កុំ​ជឿជាក់​ខ្លាំង​ពេក​លើ​ចំណុច​ទាំង​​៥​នេះ​!!! ​វា​​អាច​នាំ​គ្រោះភ័យ​ដល់​សហគ្រិន​ទាំង​ឡាយ​​​​



ក្នុង​នាម​ជា​សហគ្រិន​ម្នាក់​​គឺ​ទាមទារ​អោយ​អ្នក​​មាន​ផែនការ​អាជីវកម្ម​ឲ្យ​ច្បាស់​លាស់ ជាពិសេស​នោះ​គឺ​មិន​គួរ​រំពឹង​អ្វី​ដែល​​អ្នក​មិន​គួរ​រំពឹង​ខ្លាំង​ពេក​ទេ​។ មាន​ចំណុច​ខ្លះ​វា​នាំ​ឲ្យ​អាជីវកម្ម​ជោគជ័យ​ តែ​​ចំណុច​ខ្លះ​ទៀត​គឺ​គ្មាន​ប្រយោជន៍​មក​វិញ​ឡើយ​។ សម្រាប់​​ការ​រំពឹង​ទុក​ក៏​ដូច្នេះ​ដែរ អ្នក​មិន​​អាច​អង្គុយ​តែ​រំពឹង​អ្វី​ដែល​អ្នក​ចង់​ឡើយ​។​ តែ​ពេល​ខ្លះ​ការ​គិត​ខ្លះ​ៗ​ក៏​អាច​​​ជា​កត្តា​មួយ​បំផ្លាញ​ដល់​ភាព​ជោគជ័យ​របស់​អ្នក​ផង​ដែរ​រួម​មាន​៖

១) គិត​ថា​​មិន​អាច​ទៅ​រួច៖​ ​ គិត​ថា​អ្នក​មិន​អាច​ទៅ​រួច​គឺ​ជា​បញ្ហា​មួយ​ដ៏​ធ្ងន់ធ្ងរ​​ក្នុង​ការ​បង្អាក់​ភាព​ជោគជ័យ​របស់​អ្នក​។ ចូល​​ក្រឡេក​​មើល​​ទៅ​អ្នក​ដែល​ទើប​តែ​ចាប់​ផ្ដើម​​ជំនួញ​ថ្មី​ៗ​ ។ នៅ​ពេល​គេ​ជួប​ប្រទះ​បញ្ហា​គេ​តែង​តែ​​​រក​ដំណោះស្រាយ​ល្អ​មួយ​ទៅ​​កែ​លម្អ​វា។​ អ្វី​ដែល​អាច​ធ្វើ​អោយ​គេ​ជោគជ័យ​បាន​គឺ​ការ​ប្រើប្រាស់​ពាក្យ​មួយ​ឃ្លា​ថា​«ខ្ញុំ​អាច​ធ្វើ​វា​បាន»។

២) គិត​ថា​មិន​អាច​ជម្នះ​ភាព​​ភ័យខ្លាច​បាន​ទេ៖​ សហគ្រិន​ជោគជ័យ​គឺ​តែង​ហ៊ាន​​ពិសោធន៍​ជាមួយ​នឹង​​ភាព​ភ័យ​ខ្លាច​។ អ្នក​គួរ​ធ្វើ​អ្វី​មួយ​ដើម្បី​ជម្នះ​ភាព​ភ័យខ្លាច​ទាំង​នេះ​ ហើយ​ប្រាប់​ខ្លួន​ឯង​ថា​​អ្នក​គឺ​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់។​​ សូម​កុំ​គិត​ថា​សេចក្ដី​ភ័យខ្លាច​គឺ​ជា​ឧបសគ្គ​ដែល​គ្មាន​នរណា​អាច​ឆ្លង​កាត់​​បាន​អី​។​

៣) គិត​ថា​អ្វី​ៗ​នឹង​សម្រេច​បាន​៖ ចូរ​កុំ​គិត​ថា​អ្វី​ៗ​អាច​នឹង​សម្រេច​បាន​ទាំង​អស់​។ សំខាន់​គឺ​អ្នក​ត្រូវ​ធ្វើ​វា​​អោយ​អស់​ពី​សមត្ថភាព​សិន។​​ ភាព​ជោគជ័យ​កើត​មាន​ឡើង​នៅ​ពេល​អ្នក​ខិតខំ​ពុះ​ពារ​ដើម្បី​វា​។​

៤) គិត​ថា​អ្នក​ប្រសើរ​ជាង​នរណា​ទាំង​អស់៖ ​ការ​ពិត​ទៅ​ការ​ធ្វើ​ជំនួញ​គឺ​មិន​បាន​សំដៅ​ទៅ​​លើ​ការ​យក​ឈ្នះ​លើ​​នរណា​ម្នាក់​ទេ។​ តែ​វា​ផ្ដោត​ទៅ​លើ​ភាព​វ័យ​ឆ្លាត​និង​ការ​ចង់​អោយ​ក្រុមហ៊ុន​របស់​អ្នក​ដើរ​ទៅ​មុខ​បាន​និង​ការ​តាំង​ចិត្ត​ខ្លាំង​ក្លា​កម្រិត​ណា​។

៥) ​ គិត​ថា​អ្នក​មិន​មាន​គុណសម្បត្តិ​អ្វី​សោះ៖​ អ្នក​ដែល​បរាជ័យ​តែង​គិត​ថា​ខ្លួន​ឯង​គ្មាន​គុណសម្បត្តិ​អ្វី​សោះ​ក្នុង​ការ​ដើរ​ទៅ​មុខ។​ បើ​អ្នក​មិន​ផ្ដល់​តម្លៃ​ឱ្យ​ខ្លួន​ឯង​បន្តិច​ផង តើ​ទៅ​រក​កម្លាំង​ចិត្ត​ពី​ណា​បាន​មក​ទៀត​ទៅ?

ប្រែ​សម្រួល​​៖ ព្រំ​សុវណ្ណកណ្ណិកា ប្រភព៖ lifehack.com

X
5s