ត្រៀមម៉ាស៊ីនភ្លើង ត្រៀមផ្លិតអ្នកភ្នំពេញ! អគ្គិសនីកម្ពុជានឹងធ្វើការផ្ដាច់ចរន្តអគ្គិសនីឆ្លាស់គ្នាដើម្បីផ្គត់ផ្គង់ការប្រើប្រាស់នារដូវក្ដៅនេះ
នាពេលពេលកន្លងមកនេះ ក្រុងភ្នំពេញកំពុងជួបបញ្ហាដាច់ភ្លើង ដែលធ្វើឲ្យមានការត្អូញត្អែរពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសម្ចាស់អាជីវកម្មដូចជាសណ្ឋាគារ ផ្ទះសំណាក់ជាដើម ដែលត្រូវការភ្លើងអគ្គិសនីប្រើប្រាស់ច្រើន។
កាលពីពេលម្សិលមិញ អគ្គីសនីកម្ពុជា បានចេញសេចក្ដីប្រកាសកាសមួយដើម្បីបកស្រាយឲ្យសាធារណៈជនយល់ និងត្រៀមបង្ហាបញ្ហាអគ្គិសនីក្នុងរដូវប្រាំងឆ្នាំនេះ ដោយសារការខ្វះខាតទឹកនេះធ្វើឲ្យសមត្ថភាពផ្គត់ផ្គង់ចេញពីប្រភពវារីអគ្គីសនីថយចុះមិនអាចធានាការផ្គត់ផ្គង់ថាមពលអគ្គីសនីពេញលេញទូទាំងប្រទេសដល់ចុងរដូវប្រាំងដូចសព្វមួយដង។
ដើម្បីដោះស្រាយបញ្ហានេះ អគ្គីសនីកម្ពុជាបានទំនាក់ទំនងប្រទេសជិតខាងឲ្យជួយបង្កើនការផ្គត់ផ្គង់អគ្គីសនីបន្ថែមដល់កម្ពុជា។ ជាលទ្ធផល ប្រទេសថៃបានជួយបង្កើនការផ្គត់ផ្គង់បន្ថែម ៨០ MW ប្រទេសឡាវបន្ថែម ១០ MW និងប្រទេសវៀតណាមបានជួយរក្សាការផ្គត់ផ្គង់អគ្គីសនីឲ្យនៅដដែល ទោះបីជាភាគខាងត្បូងប្រទេសវៀតណាមកំពុងជួយបញ្ហាខ្លះខាតអគ្គិសនីដូចគ្នា។
ទោះបីជាយ៉ាងណាក៏ដោយយើងនៅមានកង្វះថាមពលប្រមាណ១៣% ដែលតម្រូវឲ្យអគ្គិសនីកម្ពុជាធ្វើការកាត់បន្ថយការផ្គត់ផ្គង់ខ្លះរហូតដល់រដូវវស្សាមកដល់។ ការកាត់បន្ថយនេះធ្វើនៅពេលថ្លៃតាមកន្លែងឆ្លាស់គ្នា ដើម្បីរក្សាការផ្គត់ផ្គង់ខ្លះនៅពេលយប់ ដែលជាពេលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ចាំបាច់ ជាមួយគ្នានោះក៏បានគិតគូរឲ្យអស់ពីលទ្ធភាពផ្គុំគ្នាជាមូយការជួយដំណើរការម៉ាស៊ីនភ្លើងផ្ទាល់ខ្លួនក្នុងការផ្គត់ផ្គង់ពេលថ្ងៃសម្រាប់ដំណើរការឧស្សាហកម្ម ការកិនស្រូវអង្ករសម្រាប់នាំចេញ មន្ទីរពេទ្យ រដ្ឋាករទឹក ស្ថានទូត និងស្ថាប័នរាជរដ្ឋាភិបាល។
ក្នុងរយៈពេលដែលមានការលំបាក ៧២ថ្ងៃ រហូតដល់ចុងខែឧសភា ដោយឡែកថ្ងៃបុណ្យជាតិ រួមនិងថ្ងៃអាទិត្យដែលជាថ្ងៃសម្រាកសរុប ២៣ថ្ងៃ អគ្គិសនីកម្ពុជានឹងរក្សាការផ្គត់ផ្គង់ជាធម្មតា។ ប្រសិនបផើមានភ្លៀងធ្លាក់មកមុនចុងខែឧសភា ការផ្គត់ផ្គង់នឹងមានជាប្រក្រតីឡើងវិញ។
លើសពីនេះ អគិគីសនីកម្ពុជាក៏បាននឹងកំពុងសិក្សាប្រភពបន្ថែមជាលក្ខណៈប្រញាប់ដទៃទៀតដែលអាចមានដោយរក្សាគោលការណ៍មិនឲ្យមានការតម្លើងថ្លៃអគ្គីសនី ហើយនៅតែអាចុះថ្លៃភ្លើងជូនប្រជាពលរដ្ឋនៅឆ្នាំក្រោយថែមទៀផង។
អគ្គីសនីកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងជួយសន្សំសំចៃការប្រើប្រាស់អគ្គីសនី ដើម្បីបន្ថយការលំបាកដែលយើងកំពុងជួបប្រទះក្នុងរយៈពេលអន្តរកាលនេះ៕