របៀប៦យ៉ាងដែលអ្នកអាចនិយាយជំនួសឲ្យពាក្យ «Happy» ក្នុងភាសាអង់គ្លេស ដើម្បីកុំឲ្យសាំ​



Happy គឺជា​គុណនាម​មួយ​របស់​ភាសា​អង់គ្លេស​ដែល​ត្រូវ​បាន​គេ​និយម​ប្រើ​ជា​ញឹកញាប់ ដើម្បី​និយាយ​ថា​ពួកគេ​សប្បាយចិត្ត។ ប៉ុន្តែ​ក្នុង​ភាសា​អង់គ្លេស​មាន​ពាក្យ​ជាច្រើន​ទៀត ដែល​អ្នក​អាច​ប្រើប្រាស់​ដើម្បី​រៀបរាប់​ពី​អារម្មណ៍​រីករាយ​នេះ។ បើ​អ្នក​ប្រើប្រាស់​តែ​ពាក្យ​ដដែលៗ​ច្រើន​ដង​ពេក​នោះ វា​នឹង​ធ្វើឲ្យ​ការ​សន្ទនា​ឬ​ការ​សរសេរ​របស់​អ្នក​មាន​លក្ខណៈ​ច្រំដែលៗ​និង​គួរឲ្យ​ធុញទ្រាន់។

ប៉ុន្តែ​បើ​ទោះជា​ការ​ដឹង​ពាក្យ​ច្រើន ធ្វើឲ្យ​ភាសា​អង់គ្លេស​របស់​អ្នក​ហាក់​ដូចជា​ឡើង​ទៅ​កម្រិត​ខ្ពស់​ក៏​ដោយ ក៏​អ្នក​មិន​ត្រឹមតែ​ត្រូវ​ដឹង​ពី​ពាក្យ​ប្រើប្រាស់​ផ្សេងៗ​ទៀត​នោះ​ទេ តែ​អ្នក​ចាំបាច់​ត្រូវ​យល់​ពី​ការ​ប្រើប្រាស់​នីមួយៗ​នៅ​ក្នុង​បរិបទ​របស់​វា​ឲ្យ​បាន​ច្បាស់លាស់​ជាមុនសិន។ ខាងក្រោម​នេះ​ជា​សំនួន​ទាំង​៦​ដែល​មាន​អត្ថន័យ​ស្មើនឹង​ពាក្យ Happy៖

១) I was over the moon the moment my mom said she allowed me to travel to Egypt. «ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ខណៈ​ពេល​ដែល​ម៉ាក់​របស់​ខ្ញុំ អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​អេហ្ស៊ីប។» ។

២) I had a whale of a time yesterday. I met some of my old best friends whom I missed so much. «ម្សិលមិញ​ខ្ញុំ​ពិត​ជា​រីករាយ​ណាស់។ ខ្ញុំ​បាន​ជួប​មិត្តភ័ក្ដិ​ចាស់ៗ​ដ៏​ល្អ​របស់​ខ្ញុំ​មួយ​ចំនួន ដែល​ខ្ញុំ​នឹក​ពួកគេ​យ៉ាង​ខ្លាំង។»

៣) Kids are usually buzzing whenever they are given sweets. «ក្មេងៗ​ច្រើនតែ​រីករាយ​ជា​ខ្លាំង​រាល់​ពេល​ដែល​ពួកគេ​ទទួល​បាន​ស្ករគ្រាប់។» ។ To be buzzing ច្រើន​ប្រើ​សំដៅ​ទៅលើ​ភាព​រីករាយ​ម្យ៉ាង​ដែល​ពោរពេញ​ដោយ​ថាមពល​និង​ភាព​សកម្ម។

៤) No matter what I have been going through throughout a day, I always come back home as happy as larry when I see my kitten. «មិន​ថា​ខ្ញុំ​បាន​ជួប​រឿង​អ្វីខ្លះ​ពេញ​មួយ​ថ្ងៃ​មក​នោះ​ទេ ខ្ញុំ​តែងតែ​ត្រឡប់​មក​ផ្ទះ​វិញ​រីករាយ​ជានិច្ច​នៅ​ពេល​ខ្ញុំ​បាន​ឃើញ​កូន​ឆ្មា​របស់​ខ្ញុំ។» ។

៥) After I got a call that I passed my job interview, I was on top of the world. «ក្រោយ​ពី​ទទួល​បាន​ទូរស័ព្ទ​មក​ថា​ខ្ញុំ​បាន​ជាប់​ការ​សម្ភាស​ការងារ​របស់​ខ្ញុំ​ហើយ ខ្ញុំ​ពិត​ជា​សប្បាយចិត្ត​ខ្លាំង​ណាស់។» ។

៦) After her misunderstanding between her and her best friend has cleared, she is full of the joys of spring. «ក្រោយ​ពី​ការ​យល់​ច្រឡំ​រវាង​នាង​និង​មិត្តភ័ក្ដិ​របស់​នាង​ត្រូវ​បាន​ជ្រះ​ស្រឡះ​ហើយ នាង​ក៏​បាន​សប្បាយ​ចិត្ត​ឡើង​វិញ​ដែរ»។

ក្រៅ​ពី​ប្រើប្រាស់​ដើម្បី​រៀបរាប់​ពី​អារម្មណ៍​រីករាយ​ក្រោយ​ពី​ឆ្លងកាត់​ការ​លំបាក​អ្វីមួយ​រួច​មក To be full of the joys of spring អាច​ប្រើប្រាស់​នៅ​ក្នុង​ស្ថានភាព​ដទៃ​ទៀត​ដូចជា នៅ​ពេល​នរណា​ម្នាក់​ស្រាប់​តែ​រីករាយ​និង​ពោរពេញ​ដោយ​ថាមពល​ដោយ​គ្មាន​មូលហេតុ និង​នៅ​ពេល​នរណា​ម្នាក់​មាន​ទឹកមុខ​រីករាយ ហើយ​ពោរពេញ​ដោយ​ថាមពល​ក្នុង​ការ​ចាប់ផ្ដើម​ធ្វើអ្វី​មួយ៕

ដោយ៖ ស្រីពៅ

X
5s