មកដឹងពីវិស័យសក្ដានុពលទាំង ៥ ដែលជំរុញឲ្យសេដ្ឋកិច្ចមីយ៉ាន់ម៉ា រីកចម្រើនក្នុងឆ្នាំ ២០១៨-២០១៩
សេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ាហាក់មានការរីកចម្រើនក្នុងប៉ុន្មានត្រីមាសនេះ រួមជាមួយនូវការកើនឡើងជាមួយនឹងការកើនឡើងនៃចំនួនក្រុមហ៊ុនដែលបានរាយការណ៍ពីលក្ខខណ្ឌជំនួញតឹងរឹងនិងការធ្លាក់ចុះនៃតម្រូវការទីផ្សារ។
មួយក្នុងចំណោមហេតុផលសំខាន់ៗនោះគឺ កំណើននៃអត្រាប្តូរប្រាក់បរទេស (រូបបិយប័ណ្ណបរទេស) បើតាមការវាស់វែងពីធនាគារជាតិមីយ៉ាន់ម៉ា។ វាមានការជះឥទ្ធិពលមួយចំនួនទីដល់អាជីវកម្ម គ្រួសារ ទូទាំងប្រទេស ដែលនាំឲ្យមានការនាំចូលនូវទំនិញភាគធំគឺ ប្រេងឥន្ទនៈ ចំណីអាហារ គ្រឿងសម្អាង គ្រឿងអេឡិចត្រូនិក រួមទាំងសម្ភារ បរិក្ខារផ្នែកសំណង់ក៏ដូចគ្នា។ បើយោងតាមការស្ទង់មតិ (survey) ក្នុងពេលថ្មីៗនេះដោយ Union of Myanmar Federation Chamber of Commerce and Industry (UMFCCI) បានបង្ហាញថា គន្លឹះប្រកួតប្រជែងសម្រាប់សេដ្ឋកិច្ចនៅក្នុងត្រីមាសទីពីរគឺអត្រាប្តូរប្រាក់ដែលងាយនឹងបង្កជាហេតុណាស់។ ជាងនេះទៅទៀតមានកត្តាធំៗចំនួន ៥ ដែលដឹកដៃសេដ្ឋកិច្ចប្រទេសនេះឲ្យមានកំណើន ទាំងនោះមានដូចជា៖
១) សក្តានុពលធនាគារ Banking potential
ទោះបីជាមានការខ្វះចន្លោះនៃដំណើរការហិរញ្ញវត្ថុ វិស័យធនាគារគឺជាការរំពឹងក្នុងការពង្រីក និងដឹកនាំដោយការពង្រឹងសមត្ថភាពក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថលធនាគារ ក្នុងការអនុញ្ញាតឲ្យប្រើប្រាស់កាតសម្រាប់ទូទាត់ អេឡិចត្រូនិចធនាគារ និងការប្រើប្រាស់នូវកាបូបលុយអេឡិចត្រូនិច ហើយជាលទ្ធផលគឺចំនួនអ្នកប្រើប្រាស់និងអ្នកមានគណនីធនាគារមានការកើនឡើង។ “វិស័យធនាគារនឹងត្រូវធ្វើការកែលម្អខ្លាំងបន្ថែមនៅក្នុងឆ្នាំ ២០១៩ ដែលជាលទ្ធផលគឺយើងឃើញថាចំនួនគណនីអ្នកប្រើប្រាស់ក្នុងធនាគារមានការកើនឡើង” នេះបើតាមប្រសាសន៍របស់លោក U Than Lwin ដែលជាទីប្រឹក្សានៃធនាគារ KBZ Bank និងជាអតីតអភិបាលរងធនាគារជាតិមីយ៉ាន់ម៉ា (CBM)។ លោកក៏បានបន្ថែមទៀតដែរថា “ចំនួនអ្នកបើកគណនីធនាគារកាន់តែច្រើនជាងមុនបើតាមការកត់សម្គាល់នៃ ចំនួនអ្នកដែលបានធ្វើការផ្ទេរប្រាក់តាមគណនីធនាគារ និងការទូទាត់នានា”។ ចំនួននៃការប្រើប្រាស់ ATM ក៏មានការកើនឡើងក្នុងចំណោមធនាគារក្នុងស្រុកទាំង ២៤ ទន្ទឹមនោះធនាគារទាំងនោះក៏កំពុងត្រៀមផ្តល់នូវសេវាធនាគារតាមទូរស័ព្ទចល័ត និងការទូទាត់ចល័តបន្ថែមទៀត។
២) ប្រេងឥន្ធនៈ និងឧស្ម័ន (gas)
តំបន់ដែលមានប្រេងឥន្ធនៈ និងឧស្ម័នក្នុងប្រទេសមីយ៉ាន់ម៉ាពេលនេះត្រូវបានអនុម័តឲ្យមានសកម្មភាពអាជីវកម្មហើយ។ តាមរយៈការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យនេះមានការកើនឡើងក្នុងឆ្នាំខាងមុខ នេះបើតាមការឲ្យដឹងពីលោក U Thaung Tun ជាប្រធាននៃ Myanmar Investment Commission (MIC) ដែលលោកបានបញ្ជាក់ក្នុងអង្គប្រជុំមួយនៅ Pyidaungsu Hluttaw កាលពីខែសីហា។ ក្នុងឆ្នាំ ២០១៧-២០១៨ ការវិនិយោគផ្ទាល់ពីបរទេសមានការធ្លាក់ចុះទៅដល់ ៩រយលានដុល្លារអាមេរិច ដោយសារតែខ្វះការវិនិយោគលើវិស័យឥន្ធនៈ និងឧស្ម័ននេះ។
៣) ការទាក់ទាញនៃអាជីវកម្មលក់រាយ
ការលក់រាយត្រូវបានគេសម្លឹងឃើញភាគជោគជ័យបន្ទាប់ពី ក្រសួងបានអនុញ្ញាតឲ្យមានការវិនិយោគពេញលេញលើវិស័នេះកាលពីថ្ងៃ ២៨ ឧសភា ២០១៨។ ក្រុមហ៊ុនលក់ដុំ និងលក់រាយរបស់ប្រទេសជប៉ុន ថៃ កូរ៉េខាងត្បូង បានសម្លឹងឃើញនឹងចាប់យកឱកាសនេះ ដូចក្រុមហ៊ុន Aeon Co របស់ជប៉ុន ដែលបានបើកអាជីវកម្មផ្សារទំនើបរបស់ខ្លួននៅ South Okkalapa យ៉ាងហ្គូន។ កំណើននេះមិនត្រឹមតែមានកំណត់ក្នុងទីក្រុងយ៉ាងហ្គូនទេ វិនិយោគិនក៏បានសម្លឹងពង្រីកទីផ្សារទៅ Mandalay Magway Taunggyi នៅភាគខាងត្បូងបន្ថែមទៀត។ បន្ថែមពីនេះវាក៏មានការកើនឡើងនូវការពង្រីកនៃទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់រដ្ឋាភិបាល និងអាជីវកម្មក្នុងតំបន់ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ច្បាប់ និងបទបញ្ញត្តិនានា។
៤) ការរីកលូតលាស់នៃវិស័យអប់រំ
ចាប់តាំងពីមានសេរីភាវូបនីយកម្មលើវិស័យសិក្សាអប់រំក្នុងខែមេសា មក គេសង្កេតឃើញថាមានការចាប់អារម្មណ៍ច្រើនទៅលើការទាក់ទាញអ្នកផ្តល់សេវាអប់រំពីប្រទេសសិង្ហបុរី អូស្ត្រាលី និងញូវហ្សែលែន។ “យើងរំពឹងថានឹងមានការកើនឡើងនូវការវិនិយោគដោយផ្ទាល់ពីបរទេសលើវិស័យអប់រំនេះក្នុងឆ្នាំខាងមុខ" ប្រសាសន៍របស់លោក U Than Aung Kyaw ជានាយករងនិងចាត់ការទូទៅនៃ Directorate of Investment and Company Administration។ ថ្មីៗនេះ កម្មវិធីអប់រំរបស់សហរដ្ឋអាមេរិច Kaplan Inc បានបើកសាខាអប់រំនៅទីក្រុងយ៉ាងហ្គូន ដែលដាក់គោលដៅសិស្សចំនួន ១,០០០ នាក់ក្នុងមួយឆ្នាំ។ ហើយក៏បានដាក់ផែនការបើកសាខាថ្មីនៅក្នុងទីក្រុងចំនួនផ្សេងៗបន្ថែមទៀតក្នុងពេលបីឆ្នាំ។ បន្ថែមពីនេះ ILBC ស្ថាប័នអប់រំធំបំផុតមួយក្នុងប្រទេសមីយ៉ាន់ម៉ា បានគ្រោងនឹងវិនិយោគជាង ៥០លានដុល្លារដើម្បីបើកសាលានៅយ៉ាងហ្គូន ម៉ាន់ដាឡាយ និងណាយពិដោ។ “វិស័យអប់រំគឺជាវិស័យមួយវិជ្ជមានសម្រាប់ឲ្យសេដ្ឋកិច្ចរីកចម្រើន។ អ្នកជំនាញវ័យក្មេងគឺស្រេកឃ្លានចំណេះវិជ្ជាណាស់ ហើយដោយសារមានការហូរចូលនៃក្រុមហ៊ុនអន្តរជាតិ ចាំបាច់ត្រូវការផ្នែកជំនាញក្មេងៗដែលពោរពេញទៅដោយចំណេះវិជ្ជាខ្ពស់ ដូចជាបញ្ចប់កម្រិតបរិញ្ញាបត្រ និងអនុបណ្ឌិតជាដើមជាហេតុនាំឲ្យមានការប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារការងារ។“ នេះបើតាមការឲ្យដឹងពី Ko Thaw Zin Aung Gyi ដៃគូស្ថាបនិកមកពី Capstone Education Consulting។
៥) តម្រូវការផ្នែកវាយនភ័ណ្ឌ
វិស័យវាយនភ័ណ្ឌសម្រេចជាផ្នែកមួយដែលរួមចំណែកក្នុងការរកចំណូលពីការនាំចេញរបស់ប្រទេសមីយ៉ាន់ម៉ា និងទទួលចំនេញក្នុងឆ្នាំ ២០១៨-២០១៩។ “ជាក់ស្តែងនយោបាយទូទៅនិងលក្ខខណ្ឌសេដ្ឋកិច្ចមិនមានការប្រែប្រួលនៅឆ្នាំ ២០១៩ ការនាំចេញវាយនភណ្ឌនិងបន្តការកើនឡើង” ប្រសាសន៍លោក U Myint Soe ប្រធាន Myanmar Garment Manufacturers Association។ ក្នុងឆ្នាំ ២០១៧-២០១៨ វិស័យមួយនេះចំណូលបាន ៣ពាន់លានដុល្លារសម្រាប់ការនាំចេញរបស់មីយ៉ាន់ម៉ា ទន្ទឹមនោះមានរោងចក្របួនទៅប្រាំបានបើកជារៀងរាល់ខែសម្រាប់វិស័យវាយនភណ្ឌនេះ។ តាមទិន្នន័យឆ្នាំមុនមាន ៦៥ រោងចក្រវាយនភណ្ឌដែលផ្តល់ការងារដល់កម្មករប្រមាណជាង ៥០០,០០០នាក់ បម្រើការងារ៕
ដោយ៖ យ៉ាយ៉ា
ប្រភព៖ The Myanmar Times.