ប្រការ​ដែល​អស់​លោក​អ្នក​​គួរ​កុំ​បណ្ដោយ​ ពេល​អាកាសធាតុ​កំពុង​កើន​ឡើង​ខ្លាំង​



វា​ដល់​ពេល​ដែល​អស់​លោក​អ្នក​គួរ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​អាកាសធាតុ​ក្ដៅ​ដែល​វា​បាន​សម្លាប់​មនុស្ស​​ជា​រៀង​រាល់​ឆ្នាំ​។ នេះ​បើ​យោង​តាម​គេហទំព័រ CDC.Gov ​បាន​បង្ហាញ​ថា​៖ «អាកាសធាតុ​ក្ដៅ​ខ្លាំង​នេះ​ក៏​ធ្លាប់​បាន​សម្លាប់​មនុស្ស​៦០០​នាក់​ ក្នុង​មួយ​ឆ្នាំ​ផង​ដែរ​»។​ ដែល​​ជា​ហេតុ​ឲ្យ​អស់​លោក​គួរ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​អាកាសធាតុ​បែប​នេះ​ផង​ដែរ។​ ប្រការ​ខាងក្រោម​នេះ​ហើយ​ ដែល​លោក​អ្នក​អាច​អនុវត្ត​តាម​បាន​ដើម្បី​ការពារ​កុំ​ឲ្យ​អាកាសធាតុ​ក្ដៅ​មាន​ការ​ប៉ះពាល់​មក​ដល់​អ្នក​។

១) ស្ថិត​នៅ​កន្លែង​ត្រជាក់​តាម​តែ​អាច​ធ្វើ​បាន​៖ អ្នក​គួរ​តែ​នៅ​កន្លែង​មាន​ម៉ាស៊ីនត្រជាក់​ឬ​មួយ​នៅ​​ក្នុង​អាគារ​ជា​កំហិត​។ ក្នុង​នោះ​ម៉ាស៊ីន​ត្រជាក់​អាច​ជួយ​អ្នក​​បាន​ច្រើន​ ក្នុង​ការ​ចាកចេញ​ពី​ជំងឺ។​ បើ​សិន​អ្នក​មិន​មាន​លទ្ធភាព​ក្នុង​ការ​ដាក់​ម៉ាស៊ីន​ត្រជាក់​នៅ​ផ្ទះ លោក​អ្នក​អាច​កែច្នៃ​អ្វី​ក៏​បាន​ឲ្យ​តែ​បញ្ចេញ​ធាតុត្រជាក់​ចេញ​បាន​។​

២)​ ពាក់​សំលៀកបំពាក់​ឲ្យ​បាន​សមរម្យ​៖ សម្រាប់​ថ្ងៃ​ក្ដៅ​ខ្លាំង​ បើ​អ្នកអាច​ជៀស​បាន​ អ្នក​​មិន​គួរ​ប្រើប្រាស់​សំលៀកបំពាក់​ពណ៌​ខ្មៅ​នោះទេ ដោយ​សារ​វា​ជា​ពណ៌​ស្រូប​កម្ដៅ។ ដូចនេះ​អ្នក​ត្រូវ​​លៃលក​យ៉ាង​ណា​កុំ​ឲ្យ​ខ្លួន​​ឯង​ហប់​ខ្លាំង​ពេក ឬ​មួយ​ក៏​ងាយ​នឹង​ត្រូវ​​ពន្លឺ​ថ្ងៃ​ខ្លាំង​ពេក​។​

៣) ​ឧស្សាហ៍​ពិសា​ទឹក​ដោយ​កុំ​ចាំ​តែ​ស្រែក​ទឹក​៖ តើ​អ្នក​ដឹង​ពី​សារៈសំខាន់​នៃ​ការ​ទទួល​ទាន​ទឹក​​បាន​ច្រើន​ឬ​អត់? ហើយ​កាល​ណា​ដែល​​បញ្ចេញ​ជាតិ​ទឹក​បាន​ច្រើន​ ជាពិសេស​នៅ​ពេល​អ្នក​ហាត់ប្រាណ​រួច ឬ​មួយ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ គឺ​វា​រឹត​តែ​សំខាន់​ទៀត​ទៅ​ហើយ​។​

៤) ហាត់ប្រាណ​ឲ្យ​ទៀងទាត់​៖ គ្រាន់​​តែ​កម្ដៅ​​ថ្ងៃ​ក្ដៅ វា​មិន​មែន​មាន​ន័យ​ថា​អ្នក​​មិន​គួរ​ហាត់​ប្រាណ​ទេ​។ តាម​ពិត​ទៅ​​ការ​ហាត់​ប្រាណ​នេះ ក៏​អាច​ជួយ​​សម្រួល​អ្នក​ឲ្យ​មាន​អារម្មណ៍​​ធូរ​បន្តិច​ ​នៅ​ពេល​អ្នក​កំពុង​​ធ្វើ​ការ​នៅ​កន្លែង​មាន​កម្ដៅ​ក្ដៅ​ខ្លាំង​។​

៥) ធ្វើ​ឲ្យ​​ចំណុច​លើ​រាងកាយ​​អ្នក​​ត្រជាក់​៖ អ្នក​គួរ​តែ​ដឹង​ផង​ដែរ​ថា ពេល​អាកាសធាតុ​ក្ដៅ តើ​ចំណុច​ណា​ខ្លះ​ដែល​​រាង​កាយ​អ្នក​ត្រូវ​ទទួល​បាន​ធាតុ​ត្រជាក់​? ឧទាហរណ៍​នោះ​គឺគល់​ដៃ និង​ក របស់​អ្នក​ដែល​ត្រូវ​​ការ​ធាតុ ត្រជាក់​។ ដូចនេះ​អ្នក​អាច​យក​ដុំទឹកកក មក​ស្អំ លើ​វា​ ឬ​មួយ​ក៏​យក​កន្សែង​​​មក​ដាក់​លើ​វា​ទៅ ដើម្បី​ជួយ​បន្ថយ​សីតុណ្ហភាព​លើ​រាងកាយ​ផង​ដែរ​៕ ​​

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehacker

X
5s