Facebook និង Instagram ធ្លាក់ចុះចំនួនអ្នកប្រើប្រាស់ ព្រោះគាំងមិនដំណើរការក្នុងរយៈពេលជាច្រើនម៉ោងកាលពីម្សិលមិញ​



Faceook, Instagram និង Messenger ដែលជាកម្មវិធីបណ្ដាញសង្គមរបស់ក្រុមហ៊ុនស្ថិតនៅតំបន់ The Silicon Valley បានធ្លាក់ចុះចំនួនអ្នកប្រើប្រាស់ជុំវិញពិភពលោក ដោយសារការគាំងមិនដំណើរការជាច្រើនម៉ោងកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ។ អ្នកប្រើប្រាស់នូវកម្មវិធីបណ្ដាញសង្គមទាំងនេះមួយចំនួនបានរាយការណ៍ថា ពួកគេអាចបើកចូលប្រើប្រាស់បាន (ដើរយឺត) តែមិនអាចធ្វើការបង្ហោះអ្វីបានទាំងអស់ ខណះដែលមានអ្នកប្រើប្រាស់ដទៃផ្សេងទៀតមិនអាចបើកចូលប្រើប្រាស់បានតែម្ដង ។ DownDetector ជាវេបសាយដែលអាចធ្វើការរាយការណ៍នូវបញ្ហាមិនដំណើរការផ្សេងៗរបស់ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណេតធំៗបានបង្ហាញថា មានចំនុចរិះគន់ជាច្រើនអំពីកម្មវិធី Facebook, Messenger និង Instagram លើករណីមិនមានដំណើរការជាច្រើនម៉ោងកន្លងមកនេះ ។ ភ្លាមៗនោះពុំមានការបកស្រាយអោយបានច្បាស់លាស់អ្វីនោះទេ ថាតើបញ្ហានេះវាបណ្ដាលមកពីអ្វី ។ តាមរយៈកម្មវិធីបណ្ដាញសង្គម tweets បានឲ្យដឹងថា ក្រុមហ៊ុន Facebook បានបញ្ចាក់ថាការគាំងមិនដំណើរការនេះ គឺមិនមែនបណ្ដាលមកពីការវាយប្រហារនៃកម្មវិធីចំលងមេរោគឈ្មោះ DDoS អ្វីនោះទេ ខណៈពេលដែលមានអ្នកប្រើប្រាស់ខ្លះទៀតបានធ្វើការបកស្រាយសនិ្នដ្ឋានពីបញ្ហានេះដោយគ្មានអ្វីមកបញ្ចាក់អះអាងនោះទេ ។ ក្នុងគណនីផ្លូវការមួយរបស់ Facebook បានសរសេរថា “ពួកគេបានដឹងថាបច្ចុប្បន្នមានអ្នកប្រើប្រាស់មួយចំនួនកំពុងមានបញ្ហាក្នុងការបើកចូលប្រើនូវកម្មវិធីរបស់ Facebook, Messenger និង Instagram ហើយពួកគេបាននឹងកំពុងដោះស្រាយពីបញ្ហានេះភ្លាមៗតាមដែលអាចធ្វើទៅបាន៕ ដោយ៖ វឌ្ឍនា
X
5s