័ព្ទ ខណៈមានមនុស្សពេញវ័យប្រមាណតែ ៥ភាគរយប៉ុណ្ណោះប្រើប្រាស់ទូរស័ព្ទធម្មតា។ ប៉ុន្តែ ចំនួនមនុស្សពេញវ័យ ៧៥ ភាគរយក្នុងប្រទេសឥណ្ឌាមិនទាន់មានស្មាតហ្វូនប្រើប្រាស់នៅឡើយ នៅពេលដែលមនុស្សចំនួន ៤០ភាគរយទៀតកំពុងប្រើប្រាស់ទូរស័ព្ទធម្មតានៅឡើយ។ ខាងក្រោមនេះគឺជាប្រទេសអភិវឌ្ឍន៍ទាំង ១០ ដែលមានចំណួនអ្នកប្រើប្រាស់ទូរស័ព្ទប្រើប្រាស់៖ ១) ប្រទេសកូរ៉េ មានចំនួនអ្នកប្រើប្រាស់ ៩៥ភាគរយ ២) ប្រទេសអ៊ីស្រ្តាអ៊ែល មានចំនួនអ្នកប្រើប្រាស់ ៨៨ភាគរយ ៣) ប្រទេសហូឡង់ មានចំនួន ៨៧ភាគរយ ៤) ប្រទេសស៊ុយអ៊ែត មានចំនួន ៨៦ភាគរយ ៥) ប្រទេសអូស្រ្តាលី មានចំនួន ៩១ភាគរយ ៦) សហរដ្ឋអាមេរិក មានចំនួន ៨១ភាគរយ ៧) ប្រទេសអេស្ប៉ាញ មានចំនួន ៨០ភាគរយ ៨) ប្រទេសអាឡឺម៉ង់ មានចំនួន ៧៨ ភាគរយ ៩) ប្រទេសអង់គ្លេស មានចំនួន ៧៦ ភាគរយ ១០) ប្រទេសបារាំង មានចំនួន ៧៥ ភាគរយ ភាគរយនៃចំនួនអ្នកប្រើប្រាស់ស្មាតហ្វូន ក្នុងប្រទេសអ៊ីស្រ្តាអ៊ែល ហូឡង់ និងស៊ុយអ៊ែត មានចំនួនប្រហាក់ប្រហែលគ្នាគឺ ៨៥ភាគរយ ខណៈដែលមនុស្សពេញវ័យប្រហែល ២ភាគរយមិនទាន់មានទូរស័ព្ទប្រើប្រាស់នៅឡើយ៕ ដោយ៖ លង់ វណ្ណៈ
X
5s