ប្រទេសទាំង ១០ ដែលមានចំនួនអ្នកមិនទាន់មានទូរស័ព្ទប្រើប្រាស់ច្រើនជាងគេ
ទូរស័ព្ទស្មាតហ្វូតកំពុងតែសម្បូរបែប ទំនើប ទាន់សម័យ សម្រាប់ប្រទេសជាច្រើនទូទាំងពិភពលោក ស្របពេលការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ស្មាតហ្វូនកំពុងតែមានសន្ទុះខ្លាំងផងដែរ។ ប៉ុន្តែបើអ្នកក្រឡែកមើលទៅប្រទេសជាច្រើនវិញ ចំនួនអ្នកប្រើប្រាស់ស្មាតហ្វូន មានតិចតួចនៅឡើយ និងក្នុងប្រទេសជាច្រើន ប្រជាជនមិនទាន់មានស្មាតហ្វូន ឬទូរស័ព្ទធម្មតាប្រើប្រាស់នៅឡើយ។
ខាងក្រោមនេះគឺជាទិន្នន័យនៃប្រទេសទាំងមួយចំនួន ដែលមានប្រជាជនមិនទាន់មានស្មាតហ្វូន និងទូរស័ព្ទប្រើប្រាស់
១) ប្រទេសឥណ្ឌា មានចំនួនអ្នកមិនទាន់មានទូរស័ព្ទប្រើប្រាស់ ៣៥ភាគរយ និងអ្នកប្រើប្រាស់ទូរស័ព្ទធម្មតា ៤០ភាគរយ
២) ប្រទេសនីស៊ែរីយ៉ា មានចំនួនអ្នកមិនមានទូរស័ព្ទប្រើប្រាស់ ១៧ភាគរយ និងចំនួនអ្នកប្រើប្រាស់ទូរស័ព្ទធម្មតា ៤៤ភាគរយ
៣) ប្រទេសឥណ្ឌូនេស៊ី មានចំនួនអ្នកមិនមានទូរស័ព្ទប្រើប្រាស់ ២៩ភាគរយ និងចំនួនអ្នកប្រើប្រាស់ទូរស័ព្ទធម្មតា ២៨ភាគរយ
៤) ប្រទេសម៉ិកស៊ិក មានចំនួនអ្នកមិនមានទូរស័ព្ទប្រើប្រាស់ ២៤ ភាគរយ និងចំនួនអ្នកប្រើប្រាស់ទូរស័ព្ទធម្មតា ២៤ភាគរយ
៥) ប្រទេសហ្វីលីពីន មានចំនួនអ្នកមិនមានទូរស័ព្ទប្រើប្រាស់ ២៣ ភាគរយ និងចំនួនអ្នកប្រើប្រាស់ទូរស័ព្ទធម្មតា ២២ភាគរយ
៦) ប្រទេសរុស្ស៊ី មានចំនួនអ្នកមិនមានទូរស័ព្ទប្រើប្រាស់ ៧ភាគរយ និងចំនួនអ្នកប្រើប្រាស់ទូរស័ព្ទធម្មតា ៣៤ភាគរយ
៧) ប្រទេសប្រេស៊ីល មានចំនួនអ្នកមិនមានទូរស័ព្ទប្រើប្រាស់ ១៧ភាគរយ និងចំនួនអ្នកប្រើប្រាស់ទូរស័ព្ទធម្មតា ២៣ភាគរយ
៨) ប្រទេសកាណាដា មានចំនួនអ្នកមិនមានទូរស័ព្ទប្រើប្រាស់ ២៥ ភាគរយ និងចំនួនអ្នកប្រើប្រាស់ទូរស័ព្ទធម្មតា ៩ភាគរយ
៩) ប្រទេសជប៉ុន មានចំនួនអ្នកមិនមានទូរស័ព្ទប្រើប្រាស់ ៨ភាគរយ និងចំនួនអ្នកប្រើប្រាស់ទូរស័ព្ទធម្មតា ២៦ភាគរយ
១០) ប្រទេសបារាំង មានចំនួនអ្នកមិនមានទូរស័ព្ទប្រើប្រាស់ ៦ភាគរយ និងចំនួនអ្នកប្រើប្រាស់ទូរស័ព្ទធម្មតា ១៩ភាគរយ
បើយោងតាមការសិក្សាស្រាវជ្រាវរបស់ Pew បានបង្ហាញថាទាំងក្នុងប្រទេសអភិវឌ្ឍន៍និងកំពុងអភិវឌ្ឍ មានចំនួនមនុស្សមានអាយុក្រោម ៣៥ឆ្នាំដែលមានការអប់រំខ្ពស់និងចំណូលខ្ពស់ មានប្រើប្រាស់ស្មាតហ្វូនផ្ទាល់ខ្លួន៕
ដោយ៖ លង់ វណ្ណៈ