ចំនុចទាំង ៥ ដែលបង្ហាញថាសាកលភាវូបនីយកម្មផ្តល់​ផល​ប៉ះពាល់ដល់អាជីវកម្មខ្នាតតូច​



សាកលភាវូប​នីយ​កម្ម​គឺជា​អ្វី​ដែល​យើង​គ្រប់​គ្នា​តែង​បាន​ឮច្រើន​សព្វ​ថ្ងៃនេះ​ វា​ក៏​នៅ​តែ​បន្ត​ឮតទៅ​ទៀត​នៅ​ពេល​ដែលមានទំនាក់​ទំនង​អន្តរជាតិ​កាន់​តែ​ច្រើន​ឡើងៗ ​​ហើយ​វា​ក៏​ផ្តល់​ជា​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ជុំ​វិញ​ដូចគ្នា​។ អ្នក​ដែល​នឹង​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​គេបំ​ផុត​នោះ​គឺ អាជីវកម្ម​ខ្នាត​តូច​ក្នុង​តំបន់។ តើសាកលភាវូប​នីយ​កម្មជះ​ឥទ្ធិ​ពល​អ្វី​ខ្លះដល់​អាជីវកម្ម​ខ្នាត​តូច​នេះ?

១) ចូល​ទៅ​ក្នុង​ទីផ្សា​រ​សាកល

មួយ​ក្នុង​ចំណោម​ផល​ប៉ះ​ពាល់​ដែល​សាកលភាវូប​នីយ​កម្មលើ​អាជីវកម្ម​ខ្នាត​តូចនោះ​គឺ គ្រប់​អាជីវកម្មទាំង​អស់​ដែល​ភ្ជាប់​ជាមួយ​ទំនាក់​ទំនង​អ៊ីន​ធឺណេតបច្ចុប្បន្ន ​បាន​នាំ​គ្នា​ចូល​ទៅក្នុ​ងទីផ្សារ​សាកល​ ​បើ​អ្នក​មិន​ប្រើ​​អ៊ីន​ធឺណេតដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​អតិថិជន​ ឬ​អ្នក​ផ្គត់​ផ្គង់​ទេ អ្នក​អាច​នឹង​បាត់​បង់​ចំនូល​របស់​អ្ន​កស្ទើរ​ពាក់​កណ្តាល​ក៏​ថាបាន។ ទូរស័ព្ទស្មាតហ្វូន ជា​មធ្យោយ​បាយ​សំខាន់ និង​ងាយ​ស្រួល​ជាង​គេ​ក្នុង​ការ​ជួយ​អ្នក​ប្រើ​ប្រាស់ទទួល​បាន​ទំនិញ​ឬសេវាកម្ម​ដែល​ពួកគេ​ត្រូវ​ការ ហើយ​វា​ក៏​មាន​សក្តា​នុពល​ខ្លាំ​ងដែរ។

២) បុគ្គលិក​នៅ​ឆ្ងាយពី​ក្រុម​ហ៊ុន

ពេល​មាន​ការ​រួម​បញ្ចូល​គ្នា​នៃ​សាកលភាវូប​នីយ​កម្មគឺ​បើក​ចំហរឲ្យ​មាន​បុគ្គ​លិក​ដែល​ធ្វើ​ការ​ពី​ចម្ងាយរួម​គ្នា។ ទំនាក់​ទំនង​រវាង​បុគ្គ​លិក​ទៅ​បុគ្គលិក ឬ​បុគ្គលិក​ទៅ​ស្ថាប័នអាច​នឹង​មិនបាន​ជួន​មុខ​គ្នា​ផ្ទាល់​ក៏​មាន​ព្រោះ​ពួក​គេ​ត្រូវ​ទាក់​ទង​គ្នា​តាម​សារ​អេ​ឡិច​ត្រូនិច ឬ​ Video call ដើម្បី​ធ្វើការ​ងារ។ ពេល​ខ្លះ​អាចជា​ការ​ធ្វើ​ការ​ឆ្លង​ប្រទេស​រវាង​ការិយា​ល័យកណ្តាលទៅ​ក្រុម​ហ៊ុនបុត្រ​សម្ព័ន្ធ​ តាម​បណ្តា​ប្រទេស​នានា ​ហើយ​ពេល​ខ្លះ​ទៀត​ពួក​គេ​អា​ច​ធ្វើ​ការ​ពី​ផ្ទះ​ ឬ​កន្លែង​ផ្សេង​មិន​មក​ការិយាល័យ​ឬ​ក្រុម​ហ៊ុន​ក៏​មាន។

៣) ការ​ប្រកួត​ប្រជែង​ជុំ​វិញ​ពិភព​លោក​

បញ្ហា​បន្ទាប់​គឺ​ការ​ប្រកួត​ប្រជែង​ នៅ​ពេល​មា​ន​សាកលភាវូប​នីយ​កម្មកើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​អាជីវកម្ម​កាន់​តែ​មាន​ច្រើន​ឡើង​ៗ។ ពិត​ជា​ប្រសើរ​ណាស់​នៅ​ពេល​ដែល​ចំនួន​អាជីវកម្ម​កើន​ឡើង​បែប​នេះ វា​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​នូវជម្រើស​ច្រើន​ ទទួល​បាន​នូវ​អ្វី​ដែល​គាត់​ចង់​បាន​កាន់​តែ​ច្រើន។ តែជាក់​ស្តែង​ការ​បែង​ចែក​ចំនែក​ទី​ផ្សារ​របស់​ម្ចាស់​អាជីវកម្ម​ឲ្យ​កាន់​តែ​តិចទៅ​ៗដូចគ្នា។​ គាត់​មិន​អាច​បន្តការលក់​តាម​បែប​សាមញ្ញៗដូច​លើក​មុន​បាន​ទេ គាត់​ត្រូវ​មាន​ការ​ឆ្នៃ​ប្រឌិត​ចំពោះ​ផលិត​ផល​ សេវាកម្ម​ និង​ទំនាក់​ទំនង​ជា​មួយ​អតិថិជន​ និង​អ្នក​ផ្គត់​ផ្គង់​កាន់​តែ​ខ្លាំង​ជាង​មុន​ ជាហេតុ​នាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ត្រូវ​ចំណាយ​កាន់​តែ​ច្រើន ហានិភ័យ​កាន់​តែ​ខ្ពស់។

៤) អាជីវកម្មដែល​​ស្មើភាព​គ្នា​

ពិតជា​ត្រូវ​អរគុណ​ចំពោះ​សាកលភាវូប​នីយ​កម្មណាស់​ដែល​នាំ​ភាព​ស្មើ​គ្នា​ចំពោះ​ការធ្វើ​អាជីវកម្ម​ ដោយ​សារ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​អ៊ីន​ធឺណេត វាបានធ្វើ​ឲ្យ​អាជីវកម្ម​ទាំង​អស់​អាចចូល​ទៅ​ក្នុង​ឧបករណ៍​ទីផ្សារ (marketing tools) ព័ត៌​មាន​អាជីវកម្ម​ និង​អ្វី​ៗ​ផ្សេង​ទៀត​របស់​ដៃ​គូប្រកួត​ប្រជែង​។ ​

៥) កំណើន​នៃ​ក្រុម​ហ៊ុន​ទេសចរណ៍​ ចំពោះ​ដំណើរ​កំសាន្ត​នេះ​ដែរ​ក៏ជា​ផ្នែក​មួយ​ដែល​ផ្តល់​ផល​ប៉ះពាល់​ដល់អាជីវកម្ម​ ដោយ​សារ​មាន​ការ​បើកទូលាយ​នូវ​វិស័យ​ទេសចរណ៍​ទូ​ទាំង​ពិភព​លោក រួមជាមួយ​តម្លៃ​នៃ​ការ​ធ្វើ​ដំណើរ​កាន់​តែទាប វាជម្រុញ​ឲ្យ​អាជីវកម្ម​ពិសេស​អ្នក​ផ្តល់​សេវា​ទេសចរណ៍ត្រូវ​ខាត​បង់កម្រៃ​មួយ​ចំនួន៕

ដោយ៖ យ៉ាយ៉ា

ប្រភព៖ BusinessBlogs

X
5s