សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចប្រចាំសប្ដាហ៍
ថ្ងៃនេះBizkhmerសូមជម្រាបជូនលោកអ្នកនូវការសង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជាប្រចាំសប្តាហ៍ ដើម្បីផ្ដល់ជាចំណេះដឹងនិងជំនួយដល់ការធ្វើអាជីវកម្មរបស់លោកអ្នក។ ខាងក្រោមនេះគឺជាព័ត៌មានសេដ្ឋកិច្ចសំខាន់ៗដែលដកស្រង់ចេញពីស្ថាប័នព័ត៌មានក្នុងស្រុកល្បីៗមួយចំនួនដូចជា កាសែតកោះសន្តិភាព រស្មីកម្ពុជា ភ្នំពេញប៉ុស្ដិ៍ Sabay News និង DAP NEWS។
យោងតាមកាសែតភ្នំពេញប៉ុស្ដិ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ស្ដីអំពី ទាក់ទាញវិនិយោគិនឥណ្ឌូនេស៊ី មកវិនិយោគនៅកម្ពុជា៖ វិនិយោគិនឥណ្ឌូនេស៊ីហាក់បានមើលរំលងឱកាសវិនិយោគនៅកម្ពុជានាពេលកន្លងមក ហើយស្ទើរតែគ្មានគម្រោងវិនិយោគផ្ទាល់ណាមួយបានដាក់ទុននៅកម្ពុជានៅឡើយ ទោះបីជាលំហូរពាណិជ្ជកម្ម និងទេសចរពីឥណ្ឌូនេស៊ីមកកម្ពុជាមានការកើនឡើងជាប្រចាំឆ្នាំក្តី។ នេះបើយោងតាមលោក Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
តាមប្រភពខាងលើនៅក្នុងថ្ងៃដដែលនោះបានចេញផ្សាយអំពី គម្រោងគាំទ្រសហគ្រិនស្ត្រី ១០ លានដុល្លារដាក់ដំណើរការ៖ គម្រោង WE Act ដែលជាគំនិតផ្តួចផ្ដើមថ្មីក្នុងគោលបំណងគាំទ្រសហគ្រិនស្ដ្រីវ័យក្មេងត្រូវបានដាក់ឲ្យដំណើរការកាលពីម្សិលមិញ ដែលគេរំពឹងថានឹងផ្ដល់អំណាចដល់សហគ្រិន និងភាពជាអ្នកដឹកនាំអាជីវកម្មស្ត្រី។ ទោះបីមានការប៉ាន់ប្រមាណថា ស្ដ្រីគ្រប់គ្រងអាជីវកម្មជាង ៦០ ភាគរយ នៅក្នុងប្រទេស កម្ពុជា ប៉ុន្តែពួកគេគ្រប់គ្រងក្រុមហ៊ុនខ្នាតតូច ដែលមានបុគ្គលិកចាប់ពី ១០ នាក់ ឬច្រើនជាងនេះ មានតែចំនួន ២៦ ភាគរយប៉ុណ្ណោះ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយឡែកសម្រាប់កាសែត កោះសន្តិភាព កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩បានចេញផ្សាយស្ដីអំពី អនុសញ្ញាក្រុង Cape Town បើកភ្លើងខៀវដល់កម្ពុជា៖ អនុសញ្ញាក្រុង Cape Town ដែលជាបណ្ដុំប្រទេសជាច្រើនជាហត្ថលេខី បាននិងកំពុងបើកភ្លើងខៀវដល់កម្ពុជាដើម្បីចូលរួមអនុសញ្ញានេះក្នុងគោលបំណងផ្ដល់ប្រយោជន៍ដល់វិស័យអាកាសចរណ៍ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានឲ្យដឹងថា អនុសញ្ញា Cape Town នឹងផ្ដល់ប្រយោជន៍ដល់ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុន ឧទ្ធម្ភាគចក្រនៅកម្ពុជា ហើយពួកគេអាចស្វែងរកទិញ ឬជួលយន្តហោះក្នុងតម្លៃសមរម្យ និងថោកជាងទិញឬជួលនៅពេលបច្ចុប្បន្ន។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
តាមប្រភពខាងលើកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ បានចេញផ្សាយពីរដ្ឋមន្ត្រី RCEP សន្យាខិតខំប្រឹងប្រែងសម្រេចបានឲ្យកិច្ចព្រមព្រៀងនៅឆ្នាំនេះ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Kyodo News កាលពីថ្ងៃទី ៣កន្លងមកបានឲ្យដឹងថា រដ្ឋមន្ត្រីមកពីប្រទេសទាំង ១៦ ដែលកំពុងតែចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ីបានសន្យាកាលពីថ្ងៃសៅរ៍មកថាពួកគេនឹងខិតខំបន្ថែមក្នុងការសម្រេចគោលដៅរបស់អ្នកដឹកនាំក្នុងការបញ្ចប់ការចរចាក្នុងឆ្នាំនេះ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
មួយទៀតសម្រាប់កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ បានចេញផ្សាយពី គយកម្ពុជាបង្ហាញយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយឆ្នាំ២០១៩-២០២៣ដល់ដៃគូអភិវឌ្ឍន៍៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថាកាលពីថ្ងៃទី៥មីនាកន្លងមកនេះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានរៀបចំកិច្ចប្រជុំលើកទី៦រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជាមួយដៃគូអភិវឌ្ឍន៍ដើម្បីបង្ហាញអំពី “យុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយឆ្នាំ២០១៩-២០២៣។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
តាមប្រភពខាងលើក្នុងថ្ងៃដដែលនោះបានចេញផ្សាយអំពី ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ៖ បើយោងទៅតាមប្រវត្តិសាស្ត្រក្រដាសប្រាក់“រៀល”ដំបូងរបស់ប្រទេសកម្ពុជាបានចាប់ផ្ដើមធ្វើចរាចរណ៍ពេញលេញនៅខែកញ្ញាឆ្នាំ១៩៥៥បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យទាំងស្រុងពីបារាំងនៅឆ្នាំ ១៩៥៣ ក្រោមព្រះរាជបូនីយកិច្ចរបស់អតីតព្រះមហាក្សត្រ ព្រះរបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ។រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រដាសប្រាក់នៅតែចរាចរណ៍ និងជារូបិយប័ណ្ណផ្លូវការ សម្រាប់ធ្វើការទូទាត់បង់ថ្លៃទំនិញ និងសេវាកម្ម សម្រាប់ប្រជាជន។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយឡែកយោងតាមសាព័ត៌មាន DAP NEWS កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ បានចេញផ្សាយពី អាល្លឺម៉ង់ សន្យាផ្តល់ព័ត៌មាន ពិត ពីកម្ពុជា ទៅកាន់ភាគីពាក់ព័ន្ធ ក្នុងពិភពលោក៖ ស្របពេលសហគមន៍អឺរ៉ុប (EU) កំពុងដំណើរការនីតិវិធី ផ្អាកជាបណ្តោះអាសន្ន នូវការអនុគ្រោះពន្ធគ្រប់ប្រភេទលើកលែង តែអាវុធ(EBA) ពីកម្ពុជា លោក Manfred Grund សមាជិកសភា អាល្លឺម៉ង់ បានលើកឡើងថា ខ្លួននឹងផ្តល់ព័ត៌មាន ពិតពីកម្ពុជា ទៅកាន់បណ្ដាភាគីពាក់ព័ន្ធក្នុងពិភពលោក ដើម្បីឲ្យដឹងពីស្ថានភាពកម្ពុជា ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
សម្រាប់ព្រឹត្តិការណ៍ព័ត៌មានចុងក្រោយគឺ សាព័ត៌មានSabay News កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ បានចេញផ្សាយអំពីអ្នកជំនាញ សម្ដែងការសោកស្ដាយក្រោយការនាំចេញអង្ករកម្ពុជាដាំក្បាលចុះ ដើមឆ្នាំនេះ៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានសម្ដែងការសោកស្ដាយចំពោះតួលេខនៃការនាំចេញអង្ករកម្ពុជាមានការធ្លាក់ចុះ ដើមឆ្នាំនេះ។ ការសោកស្ដាយក៏បានបង្ហាញចំណាប់អារម្មណ៍ទៅលើទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍អឺរ៉ុប ដែលបានអនុវត្តន៍កំណត់យកពន្ធការនាំចេញអង្ករពីកម្ពុជាលឿន ផ្ទុយពីការរំពឹងទុកថា នឹងផ្ដល់ឱកាសដល់កម្ពុជាប្រមាណជា ៣-៤ឆ្នាំ ទៀត។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយ៖ ជួប ស្រីរ័ត្ន