ភាពខុសគ្នារវាង Content Writing និង Copy Writing​



បរិ​បទ​នៃ​ការ​សរសេរ​មាន​ច្រើន​បែប​ ច្រើន​ទម្រង់ ច្រើន​សណ្ឋាន។ យ៉ាង​ណា​មិញ​ការ​សរសេរជា​លក្ខណៈការ​កម្សាន្ត និង​ការ​សរសេរ​លេង​ពាក្យ​ពេចន៍​ដើម្បី​ឃោស​នា​អ្វី​មួយ​ក៏មាន​ភាព​ខុស​ប្លែក​គ្នា​ដែរ។ ក្រលែក​មក​មើល​ពី​កា​រសរសេរបែប Content Writing និង Copy Writing ថា​មាន​លក្ខណៈខុសគ្នា​យ៉ាង​ណា តោះ​ទៅ​មើល​ការ​បក​ស្រាយ​ខាង​ក្រោម។

១) Content Writing គឺជាកា​រសរសេរ​បែប​កម្សាន្ត​ បែប​ល្បួង​ដាក់​គន្លឺះបង្កប់​អត្ថន័យ​ល្អ​ៗ​ សរសេរ​អត្ថ​បទ​ដែ​ល​មាន​ប្រយោជន៍​ ធ្វើ​យ៉ាង​ណា​​ទាក់​ចិត្ត​អ្នក​អាន (online audiences) ឲ្យ​នៅតែបន្ត​ចូល​មើល​ តាម​ដាន​គេ​ហ​ទំព័រ​របស់​យើង​បន្ត​ទៀត។ វាបង្កើត​នូវ​តម្លៃ​ការសរសេរ មានន័យថាបង្កើតខ្លឹមសារដ៏មានតម្លៃដែលត្រូវបានផ្តល់ជូននូវគោលបំណងជាក់លាក់មួយ ដូចជា​ការ​ធ្វើ​ជំនួញ ទីផ្សារ ពាណិជ្ជកម្មជាដើម។​ ជាទូ​ទៅ​ ​ Content Writing ទាក់​ទាញអតិថិជនគោល​ដៅ​ និង​បង្ហាញ​គេ​ពី​ផលិត​ផល​ឬសេវាកម្ម​នៃ​យីហោ​ណាមួយ​តាម​រយៈ​ការ​ប្រើ​ប្រាស់​ឬ​ចូល​ទៅ​សេខក្តី​ប្រកាស​ព័​ត៌​មាន កំណត់​ហេតុ​ដែល​មាន​លើ​បណ្តាញ​សង្គម (blogs) និង​អត្ថ​បទ​នា​នា​។ Content Writing ជួយ​ដល់​ការ​ធ្វើ​ទី​ផ្សារឲ្យ​កាន់​តែ​ល្អ ពិសេស​ចំពោះ​អាជីវកម្ម​ផ្នែក​ Media បើ​យើង​ធ្វើ Content Writing ល្អ​យើង​នឹង​ឈាន​ដល់​ការ​ទទួល​បា​ន​អ្នក​អាន អ្នក​ចូល​មើល​ដល់​ចំនួន​កំណត់​ និង​សម្រេច​កម្ម​វត្ថុ​ដែល​ចង់​បាន​។

២) Copy Writing គឺជាការ​សរសេរបែប​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ ធ្វើ promotion ធ្វើទី​ផ្សារ (Marketing) ដើម្បី​សម្រេច​បាន​ការ​លក់។ Copy Writing វាមាន​ការ​ពាក់​ព័ន្ធជាមួយ​​នឹង​ Content Writing តែ​វា​មាន​ភាព​ទាក់​ទាញ​ជាង​ ដូច្នេះ​វា​ងាយ​នឹង​ចាប់​យក​អ្នក​​មើល​អ្នកអានភ្លាមៗ។ តែ Copy Writing មាន​ភារកិច្ច​ធំ​ជាងក្នុងដើម្បី​​ធ្វើ​ឲ្យ​បាន​នូវ​ការ​លក់​ពីតម្លៃ​ដ៏​ពិត​ប្រាកដ​មួយ​នៃ​ទំនិញ និង​សេវាកម្ម​។ Copy Writing គឺ​ជា​គ្រឿង​ផ្សំ​សំងាត់ជំនួយ​ក្នុង​ការ​សរសេរ Content Writing មាន​ន័យ​ថា​វា​បង្កើត​ឲ្យ​មាន​ភាព​ពិ​រោះ​ពិសា គួរ​ឲ្យ​ទាក់​ទាញ​ ដាក់​បញ្ចូល​នូវ​មនោសញ្ចេត​នា​ ផ្តល់​តម្លៃ​ខ្ពស់​ដល់​អត្ថបទ​ក្នុង​គោល​បំណង​ចាប់​ផ្តើម និង​បោះ​បង្គោល​យី​ហោ​របស់​អ្នក​នៅ​លើ​ទី​ផ្សារ​ឲ្យ​កាន់​តែ​រឹង​ម៉ាំ។ គោល​បំណង​ចុង​ក្រោយ​នៃ Copy Writing គឺ​លក់​ផលិត​ផ​លទំនិញ​ឬសេវាកម្ម ដែល​ខុស​ពី ​ Content Writing មិន​ព្យាយាមជំរុញ​ឲ្យ​អតិថិជនទិញ​ផលិត​ផល​ទេ គ្រាន់​តែ​ជួ​យ​ឲ្យ​អតិថិជន​បាន​យល់​ច្បាស់​ពី​យីហោ​និង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​៕

ដោយ៖ យ៉ាយ៉ា

ប្រភព៖ Search Engine Journal

X
5s