អត្ថប្រយោជន៍ទាំង ៥ នៅពេលក្រុមហ៊ុនធ្វើការចុះបញ្ជីផ្សារមូលបត្រ
នៅពេលដែលក្រុមហ៊ុនឯកជនមួយមានភាពជោគជ័យខ្លាំងលើអាជីវកម្ម គេមានឱកាសគ្រប់គ្រាន់ក្នុងការប្រែខ្លួនទៅជាក្រុមហ៊ុនសាធារណៈបាន។ នៅពេលក្រុមហ៊ុនមួយក្លាយជាក្រុនហ៊ុនសាធារណៈមានន័យថា ក្រុមហ៊ុនមានលទ្ធភាពបោះផ្សាយលក់ភាកគហ៊ុនរបស់ខ្លួនជាសាធារណៈលើទីផ្សារមូលបត្រ អាចមានការរីកចម្រើនខ្លាំង និងមានសក្តានុពលលើទីផ្សារខ្លាំង។ តែទោះជាយ៉ាងណា ក្រុមហ៊ុននឹងត្រូវជួបជាមួយការរ៉ាប់រងនូវច្បាប់ទម្លាប់ថ្មី ក៏ដូចជាទាក់ទងនឹងប្រតិបត្តិការអាជីវកម្ម។
ទាំងអស់នេះវារួមបញ្ចូលទាំងរបាយការណ៍ហិរញ្ញវត្ថុ ការរឹតបន្តឹងការលក់ បង្កើនសម្ពាធនៃការបំពេញការងារសម្រាប់ភាគហ៊ុនិក។ ការដែលដាក់ក្រុមហ៊ុនជាសាធារណៈមិនមែនជាការសម្រេចចិត្តលេងសើច និងទទួលបន្ទុកស្រាលៗទេ តែក្រុមហ៊ុនត្រូវធ្វើការសម្រេចចិត្តដើម្បីស្វែងរកប្រាក់ចំនេញឲ្យបានកាន់តែច្រើនជាងមុន។ ផលប្រយោជន៍ដែលបានពីការដាក់ក្រុមហ៊ុនជាសាធារណៈមានដូចជា៖
១) បង្កើនប្រាក់និងសន្ទនីយសាច់ប្រាក់
ការដែលអាចបង្កើននូវសាច់ប្រាក់ ក៏ដូចជាសន្ទនីយភាពទ្រព្យសកម្មក្នុងក្រុមហ៊ុនជាហេតុផលចំបងដែលក្រុមហ៊ុមសម្រេចដាក់ក្រុមហ៊ុនជាសាធារណៈ និងបោះផ្សាយលក់មូលបត្ររបស់ខ្លួននៅលើទីផ្សារមូលបត្រ។ ពេលបោះផ្សាយលក់មូលបត្រមានន័យថាក្រុមហ៊ុនកំពុងកៀរគរមូលធន ដូចនេះមូលធនក្រុមហ៊ុនក៏កើនឡើង ហើយប្រាក់ដែលបានមកតាមរយៈប្រតិបត្តិការនេះនឹងធ្វើឲ្យក្រុមហ៊ុនអាចបន្តសម្រេចគោលដៅរបស់ក្រុមហ៊ុនបានយ៉ាងល្អ។
២) មានកេរ្តិ៍ឈ្មោះល្អ និងមានយីហោមួយដ៏រឹងម៉ាំ
ដាក់ក្រុមហ៊ុនជាសាធារណៈអាចបង្កើនមូវកិត្យានុភាពរបស់ក្រុមហ៊ុន និងធ្វើឲ្យកេរ្តិ៍ឈ្មោះក្រុមហ៊ុនល្បីជាងមុនផងដែរ។ លុះត្រាតែក្រុមហ៊ុនដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមការកំណត់របស់គណៈកម្មការបូលបត្រទើបអាចមានសិទ្ធិចុះបញ្ជីលើទីផ្សារមូលបត្របាន ទាំងលក្ខខណ្ឌផ្នែកច្បាប់ ហិរញ្ញវត្ថុ ប្រតិបត្តិការអាជីវកម្ម ប្រតិបត្តិការការងារក្នុងក្រុមហ៊ុន និងចំនុចនានាជាច្រើនទៀត។
៣) បង្កើននូវតម្លៃទីផ្សារ
តម្លៃរបស់ក្រុមហ៊ុនមួយត្រូវបានវាស់វែង មិនត្រឹមតែចំនួនសាច់ប្រាក់ដែលមាននៅក្នុងដៃប៉ុណ្ណោះទេ ទម្រង់ផ្សេងទៀតដែលបង្ហាញពីសុខភាពក្រុមហ៊ុនរួមមាន សន្ទនីយភាពនៃដើមទុន ព័ត៌មានអំពីហិរញ្ញវត្ថុ និងប្រតិបត្តិរបស់ក្រុមហ៊ុន សុទ្ធតែជាចំនុចងាយស្រួលបង្ហាញដល់អ្នកខាងក្រៅអាចកំណត់ពីតម្លៃរបស់ក្រុមហ៊ុនបាន។
៤) ទាក់ទាញបុគ្គលិក
វាជាចំនុចមួយ ដែលក្រុមហ៊ុនអាចទាក់ទាញបុគ្គលិកតាមរយៈកិត្តិសព្ទដោយការបោះផ្សាយមូលបត្ររបស់ក្រុមហ៊ុន មានន័យថាពេលបោះផ្សាយលក់មូលបត្រក្រុមហ៊ុនអាចផ្តល់សិទ្ធិពិសេសដល់បុគ្គលិកក៏ដូចជាអ្នកគ្រប់គ្រងក្លាយជាម្ចាស់កម្មសិទ្ធិដោយការកាន់ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងចំនួនណាមួយ។ ធ្វើបែបនេះអាចជាការចងជើងបុគ្គលិកឲ្យនៅធ្វើការនៅក្នុងក្រុមហ៊ុន ឬ អាចឲ្យពួកគេមានអារម្មណ៍ថាពួកគេមិនត្រឹមតែធ្វើការឲ្យក្រុមហ៊ុនទេតែវាហាក់ជាការធ្វើការឲ្យខ្លួនឯងដូចគ្នា ព្រោះពួកគេក៏ ជាម្ចាស់កម្មសិទ្ធិមួយរូបដែរ។
៥) ការទិញក្រុមហ៊ុន
ជំនួសឲ្យការលក់អាជីវកម្មរបស់ពួកគេ ក្រុមហ៊ុនសាធារណៈអាចធ្វើការសម្រេចចិត្ត លក់ឬបញ្ចូលអាជីវកម្មរបស់ពួកគេជាមួយក្រុមហ៊ុនដទៃផ្សេង។ ពេលខ្លះភាគហ៊ុនអាចប្រើជាការទូទាត់ (រួមបញ្ចូលអាជីវកម្មគ្នាដោយលក្ខខណ្ឌ ក្រុមហ៊ុន A នឹងកាន់ប៉ុន្មានភាគរយនៃ ភាគហ៊ុនក្រុមហ៊ុនមួយទៀត)៕
ដោយ៖ យ៉ាយ៉ា
ប្រភព៖ POIN PARK Online